អគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា បានបញ្ជាក់ពីការរកឃើញគ្រាប់បែក MK-84 មួយគ្រាប់ដែលទម្លាក់ពីយន្តហោះចម្បាំង F-16 របស់ថៃ...
តុលាការកំពូលរបស់ថៃ គ្រោងនឹងចេញសាលក្រមសម្រេចលើជោគវាសនារបស់ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ លើសំណុំរឿងកុហកថាមានជំងឺ...
លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា លោកអាចនឹងដាក់ពន្ធលើទំនិញនាំចូលពីប្រទេសឥណ្ឌា ចន្លោះពី ២០-២៥ ភាគរយ
គ្រោះធម្មជាតិកំពុងវាយប្រហារប្រទេសថៃយ៉ាងដំណំ ដោយមានទាំងទឹកជំនន់ និងបំណាក់ដី ហើយខែក្រោយនេះ នឹងមានព្យុះថែមទៀតផង...
កងទ័ពជើងទឹកអាមេរិក បានចូលរួមជាមួយភ្នាក់ងារសង្គ្រោះបន្ទាន់ ក្នុងប្រតិបត្តិការជម្លៀសប្រជាជននៅទូទាំងរដ្ឋហាវ៉ៃ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត...
ទីក្រុងសៀងហៃ ប្រទេសចិនជម្លៀសមនុស្សជិត៣ម៉ឺននាក់ ខណៈត្រៀមប្រឈមនឹងព្យុះស៊ីក្លូនត្រូពិច Co-May និងការព្រមានអំពីរលកយក្សស៊ូណាមិ...
នៅថ្ងៃពុធទី៣០ខែកក្កដាឆ្នាំ២០២៥ គ្រោះរញ្ជួយដីកម្រិតធ្ងន់៨.៨រ៉ិចទ័រ បានវាយប្រហារតំបន់ចុងបូព៌ានៃប្រទេសរុស្ស៊ី ឈានដល់បង្កឲ្យមានរលកយក្សស៊ូណាមិ ខណៈប្រទេសជាច្រើននៅជាប់មហាសមុទ្រប៉ាស៊ីហ្វិក សុទ្ធតែប្រកាសអាសន្ននិងជម្លៀសមនុស្សទៅកាន់ទីសុវត្ថិភាព។ ក្នុងចំណោមនោះ ក៏មាន២ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ គឺឥណ្ឌូណេស៊ីនិងហ្វីលីពីនដែលបានជម្លៀសមនុស្សរាប់ម៉ឺននាក់។ បើតាមការចុះផ្សាយរបស់ BBC, នៅឥណ្ឌូណេស៊ី, ក្រៅពីមនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀសហើយនោះ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយក្រុង Jayapura បានអំពាវនាវឲ្យមនុស្សបន្ថែមទៀត ត្រូវជម្លៀសចេញជាបន្ទាន់ ខណៈអ្នកនេសាទក៏មិនអនុញ្ញាតឲ្យចេញទូកដែរ។ មិនត្រឹមប៉ុណ្ណឹង ទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយ (BNPB) បានជំរុញឲ្យប្រជាជននៅក្នុងខេត្តចំនួន ៥ រួមមាន North Sulawesi, Gorontalo, North Maluku, Papua, និង West Papua ត្រូវជម្លៀសចេញពីតំបន់ឆ្នេរភ្លាមៗ និងកុំវិលត្រឡប់ទៅវិញឲ្យសោះរហូតដល់ការព្រមានត្រូវបានដកចេញ។ ហ្វីលីពីន បានជម្លៀសមនុស្សរាប់ម៉ឺននាក់ដូចគ្នា ខណៈមានការព្យាករថា ទឹករលកនឹងមានកម្ពស់ដល់ទៅមួយម៉ែត្រ ហើយតំបន់រងផលប៉ះពាល់មានដូចជា Albay, Aurora,...