ព័ត៌មានអន្ដរជាតិ
មន្ត្រីជាន់ខ្ពស់រុស្ស៊ីលើកឡើងពីសក្តានុពលស្តារសេដ្ឋកិច្ចសកលរួមគ្នាជាមួយអាមេរិក
មន្ត្រីជាន់ខ្ពស់រុស្ស៊ី បានរិះគន់សហរដ្ឋអាមេរិកលើការរៀបចំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដ៏មានសក្តានុពលឆ្ពោះទៅការបញ្ចប់សង្គ្រាមប្រឆាំងអ៊ុយក្រែន ខណៈការចរចានៅតែជាប់គាំង។
យោងតាមភ្នាក់ងារសារព័ត៌មានរ៉យទ័រ ផ្សាយនៅថ្ងៃទី២៧ខែមីនា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា វិធីសាស្រ្តរបស់ទីក្រុងវ៉ាស៊ីនតោនគឺខុស ហើយប៉ះពាល់ដល់ផលប្រយោជន៍សេដ្ឋកិច្ចរបស់រុស្ស៊ី និងអាមេរិក។
លោក Peskov ត្រូវបានស្រង់សម្តី ដូចនិយាយថា៖ « យើងកំពុងខ្ជះខ្ជាយពេលវេលា ហើយក្រុមហ៊ុនអាមេរិកក៏ដូចជាក្រុមហ៊ុនរបស់យើង កំពុងបាត់បង់ប្រាក់ចំណេញដែលពួកគេអាចរកបាន»។

ការលើកឡើងរបស់ លោក Peskov បានកើតឡើង ខណៈទីក្រុងមូស្គូបន្តបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួមស្តារសេដ្ឋកិច្ចឡើងវិញជាមួយសហរដ្ឋអាមេរិក ទោះបីជាមានអរិភាពជាបន្តបន្ទាប់ក៏ដោយ។ មន្ត្រីរុស្ស៊ីបានលើកកម្ពស់គំនិតនៃគម្រោងរួមគ្នាទ្រង់ទ្រាយធំ ខណៈនៅតែរក្សាជំហរចរចាបច្ចុប្បន្នរបស់ពួកគេជាមួយអ៊ុយក្រែន។
ចំណែក លោក Kirill Dmitriev បេសកជនរុស្ស៊ីដែលបានចូលរួមក្នុងការពិភាក្សាជាមួយតំណាងដែលមានទំនាក់ទំនងជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រុស្ស៊ីមានឥទ្ធិពលនៅក្នុងកិច្ចពិភាក្សាដើម្បីអភិវឌ្ឍលើវិស័យសេដ្ឋកិច្ចសកល។
លោក Dmitriev លើកឡើងថា៖ «រុស្ស៊ីមានជំហររឹងមាំបំផុត និងមានធនធានដ៏មានឥទ្ធិពលបំផុត។ អ្វីៗគ្រប់យ៉ាងនឹងត្រូវធ្វើឡើង តែលើលក្ខខណ្ឌរបស់រុស្ស៊ីប៉ុណ្ណោះ»។
យោងតាមកាសែត Financial Times នៅថ្ងៃទី២៧ ខែមីនា មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានស្នើសុំឱ្យពួកអ្នកមានអំណាចចូលរួមវិភាគទានរាប់ពាន់លានដល់ថវិការដ្ឋ ដើម្បីរក្សាការចំណាយលើសង្គ្រាម។
ការណ៍នេះបង្ហាញថាជាសញ្ញានៃសម្ពាធកាន់តែខ្លាំងឡើងលើសេដ្ឋកិច្ចរបស់រុស្ស៊ី ចំពេលមានអត្រាការប្រាក់ខ្ពស់ ការវិនិយោគធ្លាក់ចុះក្នុងប្រទេសនេះ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


