Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងកើនជាង ៤% ពេលបិទការជួញដូរម្សិលមិញ ជុំវិញកំណើនភាពតានតឹងមជ្ឈិមបូព៌ា

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ​ បានកើនឡើងជាង ៤ ភាគរយ ពេលបិទការជួញដូរ​ថ្ងៃពុធ ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពី​មានសេចក្ដីរាយការណ៍ថា សហរដ្ឋអាមេរិកកំពុងរៀបចំជម្លៀសបុគ្គលិកនៅស្ថានទូត​អ៊ីរ៉ាក់របស់ខ្លួន ដោយសារតែកំណើនកាន់តែខ្លាំងនៃ​ក្ដីបារម្ភផ្នែកសន្តិសុខ​នៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent កើនឡើង ២,៩០ ដុល្លារ ឬ ៤,៣៤ ភាគរយ ដោយបញ្ចប់ការជួញដូរនៅតម្លៃ ៦៩,៧៧ ដុល្លារ/បារ៉ែល ​ខណៈប្រេងឆៅ​អាមេរិកម៉ាក​ West Texas Intermediate (WTI) វិញ បានកើនឡើង ៣,១៧ ដុល្លារ ឬ ៤,៨៨ ភាគរយ ដោយបិទការជួញដូរនៅតម្លៃ ៦៨,១៥ ដុល្លារ/បារ៉ែល។ តម្លៃប្រេងទាំង២ម៉ាក បាន​កើនដល់កម្រិតខ្ពស់បំផុតរាប់តាំងពីដើមខែមេសា។ ​

កំណើននេះ កើតឡើងនៅពេល​ពាណិជ្ជករជំរុញការទិញប្រេងឆៅនាពេលអនាគត​ភ្លាមៗ បន្ទាប់ពីមានរបាយការណ៍ថា សហរដ្ឋអាមេរិកកំពុងរៀបចំជម្លៀសបុគ្គលិកការទូតនៅក្នុងស្ថានទូត​អ៊ីរ៉ាក់ ដែលជាប្រទេសផលិតប្រេងធំទី ២ របស់អង្គការនៃប្រទេសនាំចេញប្រេងកាត (OPEC) បន្ទាប់ពីអារ៉ាប៊ីសាអូឌីត។ មន្ត្រីអាមេរិកម្នាក់ក៏បាននិយាយផងដែរថា ក្រុមគ្រួសារយោធាអាមេរិក ក៏អាចនឹងត្រូវជម្លៀសចេញពីប្រទេសបារ៉ែនផងដែរ។ ​

អ្នកវិភាគទីផ្សារនៅក្រុមហ៊ុន Price Futures Group លោក Phil Flynn បាននិយាយថា៖ «ទីផ្សារមិន​នឹកស្មានថានឹងមានហានិភ័យភូមិសាស្ត្រនយោបាយធំបែបនេះទេ»។

មុននោះ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Aziz Nasirzadeh បានព្រមានថា ​អ៊ីរ៉ង់នឹងកំណត់គោលដៅមូលដ្ឋានទ័ពអាមេរិក​នៅមជ្ឈិមបូព៌ា ប្រសិនបើកិច្ចចរចានុយក្លេអ៊ែរបរាជ័យ ​ហើយ​ជម្លោះផ្ទុះឡើង។ ជាមួយ​គ្នានោះ លោក ត្រាំ បាននិយាយ​ក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃពុធ ថា លោកមិនសូវមានទំនុកចិត្តទេ ថាអ៊ីរ៉ង់នឹងយល់ព្រមបញ្ឈប់ការបង្កើនសារធាតុអ៊ុយរ៉ាញ៉ូម ដើម្បីស្ដារ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរ​ឡើងវិញ។

ភាពតានតឹងជាមួយ​អ៊ីរ៉ង់ ក៏មាន​ន័យផងដែរថា សហរដ្ឋអាមេរិកនឹង​បន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ដែលរួមទាំងការបន្តរឹតត្បឹតលំហូរប្រេងប្រទេសនេះចូលទីផ្សារអន្តរជាតិ​។

កំណើនតម្លៃប្រេងនៅថ្ងៃពុធ ក៏រួមចំណែកផងដែរដោយសារសុទិដ្ឋិនិយមលើការចរចាពន្ធរវាងសហរដ្ឋអាមេរិក និងចិន​ ក៏ដូចជារបាយការណ៍នៃការធ្លាក់ចុះប្រេងក្នុងស្តុករបស់អាមេរិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តើការចរចាគ្នានឹងទទួលបានលទ្ធផលទេ បើថៃនៅតែប្រកាន់ជំហរ ប្រើប្រាស់ផែនទីគូសដោយខ្លួនឯង?

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា

ព័ត៌មានជាតិ១៦ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្យុះទី៨​អស់ឥទ្ធិពល តែព្យុះទី៩នៅតែបន្តជះឥទ្ធិពលលើកម្ពុជា ដល់ថ្ងៃទី៣០កក្កដា

Sokha Hotels

ព័ត៌មានពេញនិយម