Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ​រិះគន់​​សម្ព័ន្ធ​មិត្ត​ណាតូ ថា ​មិន​​​​ជួយ​​​​អ្វី​សោះ​ ពេល​អាមេរិក​​ត្រូវ​ការ​អ្នក​ជួយ​

បានផុស

នៅ

ខណៈ​សង្រ្គាម​នៅ​អ៊ីរ៉ង់​នៅ​តែ​​តាន​តឹង​ ចំណែក​ច្រក​សមុទ្រ ​Hormuz ​ត្រូវ​បាន​បិទ​​យ៉ាងណែន​ដោយ​ភាគី​អ៊ីរ៉ង​​ដែល​ធ្វើ​ឱ្យ​តម្លៃ​ប្រង​នៅ​សកល​លោក​បន្ត​ហក់​ឡើង​ខ្ពស់​ និង​មាន​ប្រទេស​ខ្លះ​ដាក់​ប្រទេស​ពួក​គេ​ក្នុង​​ភាព​អាសន្ន​ទៀត​ផង​។ ការណ៍​នេះ​ ​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​ លោក ដូណាល់ ត្រាំ តែង​តែ​សុំជំនួយ​ពី​សម្ព័ន្ធ​មិត្ត​អាស៊ី-អឺរ៉ុប​ឱ្យ​ជួយ​បើក​ច្រក​នេះ​ធម្មតា​វិញ​។

លោក ត្រាំ ​បាន​លើក​ឡើង​ទាំង​ខក​ចិត្ត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា សម្ព័ន្ធ​មិត្តណាតូ (NATO) របស់​អាមេរិកមិន​បានធ្វើអ្វីទាល់តែសោះ ដើម្បីជួយ​ទី​ក្រុង​វ៉ាស៊ីន​តោន​​​លើ​​​ប្រទេសឆ្កួតលីលា​អ៊ីរ៉ង់​។

យោង​តាម​គេ​ហទំព័រ​អាមេរិក aa.com.tr ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៦ ខែមីនា លោក ត្រាំ សរសេរលើបណ្តាញ​សង្គមផ្ទាល់​ខ្លួន​ថា​៖ « សហ​រដ្ឋ​អាមេ​រិក​មិនត្រូវការអ្វី​ពីណាតូទេ ប៉ុន្តែ​កុំភ្លេច​ពេល​វេលា​​ដ៏សំខាន់​នេះឱ្យ​សោះ​»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ។ រូបភាព៖ Reuters

ក្នុងពេល​ប៉ុន្មាន​ថ្ងៃថ្មីៗនេះ លោក ដូណាល់ ត្រាំ បាន​ជំរុញឱ្យសម្ព័ន្ធមិត្តអាស៊ី​-អឺរូប​ និងគូ​ប្រជែង​ប្រទេសចិន​ ឱ្យ​ជួយ​ធានាសុវត្ថិភាព​ច្រក​សមុទ្រ ​Hormuz ដែល​ជាផ្លូវទឹក​ដឹក​ទំនិញ​ ថាម​ពលដ៏សំខាន់មួយរបស់​ពិភព​លោកឡើង​វិញ​​ ខណៈការ​រំខាន​នៅទីនោះជំរុញឱ្យ​តម្លៃប្រេង​សកល​កើន​ឡើង​។

យ៉ាង​ណា​ប្រទេស​អឺរ៉ុបមួយចំនួនបាន​បដិសេធ ដោយពួក​គេ​និយាយ​ថា ជម្លោះនៅ​​អ៊ី​រ៉ង់គឺ​ជាសង្គ្រាម​ដែលចាប់​ផ្តើម​ដោយ​ប្រធានា​ធិប​តី​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ ហើយ​មិន​បានពិគ្រោះជា​មួយសម្ព័ន្ធ​មិត្ត​អាមេរិក​ឡើយ​។

លោក ត្រាំ ធ្លាប់បាន​បញ្ជាក់​ជាថ្មីថា សហរដ្ឋអាមេរិក​មិន​ត្រូវ​ការណាតូ ទេ ដោយហៅជំហរ​របស់សម្ព័ន្ធមិត្ត​ថា «​ជា​កំហុស​ដ៏​ល្ងង់​ខ្លៅ»។ លោកលើក​ឡើង​ដោយ​មិនមានគម្រោងដកខ្លួន​ចេញពីសម្ព័ន្ធមិត្ត​នោះ​ទេ ​ប៉ុន្តែក៏​បាន​ណែនាំថា «វា​ជាជម្រើស​មួយ​ដែលគួរពិចារណា»​។

ប្រធា​នាធិប​តី​រូប​នេះ​និយាយ​ក្នុង​កិច្ចប្រជុំគណៈ​រដ្ឋមន្ត្រី​នៅ​សេតវិមានថា សហរដ្ឋអាមេរិកខកចិត្តយ៉ាងខ្លាំងជា​មួយណា​តូ​។

លោក ត្រាំ បន្ត​ថា៖ « ខ្ញុំនឹង​និយាយវាជាសាធារណៈចុះ​។ យើង​ខកចិត្ត​យ៉ាងខ្លាំង​ជាមួយសម្ព័ន្ធ​មិត្ត​ណា​តូ​ ព្រោះណាតូ​មិនបានធ្វើអ្វីទាល់តែសោះ»។

លោកអះអាងថាណា​តូ​នឹងមិនដែលមក​ជួយ​សង្គ្រោះអាមេរិក​ឡើយ។

លោកបន្ថែម​ថា៖ « ខ្ញុំបាន​និយាយកាល​ពី ២៥ឆ្នាំ​មុនរួច​​ហើយ​ ថាណាតូ​គឺជាខ្លាក្រដាស។ ប៉ុន្តែ​អ្វី​ដែល​សំខាន់ជាងនេះទៅទៀត យើង​នឹង​ទៅ​ជួយ​សង្គ្រោះ​ពួកគេបើ​ពួកគេ​ចួប​បញ្ហ​ ប៉ុន្តែ​ពួកគេនឹង​មិន​ដែលមកជួយសង្គ្រោះ​យើងទេ»៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម