កីឡា
ស្ថាប័នប្រដាល់ដ៏ធំរបស់ចិន E-Mei Legend ចាប់ដៃគុនខ្មែររៀបចំការប្រកួតទាំងពីរប្រទេស
សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានបោះជំហានដ៏ធំមួយទៀតហើយដោយបានចាប់ដៃគូជាមួយ E-Mei Legend ដែលជាស្ថាប័នរៀបចំកម្មវិធីប្រកួតប្រដាល់ធំលំដាប់ទី៣នៅប្រទេសចិន។

លោក ខូវ ឆាយ ប្រធានសហព័ន្ធគុនខ្មែរ និងលោក គង់ វិសាល អនុប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ព្រមទាំងក្រុមការងារបានទៅដល់ប្រទេសចិនដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀមជាមួយស្ថាប័នប្រដាល់ E-Mei Legend កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។
សហព័ន្ធប្រដាល់គុនខ្មែរបានឲ្យដឹងថា លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានធ្វើទស្សនកិច្ច និងចូលរួមពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នយុទ្ធគុនចិន និងគុនខ្មែរ ដើម្បីរៀបចំព្រឹត្តិការណ៍ប្រកួតគុនខ្មែរនៅព្រះរាជាណាចក្រកម្ពុជា និងចិន ផ្លាស់ប្តូរកីឡាករ គ្រូបង្វឹក ផ្លាស់ប្តូរបច្ចេកទេសបទពិសោធ ការអភិវឌ្ឍជំនាញវិទ្យាសាស្ត្រកីឡា ព្រមទាំងជំរុញការផ្សារភ្ជាប់កីឡា សិល្បៈវប្បធម៌ និងទេសចរណ៍ទៅវិញទៅមក ដើម្បីទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរប្រទេសទាំងពីរ។

ការចុះអនុស្សរណៈយោគយល់គ្នា ររវាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង ស្ថាប័ន E-Mei Legend ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រព្រឹត្តិការណ៍កីឡាយុទ្ធគុន និងការផ្លាស់ប្តូរវប្បធម៌ វិនិយោគនិងទេសចរណ៍ ក្រោមអធិបតីភាពលោកអភិបាលក្រុងផឹងចូវ ចំណុះក្រុងឆឹងទូ នៃខេត្តស៊ីឈួន សាធារណៈរដ្ឋប្រជាមានិតចិន។ ទន្ទឹមនឹងនោះ ស្ថាប័ន E-Mei Legend បានស្នើសុំបង្កើតក្លិបប្រដាល់គុនខ្មែរទី១ នៅទីក្រុងឆឹងទូ និងប្រកាសចាប់ផ្តើមដំណើរការនៅខែសីហា ឆ្នាំ២០២៥ខាងមុខ។
ស្ថាប័នប្រដាល់ E-Mei Legend បានរៀបចំកម្មវិធីប្រកួតលើកដំបូងកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៤ នៅប្រទេសចិន និងបានពង្រីងខ្លួនទៅរៀបចំព្រឹត្តិការណ៍ប្រកួតជាបន្តបន្ទាប់នៅតាមបណ្តាប្រទេសអង់គ្លេស នូវែលហ្សេឡង់ ហុងគ្រី និងថៃជាដើមដែលមានការប្រកួតជាង៥០ព្រឹត្តិការណ៍ហើយ។
ស្ថាប័ននេះបានផ្តោតលើកីឡា២ប្រភេទគឺ ឃីកបុកស៊ីង និងគុនថៃ ដែលមានកីឡាករល្បីៗលំដាប់ពិភពលោកជាច្រើនចូលរួមប្រកួតដូចជា Yodwicha Por Boonsit, Zheng Junfeng ដែលបានក្លាយជាម្ចាស់ខ្សែក្រវាត់អាស៊ី ISKA។ កីឡាករ Fabio Loisi, Sukprajob, Kittichai, Emerson Bento, Wang Xin, និង Qi Qiulan ជាដើម។

ការចាប់បានដៃគូថ្មីនេះគឺជាការបើកផ្លូវដ៏ធំមួយទៀតក្នុងការពង្រីកសក្តានុពលគុនខ្មែរទៅលើឆាកអន្តរជាតិ ផ្តល់ឱកាសឲ្យកីឡាករ កីឡាការិនីបានប្រកួតទាំងលក្ខណៈគុនខ្មែរ និងឃីកបុកស៊ីងលើឆាកអន្តរជាតិ៕
អត្ថបទ៖ វីរបុត្រ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


