ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ដាច់ចិត្ត ទម្លាយវីដេអូនៃការហ្វឹកហ្វឺនទ័ពកូរ៉េខាងជើង
ក្រោយទីក្រុងព្យុងយ៉ាងទទួលស្គាល់ជាសាធារណៈថា ខ្លួនពិតជាបញ្ជូនទាហានទៅជួយកងកម្លាំងលោកពូទីន ច្បាំងនឹងអ៊ុយក្រែនមែននោះ ស្រាប់តែប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ដាច់ចិត្ត ទម្លាយវីដេអូបង្ហាញពីទ័ពកូរ៉េខាងជើង កំពុងហ្វឹកហ្វឺនត្រៀមប្រយុទ្ធនៅឯតំបន់ Kursk។

តាមរយៈវីដេអូដែលចេញផ្សាយកាលពីថ្ងៃចន្ទទី២៨ខែមេសាឆ្នាំ២០២៥ គេឃើញទាហានកូរ៉េខាងជើងពាក់ឯកសណ្ឋានយោធារុស្ស៊ី កំពុងហ្វឹកហាត់ការវាយឆ្មក់ ការបោសសម្អាតលេណដ្ឋាន ការពារបន្ទាយ បាញ់ស៊ីប និងការប្រឆាំងទៅដ្រូនអត្តឃាតរបស់សត្រូវនៅឯទីលានហ្វឹកហាត់ក្នុងខេត្ត Kursk។
ទាហានទាំងនោះក៏មានកាន់កាំភ្លើង AK-12, កាំភ្លើងយន្ត RPK-74, កាំភ្លើងប្រឆាំងរថក្រោះ RPG-7, កាំភ្លើងស៊ីប SVD, កាំភ្លើងខ្លីពាក់កណ្តាលស្វ័យប្រវត្តិនិងគ្រាប់បែកដៃផងដែរ។

មុននេះ កាសែតរដ្ឋកូរ៉េខាងជើង Rodong Sinmun បានចុះផ្សាយនៅទំព័រមុខតែម្តង ដោយបញ្ជាក់ពីការទទួលស្គាល់ជាផ្លូវការថា កូរ៉េខាងជើង ពិតជាបញ្ជូនទ័ពទៅជួយរុស្ស៊ី ប្រយុទ្ធនឹងកងកម្លាំងអ៊ុយក្រែន នៅក្នុងសង្គ្រាមមែន ខណៈការបញ្ជូននេះ ត្រូវបានបញ្ជាដោយមេដឹកនាំ គីម ជុងអ៊ុន ផ្ទាល់តែម្តង។
ក្នុងសេចក្តីថ្លែងការណ៍ដែលចុះផ្សាយដោយកាសែតខាងលើ, គណបក្សពលករកូរ៉េខាងជើង បានចាត់ទុកការដាក់ពង្រាយនោះថា ជាការបង្ហាញអំពីមិត្តភាពសកម្មប្រយុទ្ធដ៏រឹងមាំកម្រិតខ្ពស់បំផុតរវាងកូរ៉េខាងជើងនិងរុស្ស៊ី។
ក្រោយមក វិមានក្រឹមឡាំង ក៏បញ្ជាក់ថា រុស្ស៊ីបានត្រៀមផ្តល់ជំនួយយោធាដល់កូរ៉េខាងជើងវិញ ប្រសិនបើចាំបាច់ ស្របតាមកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រដែលបានចុះហត្ថលេខារវាងប្រជាជាតិទាំងពីរក្នុងខែវិច្ឆិកាឆ្នាំ២០២៤។

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov សង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះ មានកាតព្វកិច្ចតម្រូវឲ្យប្រទេសទាំងពីរផ្តល់ការគាំទ្រគ្នាទៅវិញទៅមក ក្នុងគ្រាចាំបាច់។ ការចូលរួមរបស់ទាហានកូរ៉េខាងជើងក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ី ដើម្បីដណ្តើមយកមកវិញនូវតំបន់ព្រំដែន Kursk បានបង្ហាញច្បាស់អំពីប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រនេះ។
របាយការណ៍កន្លងមក បង្ហាញថា ទាហានកូរ៉េខាងជើងប្រហែល ១០ ០០០ ទៅ ១២ ០០០នាក់ត្រូវបានដាក់ពង្រាយ ដោយក្នុងនោះមានស្លាប់និងរបួសប្រហែល ៤ ០០០នាក់។ ជាការតបស្នងវិញ រុស្ស៊ី បានផ្គត់ផ្គង់សព្វាវុធដល់កូរ៉េខាងជើង ដោយបង្កើនការព្រួយបារម្ភក្នុងចំណោមមន្ត្រីអាមេរិក និងកូរ៉េខាងត្បូងអំពីការផ្ទេរបច្ចេកវិទ្យាយោធាដែលមានសក្តានុពល ដែលអាចបង្កើនសមត្ថភាពនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង៕
សូមទស្សនាវីដេអូ៖
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អន្តរជាតិប្រតិកម្មខ្លាំងៗ ក្រោយកូរ៉េខាងជើង ទទួលស្គាល់ បញ្ជូនទ័ពទៅជួយច្បាំងរុស្ស៊ី
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


