ព្យុះបិសាច Fung-wong បានទៅដល់ដីគោកហ្វីលីពីនហើយ ជាមួយកម្លាំងខ្យល់១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង បូករួមជាមួយខ្យល់កន្ត្រាក់ ២៣០គីឡូម៉ែត្រក្នុងមួយម៉ោង...
ទីបំផុត អតីតមេភូមិភាគ២ថៃ Boonsin Padklang បានសារភាពហើយថា ខ្លួនពិតជាផ្គើនបញ្ជារបស់រដ្ឋាភិបាលទីក្រុងបាងកក ដែលបង្គាប់ឲ្យឈប់បាញ់មែន...
នៅខែក្រោយនេះ ប្រទេសសិង្ហបុរី នឹងផ្ដល់ប្រាក់ដល់មនុស្សពេញវ័យប្រមាណ ៣ លាននាក់ដើម្បីជួយទប់ទល់នឹងថ្លៃរស់នៅដែលកំពុងហក់ឡើងខ្ពស់។ តាមការផ្សាយរបស់ VN Express នៅថ្ងៃអាទិត្យទី៩ខែវិច្ឆិកាឆ្នាំ២០២៥ ជំនួយសាច់ប្រាក់នេះនឹងមានចាប់ពី ១០០-៦០០ដុល្លារសិង្ហបុរី (៧៧-៤៦១ដុល្លារអាមេរិក) អាស្រ័យលើលក្ខណៈវិនិច្ឆ័យដូចជា ចំនួនអចលនទ្រព្យដែលកាន់កាប់ និងប្រាក់ចំណូលរបស់បុគ្គលម្នាក់នោះ។ ឧទាហរណ៍ អ្នកដែលមានអចលនទ្រព្យច្រើនឬមានប្រាក់ចំណូលលើសពី ១០ម៉ឺនដុល្លារសិង្ហបុរី នឹងទទួលបាន ១០០ដុល្លារសិង្ហបុរី ខណៈអ្នកមានប្រាក់ចំណូល ៣៩ ០០០ដុល្លារសិង្ហបុរីឬតិចជាងនេះ នឹងទទួលបានទឹកប្រាក់អតិបរមា ៦០០ដុល្លារសិង្ហបុរី។ យ៉ាងណា ប្រជាពលរដ្ឋត្រូវតែមានអាយុ២១ឆ្នាំឡើង គិតត្រឹមឆ្នាំ២០២៦ និងជារស់នៅក្នុងប្រទេសសិង្ហបុរី ទើបមានសិទ្ធិទទួលបានជំនួយនេះ។ ការបើកប្រាក់នេះគឺជាផ្នែកមួយនៃកញ្ចប់ធានារ៉ាប់រងដ៏ធំរបស់សិង្ហបុរី ដែលដាក់បញ្ចូលក្នុងកញ្ចប់ថវិកាឆ្នាំ២០២៣ ជាមួយគោលបំណងគាំទ្រដល់ក្រុមគ្រួសារដែលមានប្រាក់ចំណូលទាបទៅមធ្យម៕...
មេទ័ពអាល្លឺម៉ង់ Alexander Sollfrank បានប្រកាសក្តែងៗថា ទីក្រុងបែរឡាំងត្រៀមរួចរាល់អស់ហើយសម្រាប់ច្បាំងជាមួយទីក្រុងមូស្គូ ហើយនឹងរួមដៃជាមួយណាតូ...
រថយន្តទេសចរណ៍មួយគ្រឿង ដឹកជនបរទេស៣៨នាក់ បានក្រឡាប់នៅប្រទេសថៃ ដោយបង្ករបួសជនបរទេសចំនួន១២នាក់។ តាមការផ្សាយរបស់ The Nation...
ស្របពេលដែលព្យុះបិសាច Fung-wong កាន់តែខិតមកជិតនោះ ប្រទេសហ្វីលីពីន បានប្រញាប់ជម្លៀសមនុស្ស ១០០ ០០០នាក់ទៅកាន់កន្លែងសុវត្ថិភាព...
ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានចេញការព្រមានអំពីអំពើប្រល័យពូជសាសន៍ដែលមិនអាចនឹកស្មានដល់នៅទីក្រុង El-Fasher នៃប្រទេសស៊ូដង់...