នៅព្រឹកថ្ងៃទី ១៩ ខែកក្កដានេះ ផ្ទៃទឹកក្នុងស្ទឹងសង្កែនាក្រុងបាត់ដំបងចាប់ផ្ដើមមានសន្ទុះឡើងខ្លាំងជាបណ្ដើរៗ ឯប្រជាពលរដ្ឋក៏នាំគ្នាសម្រុកទៅបង់សំណាញ់នៅតាមបណ្ដោយច្រាំងស្ទឹងដោយសារតែគេសង្កេតឃើញត្រីហាក់មានសភាពពុលទឹកជំនន់។ គួរបញ្ជាក់ដែរថាកាលពីថ្ងៃទី ១៨ ម្សិលមិញ នៅឯក្បាលស្ទឹង នៅក្នុងស្រុកសំឡូតគឺមានភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ បានធ្វើឲ្យទឹកនៅតាមបណ្ដាអូរធំៗមានសភាពជន់ឡើងខ្លាំងព្រមទាំងបានហូរចាក់ចូលទៅក្នុងស្ទឹងក្រញូង និងហូរបន្តចូលក្នុងដងស្ទឹងសង្កែ។ ស្ថិតក្នុងសភាពទឹកជន់ខ្លាំង ដូច្នេះទ្វារទឹកទំនប់កង្ហតក៏ត្រូវតែបានបើកចំហរជាបណ្ដើរៗព្រោះខ្លាចសន្ទុះទឹកបុកខ្លាំងទៅនឹងទ្វារទឹកហេតុដូច្នេះហើយទើបទឹកស្ទឹងសង្កែនាព្រឹកនេះក៏ចាប់ផ្ដើមឡើងខ្លាំងជាបណ្ដើរហើយដែរ។ ដោយសារតែកន្លងមកការបិទទ្វារទឹកទំនប់កង្ហតមានរយៈពេលយូរដើម្បីធ្វើការជួសជុលតាមបណ្ដោយច្រាំងស្ទឹងដែលមានការបាក់ស្រុតដូច្នេះទឹកគឺស្ថិតនៅក្នុងបាតស្ទឹងជានិច្ច។លុះនៅពេលទឹកចាប់ផ្ដើមស្ទុះឡើងខ្លាំងវាហាក់ដូចជាអូសទាញនូវដីល្បាប់ និងភាពកខ្វក់នៅតាមបណ្ដោយដងស្ទឹងដែលមានកំណើនជាយូរមកហើយនោះអាចបង្កឲ្យត្រីពុល ទើបមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងសង្កែនាក្រុងបាត់ដំបង បាននាំគ្នាយកសំណាញ់ទៅបងចាប់ត្រីជាហូរហែរយ៉ាងសប្បាយខ្ញៀវខ្ញា ឯត្រីក៏មានសឹងគ្រប់ប្រភេទផងដែរ ៕ អត្ថបទ : សោ និយមរ័ត្ន
ត្រូវធ្វើការកែនូវទន្លាប់អវិជ្ជមានដែលមានកន្លងមក ដើមី្បរួមគ្នាផលិតមូលធនមនុស្ស ប្រកបដោយចំណេះដឹង និងជំនាញ សីលធម៌ល្អ ឥរិយាបថល្អ និងសមត្ថភាព...
លោក ទិត្យ វុទ្ធី ប្រធានគណៈកម្មការគ្រប់គ្រងផ្សារដើមគរ...
ជំនាញទន់របស់បុគ្គលិកម្នាក់ៗ...
កម្ពុជា មានអ្នកប្រើប្រាស់បណ្ណ ប.ស.ស...
វិស័យឯកជនពិតជាបានចូលរួមចំណែកអភិវឌ្ឍន៍...
នៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា, លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាទើបចូលកាន់តំណែង បានគូសបញ្ជាក់ថា សុខទុក្ខរបស់កម្ពុជា គឺជាសុខទុក្ខរបស់ប្រទេសចិនដូចគ្នា។ លោកទូតចិនប្រចាំកម្ពុជា គូសបញ្ជាក់ដូច្នេះ ក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម កាលពីថ្ងៃទី១៨ ខែកក្កដា។ លោកឯកអគ្គរដ្ឋទូតចិន ចាត់ទុកដូច្នេះ ព្រោះផ្អែកលើគ្រាដែលសម្ដេចតេជោបានអញ្ជើញទៅទស្សនកិច្ចនៅប្រទេសចិន អំឡុងពេលដែលមានការផ្ទុះកូវីដ១៩ ដែលធ្វើឱ្យប្រជាជនចិន និងពិភពលោកមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង...