ជីវិតកម្សាន្ដ
តារាមេម៉ាយចាយសម្រស់កូន៣ នាង Cecilia ថា លែងគិត លែងខ្វល់ពីស្នេហាទៀត
ក្នុងវីដេអូជជែកគ្នាលេងជាមួយមិត្តរួមការងារដែលបានបង្ហោះនៅលើទំព័រផ្ទាល់ខ្លួនកាលពីថ្ងៃទី ២៨ខែមេសា តារាសម្ដែងហុងកុង នាង Cecilia Cheung បាននិយាយថា កាលពីនៅក្មេង ទោះរវល់យ៉ាងណាក៏នាងនៅតែរកវិធីនិយាយ និងជួបគូស្នេហ៍ ព្រោះនឹកនាគ្នាជាខ្លាំង។ ប៉ុន្តែតាំងពីក្លាយជាម្ដាយកូនបីមក ការគិតរបស់តារាស្រីស្រាប់តែផ្លាស់ប្ដូរ។
រាជិនីសម្រស់ប្រចាំភាពយន្តហុងកុង បាននិយាយថា «វាមិនមែនថាខ្ញុំមិនត្រូវការស្នេហាទេ វាគ្រាន់តែថា ខ្ញុំមិនមានពេលគិតអំពីស្នេហារវាងបុរស និងស្ត្រីទៀតទេ»។

តារាស្រីមិនមែនជាប្រភេទមនុស្សស្រីដែលពឹងលើសេចក្ដីស្រឡាញ់ ហើយស្លាប់ដើម្បីរក្សាមនុស្សដែលខ្លួនស្រឡាញ់។ ទោះបីជានាងឈឺចាប់ដោយសារតែស្នេហាពីមុនៗមកក៏ដោយ ប៉ុន្តែនាងបានលាក់ខ្លួននៅកន្លែងណាមួយ ហើយយំជំនួសការបង្ហាញពីការឈឺចាប់នៅចំពោះមុខមិត្តប្រុសឬសាធារណជន។ Cecilia តែងតែគិតថា ស្នេហានាងដូចជាតួអង្គ Piu-Piu នៅក្នុងភាពយន្តក្រោមចំណងជើងថា «King of Comedy» ដែលរួមសម្តែងជាមួយ Stephen Chow ឬទិនហ្វី។
មិនតែប៉ុណ្ណោះ តារាសម្ដែងស្រីវ័យ៤៤ឆ្នាំថែមទាំងបញ្ចាក់យ៉ាងច្បាស់ថា ខ្លួនមានសុទិដ្ឋិនិយមតាំងពីនៅតូចមកម៉្លេះ។ កាលនៅតូចនាងតែងតែឮម្តាយនិយាយថា «អ្នកកើតមកតែម្នាក់ឯង អ្នកត្រូវចេះពីរបៀបធ្វើឲ្យខ្លួនសប្បាយចិត្ត មិនពឹងផ្អែកលើអ្នកដទៃជ្រុលពេក»។ ក្រោយមក សូម្បីតែពេលទទួលបានមតិមិនសប្បាយចិត្តបំផុតពីអ្នកក្រៅក៏នាងនៅតែមានអារម្មណ៍ថា វាគ្រាន់តែជាទំនុកច្រៀងរបស់បទចម្រៀងដែលតែងតែឮជារឿយៗ។
តារាសម្ដែងរូបនេះបានរស់នៅក្នុងបរិយាកាសផ្សេងៗជាយូរមកហើយដូចជាប្រទេសកាណាដា សិង្ហបុរី និងទីក្រុងនានាក្នុងប្រទេសចិន។ ភាពខុសគ្នានៃវប្បធម៌ និងរបៀបរស់នៅបណ្តុះបណ្តាលសមត្ថភាពរបស់ Cecilia ក្នុងការសម្របខ្លួនដោយភាពបត់បែន។ ឥឡូវនេះនាងមានអារម្មណ៍ថា ខ្លួនដូចជាបក្សីដែលអាចហោះហើរដោយសេរី។
Cecilia Cheung មានកូនពីរនាក់ជាមួយអតីតស្វាមី Nicholas Tse, កូនប្រុសច្បងឈ្មោះ Lucas មានអាយុ ១៨ ឆ្នាំនៅឆ្នាំនេះ និងម្នាក់ទៀតឈ្មោះ Quintus អាយុ ១៥ ឆ្នាំ។ យ៉ាងណា កាលពីល្ងាចថ្ងៃទី ១៦ ខែមេសា Lucas និង Quintus ត្រូវបានគេឃើញកំពុងអបអរសាទរចំពោះការផ្សាយផ្ទាល់របស់ឪពុកបង្កើតនៅហុងកុង ក្មេងប្រុសទាំងពីរនាក់បានអង្គុយក្បែរជីដូនរបស់ពួកគេយ៉ាងសប្បាយរីករាយ។
កូនពៅរបស់តារាស្រីរូបនេះ មានអាយុ ៧ឆ្នាំនៅឆ្នាំនេះ។ ប៉ុន្តែ Cecilia មិនដែលបង្ហាញព័ត៌មានអំពីឪពុករបស់កូនទីបីរបស់នាងទេ។ តាំងពីលែងលះគ្នាក្នុងឆ្នាំ ២០១១មក រាជិនីសម្រស់មិនបានណាត់ជួបនរណាជាសាធារណៈទៀតឡើយ។

គួរបញ្ចាក់ដែរថា Cecilia Cheung អាយុ ៤៥ឆ្នាំមានភាពល្បីល្បាញនៅអាស៊ីតាមរយៈខ្សែភាពយន្តរឿង «King of Comedy, Lion of the East, Cat Loves Mouse និង Star Wish»។ បន្ថែមពីលើសម្រស់ស្រស់សោភា ការសម្ដែងរបស់តារាស្រីត្រូវបានវាយតម្លៃជាវិជ្ជមានដោយអ្នកជំនាញ និងទស្សនិកជនយ៉ាងគគ្រឹកគគ្រេង។ ជាពិសេស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែមានភាពស្រស់ស្អាតពីកំណើត នាងតែងតែត្រូវប៉ាន់លើតម្រូវការសម្រាប់កម្មវិធីទូរទស្សន៍ កម្មវិធីបង្ហាញម៉ូដ និងការផ្សាយបន្តផ្ទាល់ការលក់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាចិនល្បីអាក្រក់ខាងរំលោភច្រើនករណី លោក Kris Wu ប្រឈមនឹងរឿងក្ដីក្ដាំបន្ថែមទៀត

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន