Connect with us

ព័ត៌មានអន្ដរជាតិ

EU ​​ពន្យារពេលចាត់វិធានការឆ្លើយតបពន្ធ ត្រាំ ៦ ខែ ​

បានផុស

នៅ

សហភាពអឺរ៉ុប (EU) បាន​ប្រកាសកាលពីថ្ងៃចន្ទថា ប្លុកនឹង​ពន្យារពេល​ ៦ ខែ ក្នុងការ​​អនុវត្តវិធានការឆ្លើយតប​ពន្ធខ្ពស់របស់ប្រធានាធិបតីសហរដ្ឋអាមេរិក​ ​លោក ដូណាល់ ត្រាំ ​ដើម្បីទុកពេល​បន្ថែម​សម្រាប់ការចរចាពាណិជ្ជកម្ម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CNBC អ្នកនាំពាក្យគណៈកម្មាធិការសហភាពអឺរ៉ុបសម្រាប់ពាណិជ្ជកម្ម បាននិយាយ​ក្នុងសេចក្តីថ្លែងការណ៍​ថា៖ «នៅថ្ងៃទី ២៧ ខែកក្កដាឆ្នាំ ២០២៥ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ​បានយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីពន្ធគយនិងពាណិជ្ជ​កម្ម» ដែល​ស្ដារឡើងវិញនូវ «ស្ថិរភាព» ​សម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្មនៅសងខាងនៃមហាសមុទ្រអាត្លង់ទិក​។

អ្នកនាំពាក្យ​ដដែល​បាន​បន្តថា៖ «សហភាពអឺរ៉ុបបន្តធ្វើការជាមួយសហរដ្ឋអាមេរិកដើម្បី​សម្រេច​លើ​សេចក្តីថ្លែងការណ៍រួមមួយ ដូចដែលបានព្រមព្រៀងគ្នាកាលពីថ្ងៃទី ២៧ ខែកក្កដា​។ ​ក្រោម​គោលបំណងទាំងនេះ​ គណៈកម្មការនឹងចាត់វិធានការចាំបាច់ដើម្បីផ្អាក​ ៦ ខែ នូវ​វិធានការតបតរបស់សហភាពអឺរ៉ុបប្រឆាំងនឹងសហរដ្ឋអាមេរិក ដែល​គ្រោង​ចូលជាធរមាននៅថ្ងៃទី ៧ ខែសីហា​»។

គួរគូស​បញ្ជាក់ថា កាលពីសប្ដាហ៍មុន លោក​ ត្រាំ បាន​ប្រកាស​កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ EU ដែលរួមបញ្ចូលទាំង​ពន្ធ ១៥ ភាគរយ​ លើទំនិញអឺរ៉ុបភាគច្រើនទៅកាន់សហរដ្ឋអាមេរិក រួមទាំងរថយន្តផងដែរ។

ជាផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង សេតវិមានបាននិយាយថា ​EU ​នឹងដកពន្ធសំខាន់ៗលើទំនិញ​អាមេរិក​។ ក្រៅពីនេះ លោក ត្រាំ ឯណោះវិញ​បាន​និយាយថា​ EU ​​ព្រមទិញថាមពលរបស់​អាមេរិក​ក្នុង​តម្លៃ ៧៥០ ប៊ីលាន​ដុល្លារ និងបន្ថែម​ការវិនិយោគប្រមាណ ៦០០ ប៊ីលាន​ដុល្លារ​ លើទឹក​ដីអាមេរិក​៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម