Connect with us

កីឡា

កីឡាករ Real Madrid ម្នាក់ប្រឈមពិន័យ ៤ ទៅ ១២ ប្រកួត បន្ទាប់ពីការប្រកួតទល់ Barcelona

បានផុស

នៅ

ខ្សែការពារកណ្តាលរបស់ Real Madrid កីឡាករ Antonio Rudiger កំពុងប្រឈមមុខត្រូវទទួលរងពិន័យព្យួរការប្រកួតពី ៤ ទៅ ១២ ប្រកួត ដោយសារប្រើកាយវិការមិនសមរម្យអំឡុងការប្រកួតទល់នឹង Barcelona។

កីឡាករ Antonio Rudiger
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន Copa del Rey ដែល Real Madrid បរាជ័យក្រោមថ្វីជើងក្រុម Barcelona ៣-២ កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃ អាទិត្យ ទី ២៧ ខែ មេសា មានកីឡាកររបស់ក្រុមអធិរាជស ៣ នាក់ ដែលទទួលបានកាត​ក្រហម​នៅចុងម៉ោង ក្នុងនោះមាន Antonio Rudiger, Lucas Vazquez និង Jude Bellingham។

Lucas Vazquez ទទួលបានកាតក្រហម

យ៉ាងណាមិញ ក្នុងចំណោមកីឡាករទាំង ៣ នាក់ខាងលើ គឺ Rudiger បានក្លាយជាមុខសញ្ញា ដែលអាចទទួលរងពិន័យធ្ងន់ជាងគេ ដោយសាររូបគេបានប្រើកាយវិការច្រឡោតខ្លាំងទៅលើមន្ត្រីអាជ្ញាកណ្តាល។ តាមរយៈកាយវិការមិនសមរម្យបែបនេះ សារព័ត៌មាន Cadena SER បានរាយការណ៍ថា ខ្សែការពារសញ្ជាតិ អាល្លឺម៉ង់ វ័យ ៣២ ឆ្នាំ អាចនឹងត្រូវគេដាក់ពិន័យព្យួរការប្រកួតពី ៤ ទៅ ១២ ប្រកួត។

ទោះបីជាមិនមានការពិន័យនេះ ក៏ Rudiger អាចនឹងត្រូវសម្រាកនៅក្រៅទីលានមួយរយៈធំផងដែរ ដោយសាររូបគេបានរងរបួសជង្គង់ ហើយត្រូវបានគេរាយការណ៍ថា អាចនឹងត្រូវសម្រាកព្យាបាលរបួសរយៈពេលវែង៕

កីឡាករ Antonio Rudiger

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Sportskeeda

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម