សេដ្ឋកិច្ច
តម្លៃមាសធ្លាក់ចុះបន្តិច ក្រោយកាត់បន្ថយអត្រាការប្រាក់
តម្លៃហាងឆេងមាសក្នុងស្រុកជួញដូរក្នុងតម្លៃ ៤៤០ ដុល្លារ ក្នុងមួយជី នៅព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥។
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន PP Link securities បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី ១៨ ខែកញ្ញានេះទៅ តម្លៃមាសនឹងធ្លាក់ចុះបន្តិចម្ដងៗ ក្រោមឥទ្ធិពលនៃការកាត់បន្ថយអត្រាការប្រាក់រួចរាល់ហើយរបស់អាមេរិក។

ធនាគារកណ្តាលសហព័ន្ធអាមេរិក (Fed) បានកាត់បន្ថយអត្រាការប្រាក់ ២៥ ពិន្ទុ កាលពីថ្ងៃពុធ ដែលនេះជាការកាត់បន្ថយលើកដំបូងរាបត់ាំងពីចុងឆ្នាំមុន ដោយលើកឡើងពីកង្វល់អវិជ្ជមានក្នុងវិស័យការងារ ដែលជាសញ្ញាមិនល្អសម្រាប់សេដ្ឋកិច្ច។
ការកាត់បន្ថយ ២៥ ពិន្ទុ ឬ ០,២៥ ភាគរយ មានន័យថា អត្រាការប្រាក់គោលរបស់ Fed បច្ចុប្បន្ន ត្រូវបានទម្លាក់មកត្រឹម ៤,០-៤,២៥ ភាគរយ។
លោក ឡុង សំណាង បញ្ជាក់ថា៖ «កាលពីមួយខែមុន ឥទ្ធិពលនៃការកាត់បន្ថយអត្រាការប្រាក់ នរណាក៏ដឹងលឺ ហើយគ្រប់គ្នាច្បាស់ថា នឹងកាត់បន្ថយអត្រាការប្រាក់ ០,២៥% អញ្ចឹងគេនាគ្នាទិញតាំងពីមួយខែមុន ដើម្បីកាត់ចំណេញនៅថ្ងៃទី ១៧ ពោលគឺមានការលក់ចេញពីទីផ្សារច្រើន ធ្វើឱ្យធ្លាក់ចុះបន្តិចៗម្ដងៗ រហូតដល់មានព័ត៌មានដែលទាញឱ្យមាសកើនឡើងវិញ ឬរហូតដល់ពេលវេលានៃការកាត់បន្ថយអត្រាម្ដងទៀត ព្រោះដោយសារនៅចុងឆ្នាំនេះ គេងនឹងកាត់បន្ថយអត្រាការប្រាក់ ៣ ដង ហើយកាត់ម្ដងហើយ នៅសល់ ២ ដងទៀត អញ្ចឹងវានឹងកើនឡើង»។ តម្លៃមាសអាចនឹងទម្លាក់ខ្លួន មកនៅត្រឹម ៤៣៣៨ ដុល្លារ ក្នុងមួយតម្លឹង។

បើតាម លោក ឡុង សំណាង ការកាត់បន្ថយអត្រាការប្រាក់មានការជំរុញខ្លាំង ពីលោក ដូណាល់ ត្រាំ ដោយសារតែការទម្លាក់អត្រាការប្រាក់ធ្វើឱ្យលុយដុល្លារធ្លាក់ចុះ រដ្ឋាភិបាលអាមេរិកចង់ឱ្យអ្នកវិនិយោគ ទៅរកស៊ីនៅអាមេរិក។
លោក ឡុង សំណាង បន្ថែមថា៖« ពេលដែលកាត់បន្ថយអត្រាការប្រាក់ វាទាញវិនិយោគិនធំៗ ទៅអាមេរិកតែម្ដង ហើយធ្វើឱ្យវិនិយោគិនធំៗ ខ្ចីលុយអាមេរិកយកទៅរកស៊ី អញ្ចឹងអាមេរិកចំណេញទាំងការប្រាក់ និងវិនិយោគ ការអភិវឌ្ឍ កំណើនការងារ ដែលសេដ្ឋកិច្ចអាមេរិកនៅតែល្អ»។
លោក ឡុង សំណាង បញ្ជាក់ថា ការកាត់បន្ថយអត្រាការប្រាក់ ០,២៥% មិនទាន់ដល់គោលដៅដែល លោក ដូ ណាល់ត្រាំ ចង់បានទេ ដែលត្រាំចង់បានគឺ ក្រោម ៣.00% ហើយការកាត់បន្ថយនៅ ២ ដងទៀត នៅចុងឆ្នាំនេះ។
ទោះយ៉ាងណា តម្លៃមាសនៅតែបន្តឡើងដល់ដំណាច់ឆ្នាំ ២០២៥ ដោយសារកំណើននៃការងារអត់ការងារធ្វើ នៅអាមេរិក និងប្រាក់ចំណូលមិនមានការកើនឡើង ដែលរុញឱ្យអតិផរណាកើន ឡើងដែលរុញច្រានឱ្យមាសកើនឡើង៕
អត្ថបទ៖ ឡេង ដេត
-
កីឡា១៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១០ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


