ព័ត៌មានជាតិ
អាជីវករខ្មែរសម្រុកយកផ្សិតប៉ក់ទៅលក់នៅព្រំដែនអានសេះ ត្រូវអាជ្ញាធរថៃហាមឃាត់
ព្រះវិហារ ៖ ក្រុមអាជីវករខ្មែរ បានសម្រុកដឹកផ្សិតប៉ក់យកមកលក់នៅព្រំដែនអានសេះ និងច្រកផ្សេងៗទៀត ក្នុង១គីឡូក្រាម៥ម៉ឺនទៅ៦ម៉ឺនរៀល តែត្រូវបានអាជ្ញាធរថៃហាមប្រាម មិនឱ្យនាំចេញជារទេះទេ គឺឱ្យយួរម្ដងមួយថង់លក់ទៅឱ្យឈ្មួញតែប៉ុណ្ណោះ ដោយលើកឡើងថា ខ្វះអនាម័យ។ ការហាមនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។
ស្ត្រីឈ្មោះមុំ ជាអាជីវករនាំផ្សិតប៉ក់ នាំចេញទៅប្រទេសថៃតាមច្រកអានសេះ បានលើកឡើងថា ភាគីថៃមិនអនុញ្ញាតឱ្យអាជីវករខ្មែរ នាំចេញផ្សិតប៉ក់ នោះទេដោយយកលេសថា ខ្វះអនាម័យ និងឱ្យយើងលាងសំអាត មុននាំចូលទៅប្រទេសថៃ។

លោកស្រីបន្តថា បើភាគីថៃ បិទមិនឱ្យអាជីវករនាំទំនិញចូល ដូច្នេះពួកយើងក៏ស្នើឱ្យអាជ្ញាធរ ហាមមិនឱ្យភាគីថៃ នាំទំនិញចូលមកទឹកដីខ្មែរដូចគ្នាដែរ។
លោកនាន់ បូនេត ប្រធានច្រកព្រំដែនអានសេះ បានឱ្យដឹងថា ការផ្ទុះកំហឹងរបស់អាជីវករនៅច្រកអានសេះនេះដែរ គឺបន្ទាប់ពីភាគីថៃ បានបិទមិនឱ្យអាជីវករ នាំចូលផ្សិតប៉ក់ច្រើនពេក ដោយឱ្យអាជីវករ យួរក្នុង១ថង់១០គីឡូក្រាម។ ចំណែកទំនិញដឹកដោយរទេះ ត្រូវបានផ្អាកបណ្តោះអាសន្នសិន។

លោកបញ្ជាក់ថា បច្ចុប្បន្នលោកបានព្យាយាមទំនាក់ទំនង ចរចាជាមួយភាគីថៃហើយ។ លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ បានឱ្យដឹងថា កន្លងទៅប្រទេសទាំង២បានព្រមព្រៀងគ្នាថា ច្រកអានសេះ គឺជាច្រកតូចមួយសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន គឺស្រុកទាំងពីរជាប់ព្រំប្រទល់ថៃ និងកម្ពុជា ផ្លាស់ប្ដូរទំនិញគ្នាទៅវិញទៅមក មិនមែនសម្រាប់ឱ្យអាជីវករធំៗរកស៊ីនោះទេ។ តែបើចង់រកស៊ីទាល់តែសុំច្បាប់ត្រឹមត្រូវ។
លោកបន្តថា ការបិទមិនឱ្យពលរដ្ឋនាំផ្សិតប៉ក់ ចេញនេះ គឺបន្ទាប់ពីអាជ្ញាធរជំនាញនៅប្រទេសថៃមើលឃើញថា ផ្សិតប៉ក់នេះខ្វះអនាម័យ។ តែខាងអាជ្ញាធរថៃ ឱ្យអាជីវករយូរម្ដងមួយថង់ ដោយមិនឱ្យដាក់ទំនិញជារទេះអូសចូលប្រទេសថៃទៀតនោះទេ។
ជាការពិតណាស់ នេះគឺជាការយល់ឃើញនិងការសម្រេចចិត្តរបស់ភាគីថៃ។ លោកបន្តថា អាជីវករខ្មែរយើងបានសំណូមពរឱ្យភាគីថៃជួយសម្រួលឱ្យដឹកទំនិញចេញជារទេះឡើងវិញ។ប៉ុន្តែភាគីថៃមិនអនុញ្ញាតនោះទេ។

បច្ចុប្បន្នភាគីទាំងពីរកំពុងជជែកគ្នារកដំណោះស្រាយ ចំពោះទំនិញចេញចូលក៏ត្រូវបានផ្អាកមួយរយៈដោយសារការចរចាគ្នានៅមិនទាន់ត្រូវគ្នានៅឡើយ។
សូមជម្រាបថា ច្រកអានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានបើកឱ្យដំណើរការច្រកព្រំដែនអានសេះ ក្នុងមួយសប្តាហ៍ រយៈពេលតែ២ថ្ងៃប៉ុណ្ណោះ គឺថ្ងៃអង្គារ៍ និងថ្ងៃព្រហស្បតិ៍៕
ដោយ ៖ ជុន កុសល

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


