ព័ត៌មានអន្ដរជាតិ
ធនាគារអ៊ីស្រាអែល ប្រកាសផែនការកាត់ផ្តាច់សេវាកម្មហិរញ្ញវត្ថុដែលបម្រើឲ្យប៉ាឡេស្ទីន ដែលប្រឈមដួលរលំ
មន្ត្រីអ៊ីស្រាអែល និងប៉ាឡេស្ទីន បានឲ្យដឹងថា ធនាគារនានារបស់អ៊ីស្រាអែល បានជូនដំណឹងដល់ភាគីប៉ាឡេស្ទីនអំពីបំណងក្នុងការបញ្ចប់សេវាកម្មធនាគារសំខាន់ៗ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ដែលការណ៍នេះកំពុងបង្កឲ្យមានការភ័យខ្លាចយ៉ាងខ្លាំង អំពីវិបត្តិសេដ្ឋកិច្ចនៅតំបន់ West Bank របស់ប៉ាឡេស្ទីន។

មន្ត្រីធនាគារប៉ាឡេស្ទីន បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ធនាគារប៉ាឡេស្ទីនចំនួន៥ ដែលពឹងផ្អែកលើធនាគារ Bank Hapoalim របស់អ៊ីស្រាអែល សម្រាប់សេវាកម្មធនាគារផ្ទេរប្រាក់ចេញនិងចូល នឹងត្រូវបាត់បង់ការទទួលបានសេវាកម្មនេះ នៅថ្ងៃទី១៣ ខែសីហា ខាងមុខ។ ដោយឡែក ធនាគារទាំងឡាយណាដែលដំណើរការតាមរយៈធនាគារ Discount Bank នឹងត្រូវកាត់ផ្ដាច់នៅថ្ងៃទី១ ខែកញ្ញា។
ក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល បានបញ្ជាក់ថា ធនាគារទាំងពីរពិតជាបានស្នើនូវផែនការកាត់ផ្ដាច់ទំនាក់ទំនងជាមួយភាគីប៉ាឡេស្ទីនពិតមែន។ ក្រសួង បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២២ ខែកក្កដា ថា «ដោយសារតែបរិយាកាសហានិភ័យជារួម និងការព្រួយបារម្ភកាន់តែខ្លាំងឡើងជុំវិញបណ្តឹងឯកជនប្រឆាំងនឹងស្ថាប័នធនាគារ ធនាគារអ៊ីស្រាអែលនាពេលថ្មីៗនេះបានប្រកាសពីបំណងបញ្ឈប់ការផ្តល់សេវាកម្មធនាគារឆ្លើយឆ្លងនេះ»។
ក្រសួងបានគូសបញ្ចាក់បន្ថែមថា ខ្លួនកំពុងស្ថិតក្នុងការពិភាក្សាជាមួយធនាគារទាំងនោះ ក្នុងគោលបំណង អនុញ្ញាតឲ្យសកម្មភាពធនាគារឆ្លើយឆ្លងអាចបន្តទៅមុខក្នុងទម្រង់ប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ ស្របពេលជាមួយគ្នានឹងការការពារសន្តិសុខ និងផលប្រយោជន៍សេដ្ឋកិច្ចរបស់រដ្ឋអ៊ីស្រាអែល។
ដោយឡែក ពាណិជ្ជករប៉ាឡេស្ទីនម្នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធនឹងធនាគារក្នុងស្រុកបានប្រាប់ AFP ថា «អាជ្ញាធរប៉ាឡេស្ទីន (PA) គឺជាអ្នកខ្ចីប្រាក់ធំបំផុតពីធនាគារក្នុងស្រុក ពីព្រោះពួកគេពឹងផ្អែកលើធនាគារទាំងនោះដើម្បីបើកប្រាក់ខែឲ្យមន្ត្រីរាជការ និងទប់ទល់នឹងឱនភាពថវិកា។ ដូច្នេះ ប្រសិនបើធនាគារដួលរលំ អាជ្ញាធរប៉ាឡេស្ទីនក៏នឹងដួលរលំដូចគ្នា»។ បច្ចុប្បន្ន អាជ្ញាធរប៉ាឡេស្ទីនកំពុងស្ថិតក្រោមសម្ពាធហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងររួចស្រេចទៅហើយ បន្ទាប់ពីអ៊ីស្រាអែលបានផ្អាកការផ្ទេរចំណូលពន្ធគយ ដែលអ៊ីស្រាអែលជាអ្នកប្រមូលក្នុងនាមអាជ្ញាធរប៉ាឡេស្ទីន ដែលចំណូលទាំងនោះមានទំហំរហូតដល់ទៅពីរភាគបីនៃចំណូលសរុបរបស់អាជ្ញាធរប៉ាឡេស្ទីន។
សូមជម្រាបជូនថា ទំនាក់ទំនងប្រព័ន្ធធនាគារទាំងនេះ មានសារៈសំខាន់មិនអាចខ្វះបានសម្រាប់ការទូទាត់លើការនាំចូលទំនិញពីអ៊ីស្រាអែលមកកាន់ដែនដីប៉ាឡេស្ទីន រួមមាន ថាមពលអគ្គិសនី ទឹក ប្រេងឥន្ធនៈ និងស្បៀងអាហារ ក៏ដូចជាសម្រាប់ការផ្ទេរប្រាក់បៀវត្សរ៍របស់ពលរដ្ឋប៉ាឡេស្ទីនដែលធ្វើការនៅក្នុងប្រទេសអ៊ីស្រាអែលផងដែរ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
មិនត្រឹមតែអង់គ្លេសទេ សូម្បី ប៊ុលហ្គារី ក៏អនុម័តឲ្យ អាមេរិក ប្រើប្រាស់មូលដ្ឋានទ័ពអាកាសដែរ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


