ព័ត៌មានអន្ដរជាតិ
វៀតណាមបារម្ភពីការចែកចាយទឹកដោះគោក្លែងក្លាយ និងអាហារបំប៉នគ្មានការបញ្ជាក់ត្រឹមត្រូវ
កាសែត Viet Nam News បានចុះផ្សាយនៅព្រឹកថ្ងៃពុធនេះថា ប្រទេសវៀតណាមកំពុងប្រឈមមុខនឹងការរីករាលដាលនៃការចែកចាយផលិតផលទឹកដោះគោក្លែងក្លាយ និងអាហារបំប៉ន ដែលគ្មានការប្រកាសពីស្ថាប័នជំនាញត្រឹមត្រូវ ដែលកំពុងចែកចាយយ៉ាងទូលំទូលាយតាមមន្ទីរពេទ្យ ឱសថស្ថាន និងទីផ្សារនៅជនបទ។

និន្នាការដ៏គួរឱ្យព្រួយបារម្ភបំផុតមួយនោះ គឺនិន្នាការកាន់តែល្បីទឹកដោះគោ «Grass Milk» ដែលជាពាក្យទីផ្សារ ត្រូវគេប្រើប្រាស់ដើម្បីផ្សព្វផ្សាយផលិតផលទឹកដោះគោដែលមិនមានម៉ាកយីហោរត្រឹមត្រូវ ឬមិនសូវមានគេស្គាល់។
ផលិតផលទាំងនេះ ដែលជារឿយៗត្រូវបានចរាចរក្នុងបរិមាណច្រើន និងវេចខ្ចប់ឡើងវិញក្នុងស្រុក តែងតែងរំលងការតេស្តសាកល្បងជាផ្លូវការ ហើយត្រូវបានលក់ក្រោមច្បាប់ធូររលុង ដែលអនុញ្ញាតឱ្យមាន «ការប្រកាសដោយខ្លួនឯង» ដែលមិនចាំបាច់ការត្រួតពិនិត្យគុណភាពឯករាជ្យពីស្ថាប័នជំនាញ។
អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Thi Việt Nga បាននិយាយថា៖ «ការអនុញ្ញាតឱ្យផលិតផលដែលមានគុណភាពទាបចូលទៅក្នុងមន្ទីរពេទ្យ គឺជាការព្រមានដ៏ធ្ងន់ធ្ងរអំពីភាពទន់ខ្សោយនៅក្នុងប្រព័ន្ធគ្រប់គ្រងរបស់យើង។ មន្ទីរពេទ្យត្រូវបានគេសន្មត់ថាជាកន្លែងដែលមានការគ្រប់គ្រងយ៉ាងតឹងរ៉ឹងបំផុត»។

ឆ្លើយតបនឹងបញ្ហានេះ ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាឱ្យមន្ទីរពេទ្យទូទាំងប្រទេសត្រួតពិនិត្យការប្រើប្រាស់អាហារូបត្ថម្ភ និងផលិតផលទឹកដោះគោ។ ផលិតផលទាំងឡាយ ដែលគេចាត់ទុកថាមិនត្រូវតាមស្តង់ដារ ត្រូវតែដកចេញ។
ប៉ុន្តែបញ្ហាប្រឈមក្នុងការត្រួតពិនិត្យនៅតែមាននៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ជាពិសេសជាមួយនឹងផលិតផលដែលប្រកាសដោយខ្លួនឯង និងផ្សព្វផ្សាយដោយប្រើប្រាស់ពាក្យពេចន៍បំផ្លើស ឬបំភ័ន្ត។
អាជ្ញាធរវៀតណាមបាននិយាយថា បញ្ហានេះរីករាលដាល ធំហួសពីការផ្សាយពាណិជ្ជកម្មបែបបំភ័ន្ត។ ក្នុងករណីដ៏ល្បីមួយនាពេលថ្មីៗនេះ ក្រសួងសន្តិសុខសាធារណៈវៀតណាម បានរុះរើក្រុមប្រតិបត្តិការទឹកដោះគោក្លែងក្លាយ ដែលគេចែកចាយនៅទីក្រុងហាណូយ និងបណ្ដាខេត្តក្បែរខាង។ ក្រុមហ៊ុននោះបានផលិត និងលក់ម្សៅទឹកដោះគោក្លែងក្លាយក្នុងបរិមាណច្រើន ដោយក្លែងបន្លំថា ជាផលិតផលអាហារូបត្ថម្ភដែលមានគុណភាពខ្ពស់សម្រាប់កុមារខ្វះអាហារូបត្ថម្ភ និងអ្នកជំងឺចាស់ៗ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២២ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


