ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិហក់ឡើងជាង ៤% ពេលបិទការជួញដូរម្សិលមិញ ជុំវិញជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់
តម្លៃប្រេងបានកើនឡើងជាង ៤ ភាគរយ ពេលបិទការជួញដូរនៅថ្ងៃអង្គារម្សិលមិញ ដោយសារតែភាពតានតឹងនៃជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ដែលកំពុងបន្ត បើទោះបីជាហេដ្ឋារចនាសម្ព័ន្ធប្រេង និងឧស្ម័នសំខាន់ៗមិនទាន់រងផលប៉ះពាល់ខ្លាំងក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ប្រេងឆៅនាពេលអនាគត ម៉ាក Brent បានបិទការជួញដូរនៅតម្លៃ ៧៦,៤៥ ដុល្លារ/បារ៉ែល ដោយកើនឡើង ៣,២២ ដុល្លារ ឬ ៤,៤ ភាគរយ។ ចំណែកឯប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) បានបញ្ចប់ការជួញដូរក្នុងតម្លៃ ៧៤,៨៤ ដុល្លារ/បារ៉ែល ដោយកើនឡើង ៣,០៧ ដុល្លារ ឬ ៤,២៨ ភាគរយ។
ពេលបើកការជួញដូរលើទីផ្សារអាស៊ីនៅព្រឹកថ្ងៃពុធនេះ តម្លៃប្រេងទាំង២ មិនសូវជាមានការប្រែប្រួលប៉ុន្មាននោះទេ ខណៈវិនិយោគិនបន្តមើលស្ថានការណ៍ ជាពិសេសពាក់ព័ន្ធនឹងច្រកដឹកប្រេងដ៏សំខាន់របស់ពិភពលោក Hormuz ដែលជាផ្លូវនាំចេញប្រេងប្រមាណ ១/៥ នៃតម្រូវការសកល។
បើតាមរ៉យទ័រ ទោះបីជាមិនមានការរំខានខ្លាំងដល់លំហូរប្រេងក៏ដោយ អ៊ីរ៉ង់បានផ្អាកដោយផ្នែកផលិតកម្មឧស្ម័នធម្មជាតិនៅតំបន់ South Pars ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល បណ្តាលឱ្យមានភ្លើងឆេះនៅទីនោះកាលពីថ្ងៃសៅរ៍។ អ៊ីស្រាអែលក៏បានកំណត់គោលដៅលើឃ្លាំងប្រេង Shahran របស់អ៊ីរ៉ង់ផងដែរ។

ចូលដល់ថ្ងៃទី ៦ នៅថ្ងៃពុធនេះ អ៊ីស្រាអែល និងអ៊ីរ៉ង់នៅតែបន្តវាយប្រហារគ្នាតាមអាកាសទៅវិញទៅមក ខណៈលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល បង្ខំទាមទារឱ្យមេដឹកនាំកំពូលអ៊ីរ៉ង់ចុះចាញ់។
អ្នកវិភាគមើលឃើញថា ជម្លោះរវាងគូសត្រូវមជ្ឈិមបូព៌ាទាំង ២ បង្កជាហានិភ័យភូមិសាស្រ្តនយោបាយសម្រាប់ទីផ្សារប្រេងសកល ដែលធ្វើឱ្យតម្លៃហក់ឡើង ដោយសារក្ដីបារម្ភពីការផ្គត់ផ្គង់ប្រេង។ យ៉ាងណាមិញ អ្នកជំនាញខ្លះលើកឡើងថា ហានិភ័យនៃការបិទច្រកប្រេង Hormuz របស់អ៊ីរ៉ង់ អាចមានទាប ដោយសារតែប្រទេសនេះនៅតែត្រូវការចំណូល ខណៈសហរដ្ឋអាមេរិកមិនចង់ឱ្យប្រេងឡើងថ្លៃ ដោយសារតែបញ្ហាអតិផរណាក្នុងស្រុក៕
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


