សេដ្ឋកិច្ច
កម្ពុជាត្រៀមស្វាគមន៍ភ្ញៀវទេសចរ មកពីទីក្រុងម៉ាឡាកា ប្រទេសម៉ាឡេស៊ី
កម្ពុជា និងម៉ាឡេស៊ីកំពុងចាប់ដៃគ្នាក្នុងការជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែភាពរីកចម្រើនបន្ថែមទៀត ស្របពេលដែលរដ្ឋាភិបាលកំពុងដាក់ទិសដៅក្នុងការទាក់ទាញទេសចរណ៍ម៉ូស្លីមពីបណ្តាប្រទេសនានានៅជុំវិញពិភពលោក។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៥ បានជួបពិភាក្សាការងារជាមួយលោក YAB Datuk Seri Utama Ab Rauf Bin Yusoh, Chief Minister of Melaka ដោយទទួលលទ្ធផលផ្លែផ្កាជាច្រើន ក្នុងនោះមានដូចជា ពង្រឹងកិច្ច សហប្រតិបត្តិការលើការងារទេសចរណ៍មូស្លីម, ការផ្សព្វផ្សាយទេសចរណ៍រួមគ្នា ម៉ាឡាកានិងកម្ពុជា ព្រមទាំងជំរុញការរៀបចំកញ្ចប់ទស្សនកិច្ចរួមគ្នាដោយមានការលើកទឹកចិត្តនិងមានភាពទាក់ទាញ។

ដោយសារទីក្រុងម៉ាឡាកា ជាទីក្រុងប្រវត្តិសាស្ត្រ និងបានដាក់បញ្ចូលក្នុងតំបន់បេតិកភណ្ឌពិភពលោក, ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈ និងស្នើឱ្យមានការចែករំលែកបទពិសោធល្អៗក្នុងការគ្រប់គ្រងទីតាំងបេតិកភណ្ឌ និងទេសចរណ៍ទីក្រុង។
តាមរយៈការដាក់ចេញផែនការអភិវឌ្ឍទេសចរណ៍មូស្លីម (២០២៣-២០២៧) និងស្តង់ដាមូស្លីមហ្រែនលី កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរពីម៉ាឡាកា ពិសេសទេសចរណ៍មូស្លីម។
សូមបញ្ជាក់ជូនថា នៅម៉ាឡេស៊ី Chief Minister of Melaka មានតួនាទីជាប្រមុខរាជរដ្ឋាភិបាលនៅរដ្ឋម៉ាឡាកា ប្រទេសម៉ាឡេស៊ី ដែលគ្រប់គ្រងអំណាចនីតិប្រតិបត្តិនៅក្នុងរដ្ឋម៉ាឡាកា៕




-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ៥ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


