ព័ត៌មានអន្ដរជាតិ
ប៉ូលិសថៃរឹបអូសពោះវៀនជ្រូកនាំចូលពីចិនជាង៤០តោនត្រៀមចែកចាយតាមភោជនីយដ្ឋាន
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី២៩ខែមេសានេះ ប៉ូលិសថៃបានរឹបអូសពោះវៀនជ្រូកប្រលាក់អំបិលចំនួន ៥១៤ ធុង ទម្ងន់ជាង ៤១ តោន ដែលមានតម្លៃប្រមាណជាង ១០លានបាត ( ៣០ ម៉ឺនដុល្លារ)។

កាលពីថ្ងៃចន្ទ ប៉ូលិសថៃ បានឆ្មក់ចូលឃ្លាំងស្តុកទំនិញខុសច្បាប់មួយក្នុងស្រុក Krathum Baen ខេត្ត Samut Sakhon បន្ទាប់ពីមានព័ត៌មានថា ពោះវៀនជ្រូកនាំចូលដោយខុសច្បាប់ពីប្រទេសចិនកំពុងរក្សាទុកនៅទីនោះ។
ប្រតិបត្តិការនេះគឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងការិយាល័យស៊ើបអង្កេតកណ្តាល (CIB) និងនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វ ដើម្បីបង្ក្រាបការនាំចូលអាហារខុសច្បាប់។
ប៉ូលិស បានចាប់ខ្លួនស្ត្រីជនជាតិថៃម្នាក់ដែលគេស្គាល់ឈ្មោះ Chawadol ដែលគេរាយការណ៍ថា ជាម្ចាស់ឬអ្នកជួលឃ្លាំង។ ការស៊ើបអង្កេតបឋមបានបង្ហាញថា អ្នកជួលឃ្លាំងនេះពិតប្រាកដគឺជាជនជាតិចិនដែលត្រូវបានគេស្គាល់ថាឈ្មោះ Chen បានចុះបញ្ជីកន្លែងសម្រាប់រក្សាទុកផលិតផលសត្វប្រឡាក់អំបិលកែច្នៃ។ អាជ្ញាធរសង្ស័យថា ពោះវៀនជ្រូកទាំងនេះមានបំណងចែកចាយដល់ភោជនីយដ្ឋាននានាទូទាំងប្រទេសថៃ។

បើតាមសម្ដីប៉ូលិសស្ថានភាពនៅក្នុងឃ្លាំងពោរពេញទៅដោយធូលី កខ្វក់ និងគ្រឿងក្នុងសត្វរាយប៉ាយពាសពេញតុ បញ្ចេញក្លិនស្អុយខ្លាំង។ ក្រុមមន្ត្រីថៃបានបញ្ជាក់ថា ការដំឡើងឃ្លាំងនេះមិនបានបំពេញតាមស្តង់ដារអនាម័យមូលដ្ឋាន និងបង្កហានិភ័យនៃការចម្លងរោគយ៉ាងធ្ងន់ធ្ងរ។
ការត្រួតពិនិត្យបន្ថែមទៀតបានរកឃើញការវេចខ្ចប់ដែលមានស្លាកជាភាសាបរទេស រួមទាំងបាវជីអ៊ុយរ៉េដែលមានសញ្ញាថា «MADE IN VIETNAM» ដែលបង្កើនការព្រួយបារម្ភបន្ថែមទៀតអំពីការបំពុលសារធាតុគីមីដែលអាចកើតមាន។
ក្រោយការវាយឆ្មក់នេះអាជ្ញាធរថៃបានរឹបអូសវត្ថុទាំងអស់ និងប្រមូលសំណាកមកធ្វើតេស្តនៅមន្ទីរពិសោធន៍ ដើម្បីកំណត់ប្រភេទបំណែកសត្វពាក់ព័ន្ធ និងពិនិត្យរកមេរោគបង្កគ្រោះថ្នាក់ ខណៈដំណើរការផ្លូវច្បាប់ចំពោះភាគីដែលទទួលខុសត្រូវទាំងអស់កំពុងដំណើរការ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


