សេដ្ឋកិច្ច
ហាងឆេងមាសក្នុងស្រុកលក់ចេញក្នុងតម្លៃ ៤០៣ ដុល្លារ មួយជី
តម្លៃមាសបានបើកផ្សារនៅ ៤០២០ ដុល្លារ ក្នុងមួយតម្លឹង នៅថ្ងៃច័ន្ទនេះ ខណៈអ្នកជំនាញហិរញ្ញវត្ថុយល់ឃើញថា ហាងឆេងមាសទំនងនៅរង់ចាំចម្លើយជំនូបរវាងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងលោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ជុំវិញការបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនកាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities បានប្រាប់ឱ្យដឹងនៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ នេះថា ប្រសិនបើលទ្ធផលជំនូបរបស់លោក ដូណាល់ ត្រាំ និងលោក ពូទី មិនទាន់មានផ្លែផ្កាការច្បាស់លាស់ ហើយទីផ្សារតម្លៃមាស ឬក៏សេដ្ឋកិច្ចពិភពលោក ឬភូមិសាស្ត្រនយោបាយពិភពលោក មិនទាន់មានភាពច្បាស់លាស់ តម្លៃហាងឆេងមាសនៅតែបន្តកើនឡើង។
លោក ឡុង សំណាង៖ «លុះត្រាតែចម្លើយ និងលទ្ធផលទាំងអស់នោះមានភាពច្បាស់លាស់បានត្រឹមត្រូវ នោះនឹងអាចធ្វើឱ្យតម្លៃហាងឆេងមាសមានការប្រែប្រួលពិតប្រាកដ»។
គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ តម្លៃមាសកំពុងជួញដូរក្នុងតម្លៃ ៤០៣០ ក្នុងមួយតម្លឹង។ សម្រាប់ហាងឆេងមាសក្នុងស្រុកតាមបណ្ដាហាងនានានៅរាជធានីភ្នំពេញលក់ចេញក្នុងតម្លៃ ៤០៣ ដុល្លារក្នុងមួយជី៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


