ជាការឆ្លើតតបទៅកាន់អង្គភាពស៊ីម៉ាក់ អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Jirayu Huangsab បានចេញមុខបដិសេធ...
តុលាការធម្មនុញ្ញថៃបានបដិសេធសំណើរបស់នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ ដែលត្រូវបានព្យួរតួនាទី ដើម្បីដាក់ការឆ្លើយតបចំពោះបណ្តឹងចោទប្រកាន់អំពីការរំលោភបទដ្ឋានរដ្ឋធម្មនុញ្ញថៃ ដោយសារការនិយាយទូរស័ព្ទជាសម្ងាត់ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ លោកស្រី ផែថងថាន បានស្វែងរកពេលវេលាបន្ថែម១៥ថ្ងៃទៀតដើម្បីដាក់ការឆ្លើយបញ្ជាក់ទៅនឹងបណ្តឹងចោទប្រកាន់របស់ព្រឹទ្ធសមាជិកថៃដែលបានដាក់ពាក្យប្តឹងកាលពីថ្ងៃទី១៩ខែមិថុនា គឺរយៈពេល២ថ្ងៃ ក្រោយបែកធ្លាយសារសន្ទនាកាលថ្ងៃទី១៧ខែមិថុនា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់តុលាការធម្មនុញ្ញ បានឲ្យដឹងថា ក្រុមប្រឹក្សាចៅក្រមតុលាការធម្មនុញ្ញចំនួន៩រូប ក្នុងនោះ៥រូប បានយល់ព្រមកំណត់ពេលវេលាចុងក្រោយសម្រាប់ លោកស្រី ផែថងថាន ដើម្បីឆ្លើយតបនឹងការចោទប្រកាន់នៅថ្ងៃទី៤ខែសីហា ដោយបដិសេធសំណើរបស់លោកស្រី ក្នុងការស្នើពេល១៥ថ្ងៃបន្តែមទៀតដើម្បីប្រមូលភស្តុតាងចាំបាច់ដើម្បីបញ្ចប់ការចោទប្រកាន់។ តុលាការបាននិយាយថា៖«នេះជាការពន្យាពេលចុងក្រោយ...
អ្នកជំនាញសិទ្ធិមនុស្សកំពូលរបស់អង្គការសហប្រជាជាតិស្តីពីប្រទេសមីយ៉ាន់ម៉ា លោក Tom Andrews បានរិះគន់យ៉ាងខ្លាំងចំពោះរដ្ឋបាលលោក ដូណាល់ ត្រាំ...
លោក ត្រាំ ថា សហរដ្ឋអាមេរិកនឹងដាក់ពន្ធ ២៥ ភាគរយ លើទំនិញពីឥណ្ឌា រួមជាមួយនឹងការពិន័យសម្រាប់ការទិញឧបករណ៍យោធា និងថាមពលពីប្រទេសរុស្ស៊ី
រដ្ឋបាលលោក ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើបណ្តាញដឹកជញ្ជូនរបស់អ៊ីរ៉ង់ដ៏ធំដែលគ្រប់គ្រងដោយលោក Hossein Shamkhani...
ការប្រកាសរបស់លោក ត្រាំ ធ្វើឡើងក្រោយជំនួបជាមួយក្រុមមន្រ្តីកូរ៉េខាងត្បូងនៅសេតវិមាន ចំពេលដែលពន្ធខ្ពស់ចាស់ ២៥ ភាគរយ គ្រោងចូលជាធរមាន
នយោបាយរបស់ប្រទេសថៃ កំពុងឡើងកម្តៅខ្លាំងហើយ ដោយសារតែការផ្ទុះជម្លោះផ្ទៃក្នុងបន្ទាប់ពីតំណាងរាស្រ្តគណបក្សប្រឆាំង...