Connect with us

ព័ត៌មានជាតិ

រោងចក្រកាត់ដេរ Grand Twins ​បង្ហាញប្រាក់ចំណេញកើន ២៥៨% ទោះបីជាចំណូលធ្លាក់បន្តិចក្នុងត្រីមាសទី២

បានផុស

នៅ

​ក្រុមហ៊ុន Grand Twins International Plc. (GTI) ដែលជាអ្នកផលិតសម្លៀកបំពាក់ឈានមុខគេមួយនៅកម្ពុជា បានរាយការណ៍ប្រាក់ចំណេញសុទ្ធកើនឡើងយ៉ាងខ្លាំងក្នុងត្រីមាសទី២ ឆ្នាំ២០២៥ ទោះបីជាចំណូលសរុបធ្លាក់បន្តិច ក៏ដោយ។ នេះបើយោងតាមហិរញ្ញវត្ថុរបស់ខ្លួនផ្ញើរទៅកាន់ទីផ្សារមូលបត្រកម្ពុជា (CSX)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាក់ចំណេញសុទ្ធបានកើនឡើង ២៥៧,៨៦% បើប្រៀបធៀបឆ្នាំមុន ទៅដល់ ​៩៦៧,៥ លានរៀល (ប្រហែល $២៤១ ០០០) ខណៈដែលចំណូលសរុបធ្លាក់ ២,៦២% ទៅដល់ ​៨៩.៦ ពាន់លានរៀល ($២២,៣៦ លាន)។ សម្រាប់ពាក់កណ្តាលឆ្នាំ ២០២៥ GTI បានបង្ហាញថាចំណូលសរុបមានតម្លៃ ​១៤៩ ពាន់លានរៀល ដែលធ្លាក់ ៥ % បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ប៉ុន្តែប្រាក់ចំណេញសុទ្ធបានកើនឡើង ៣៥៧ % ទៅដល់ ​១,២៧ ពាន់លានរៀល។

ដល់ថ្ងៃទី ៣០ មិថុនា ២០២៥ ទ្រព្យសម្បត្តិសរុបរបស់ក្រុមហ៊ុនមានតម្លៃ ​៤១៤ ពាន់លានរៀល ដែលកើនឡើង ៧,៦៤% បើប្រៀបធៀបឆ្នាំមុន ខណៈដែលវិភាគទានសរុបធ្លាក់បន្តិច ០,៤៩% ទៅដល់ ​២៨១ ពាន់លានរៀល។

លោក Yang Po Yu ប្រធានក្រុមប្រឹក្សាភិបាល បានថ្លែងថា ​លទ្ធផលហិរញ្ញវត្ថុបង្ហាញពីសមត្ថភាពក្នុងការប្រឈមនឹងបញ្ហា និងទំនាក់ទំនងយូរអង្វែងជាមួយអតិថិជនអន្តរជាតិ ដូចជា Adidas។ លោកថា៖«យើងបន្តពង្រឹងគុណភាពផលិតផល និងសហការជាមួយដៃគូ ដើម្បីធ្វើឱ្យចំណូលមានស្ថិរភាព និងកើនឡើង ជាពិសេសតាមរយៈរោងចក្រសាខា និង CMP របស់យើង»។

GTI មិនបានបង្កើតចំណូលពីសេវា CMP ក្នុងត្រីមាសទី២នោះទេ ប៉ុន្តែចំណូលពីរោងចក្រសាខាបានចំណូល ​៣,២៧ ពាន់លានរៀល ខណៈដែលការលក់ផលិតផលមានតម្លៃ ​៨៦,៣ ពាន់លានរៀល។

លោក Chen Tsung-Chi នាយកប្រតិបត្តិ បានថ្លែងថា ក្រុមហ៊ុននឹងបន្តផ្តោតលើការកែលម្អគ្រប់គ្រងសាជីវកម្ម និងការបង្កើនប្រាក់ចំណេញក្នុងត្រីមាសបន្ទាប់ៗ។ លោកបានគូសបញ្ជាក់ថា៖«យើងសូមអរគុណដល់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក និងអតិថិជនសំខាន់ៗ ដែលបានគាំទ្រផលិផលយើងយ៉ាងខ្លាំង»។

រោងចក្រ GTI ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ និងជាក្រុមហ៊ុនផលិតសម្លៀកបំពាក់មួយ​ដែលបានចុះបញ្ជីជាសាធារណៈនៅផ្សារមូលបត្រកម្ពុជា។ ក្រុមហ៊ុនបានបង្ហាញថា ការបញ្ជាទិញនឹងកើនឡើងក្នុងពាក់កណ្តាលឆ្នាំក្រោយ ហើយនឹងបន្តវិនិយោគលើប្រសិទ្ធភាពប្រតិបត្តិការនិងការច្នៃប្រឌិតផលិតផលប​ន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម