Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន៖ រុស្ស៊ីនឹងជំរុញការផ្គត់ផ្គង់ប្រេងដល់ឥណ្ឌូណេស៊ី

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាន​ប្រាប់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ កាលពីថ្ងៃ​ព្រហស្បតិ៍ថា ​រុស្ស៊ីមានឆន្ទៈក្នុងការក្លាយជាអ្នកផ្គត់ផ្គង់ប្រេង​សម្រាប់ឥណ្ឌូណេស៊ី ខណៈ​វិមានក្រឹមឡាំង​ចង់បង្កើនទំនាក់ទំនងសេដ្ឋកិច្ចកាន់តែជិតស្និទ្ធជាមួយ​រដ្ឋាភិបាលក្រុងហ្សាកាតា។ នេះបើតាមការចុះផ្សាយរបស់ Jakarta Globe។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្ដេជ្ញានេះ ធ្វើឡើងនៅពេលមេដឹកនាំទាំង២ ជួបគ្នា​ក្នុងវេទិកាសេដ្ឋកិច្ចរៀបចំឡើងដោយ​រុស្ស៊ី នៅទីក្រុង St. Petersburg ដែលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​គឺជាចំណុច​ពិភាគ្សាទ្វេភាគីដ៏សំខាន់​។ នេះគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោក ប្រាបូវូ ទៅរុស្ស៊ីក្នុងនាមជាប្រធានាធិបតីឥណ្ឌូណេស៊ី​ដោយ​លោក​រំលង​ការ​អញ្ជើញ​ជា​ភ្ញៀវ​ ឱ្យចូលរួមក្នុង​កិច្ច​ប្រជុំ​កំពូល G7 នៅកាណាដា ដែលបញ្ចប់ទៅថ្មីៗនេះ។

ក្នុង​សន្និសីទ​រួមរបស់មេដឹកនាំ លោក ពូទីន បាននិយាយអំពីចេតនារបស់រុស្ស៊ីក្នុងការជួយឥណ្ឌូណេស៊ី លើការបំពេញតម្រូវការថាមពលក្នុងស្រុក មិនថាតាមរយៈការនាំចេញ និងការវិនិយោគនោះទេ។

លោក ពូទីន បានថ្លែងយ៉ាងដូច្នេះថា៖ «​យើងត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើនការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិ​ពង្រាវ [LNG] ទៅកាន់ទីផ្សារឥណ្ឌូណេស៊ី»។ លោក​បន្តថា​៖ «យើងត្រៀមខ្លួនរួចជាស្រេចដើម្បីជួយ [ឥណ្ឌូណេស៊ី] ធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដើម្បីជំរុញការផលិតពីកន្លែងប្រេងចាស់ៗរបស់ខ្លួន»។

លោក ប្រាបូវូ ឯណោះវិញ ​មិនបានធ្វើអត្ថាធិប្បាយលើកិច្ចសហប្រតិបត្តិការផ្គត់ផ្គង់ប្រេងក្នុងអំឡុងសន្និសីទនោះទេ ប៉ុន្តែនិយាយថា ​ការពិភាក្សាជាមួយលោក ពូទីន មានផលិតភាព។

គួរគូសបញ្ជាក់ថា ភ្លាមៗក្រោយឥណ្ឌូណេស៊ីក្លាយជាសមាជិកនៃក្រុមប្រទេស BRICS ដែលជាប្លុកដឹកនាំដោយរុស្ស៊ី នៅដើមឆ្នាំនេះ ​ឥណ្ឌូណេស៊ីបានបង្ហាញចំណាប់អារម្មណ៍​លើការនាំចូលប្រេងថោកៗរបស់រុស្ស៊ី។ រុស្ស៊ីបាន​បញ្ចុះតម្លៃប្រេងរបស់ខ្លួន ក្រោយរងទណ្ឌកម្មពីលោកខាងលិច និងសម្ព័ន្ធមិត្ត ជុំវិញការឈ្លានពានអ៊ុយក្រែនដែលកំពុងបន្តអូសបន្លាយរាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម