ហ៊ូធីបាននិយាយថា ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីចាត់វិធានការយោធា បើប្រទេសជាច្រើនទៀត...
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងសមភាគីអ៊ីរ៉ង់ លោក Abbas Araqchi បានពិភាក្សាគ្នាតាមទ័ពស័ព្ទនៅថ្ងៃសុក្រអំពីលទ្ធភាពនៃការដោះស្រាយការទូតក្នុងសង្គ្រាមអ៊ីរ៉ង់ ខណៈមានក្តីរំពឹងជាច្រើនថា មន្ត្រីអ៊ីរ៉ង់និងអាមេរិកទំនងចូលតុចរចាក្នុងពេលឆាប់ៗ ស្របពេលលោកត្រាំលើកពេលឱសានវាទម្តងហើយម្តងទៀត។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រដែលដកស្រង់ប្រភពពីក្រសួងការបរទេសរុស្ស៊ី។ សេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ក្រសួងការបរទេសរុស្ស៊ី បានរៀបរាប់ថា៖«រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាលម្អិតអំពីវិបត្តិយោធា-នយោបាយដ៏លំបាកស្មុគស្មាញបំផុតនៅមជ្ឈិមបូព៌ា» ដែលភាគីរុស្ស៊ី បានហៅសង្គ្រាមផ្ទុះឡើងនោះជាលទ្ធផលនៃការឈ្លានពានរបស់អាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។ សេចក្តីថ្លែងការណ៍នោះបន្តថា៖«មានការផ្លាស់ប្តូរទស្សនៈលើទស្សនវិស័យនៃការផ្លាស់ប្តូរជម្លោះទៅជាបណ្តាញសម្រាប់ការដោះស្រាយនយោបាយ-ការទូតដោយផ្អែកលើច្បាប់អន្តរជាតិ និងគិតគូរពីផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់នៅក្នុងតំបន់»។ សេចក្តីថ្លែងការណ៍នេះក៏បាននិយាយផងដែរថា លោក Lavrov បានគូសបញ្ជាក់ពីព័ត៌មានលម្អិតនៃការដឹកជញ្ជូនជំនួយមនុស្សធម៌ថ្មីៗបំផុតរបស់រុស្ស៊ីទៅកាន់អ៊ីរ៉ង់។ រុស្ស៊ី និងអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រដែលគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច...
រុស្ស៊ីបានរិះគន់សហរដ្ឋអាមេរិកលើការរៀបចំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដ៏មានសក្តានុពលឆ្ពោះទៅការបញ្ចប់សង្គ្រាមប្រឆាំងអ៊ុយក្រែន
យោធាអ៊ីស្រាអែលបញ្ជាក់ថា ខ្លួនបានវាយប្រហាររោងចក្រកែច្នៃអ៊ុយរ៉ាញ៉ូមមួយកន្លែងដ៏សំខាន់នៅក្នុងទីក្រុងយ៉ាសដ៍កណ្តាលប្រទេសអ៊ីរ៉ង់ ដែលជាចលនាវាយប្រហារដ៏ខ្លាំងក្លា
ការជាប់ពាក់ព័ន្ធរបស់ក្រុមហ៊ូធីនៅក្នុងសង្គ្រាមអាចធ្វើឲ្យសមុទ្រក្រហមរង្គោះរង្គើ បិទផ្លូវ...
លោក ត្រាំ បានលើកឡើងទាំងខកចិត្តកាលពីថ្ងៃព្រហស្បតិ៍ថា សម្ព័ន្ធមិត្តណាតូរបស់អាមេរិកមិនបានធ្វើអ្វីទាល់តែសោះ ដើម្បីជួយទីក្រុងវ៉ាស៊ីនតោនលើប្រទេសឆ្កួតលីលាអ៊ីរ៉ង់
តួកគីថ្កោលទោសការវាយប្រហារនេះ ដែលខ្លួនបាននិយាយថា បានកំណត់គោលដៅលើនាវាដែលដំណើរការដោយ...