ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិកើនឡើង ពេលបញ្ចប់ការជួញដូរកាលពីថ្ងៃសុក្រ
តម្លៃប្រេងអន្តរជាតិ បានកើនឡើងជាង ២ ភាគរយ នៅថ្ងៃសុក្រ ដែលជាថ្ងៃបញ្ចប់ការជួញដូរប្រចាំសប្ដាហ៍ ក្រោយទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាននិយាយថា ទីផ្សារប្រេងតឹងតែងដោយតម្រូវការមានភាពរឹងមាំ ខណៈវិនិយោគិនបន្តឃ្លាំមើលពីពន្ធគយ និងលទ្ធភាពនៃការដាក់ទណ្ឌកម្មថ្មីលើប្រេងរុស្ស៊ីរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើង ១,៧១ ដុល្លារ ឬ ២,៥ ភាគរយ ដោយបិទការជួញដូរនៅតម្លៃ ៧០,៣៦ ដុល្លារ/បារ៉ែល។ ប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) វិញ បានកើនឡើង ១,៨៨ ដុល្លារ ឬ ២,៨ ភាគរយ ដោយបិទការជួញដូរនៅតម្លៃ ៦៨,៤៥ ដុល្លារ/បារ៉ែល។
ក្នុងអត្រាប្រចាំសប្ដាហ៍ តម្លៃប្រេង ម៉ាក Brent បានកើនឡើង ៣ ភាគរយ ខណៈ WTI បានកើនឡើង ២,២ ភាគរយ។
កំណើនតម្លៃប្រេងនៅថ្ងៃសុក្រ កើតឡើងក្រោយ IEA បាននិយាយថា ការផ្គត់ផ្គង់ប្រេងពិភពលោកអាចទាបជាងការរំពឹងទុក ដោយសារតម្រូវការសម្រាប់ការធ្វើដំណើរ និងផលិតកម្មអគ្គិសនីនៅរដូវក្តៅ ធ្វើឱ្យការប្រើប្រាស់ប្រេងខ្ពស់។ កំណើនក៏ជំរុញផងដែរ ដោយលទ្ធភាពនៃការដាក់ទណ្ឌកម្មថ្មីលើប្រេងរុស្ស៊ី ជុំវិញការឈ្លានពានអ៊ុយក្រែន។ យ៉ាងណាមិញ កំណើនតម្លៃនៅតែមានកំណត់ ដោយសារតែការព្រួយបារម្ភដែលថា ពន្ធខ្ពស់របស់លោក ដូណាល់ ត្រាំ ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចសកល ហើយទម្លាក់តម្រូវការប្រេង៕
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


