ព័ត៌មានអន្ដរជាតិ
តើនាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស កំពុងនាំប្រទេសជាតិឲ្យធ្លាក់ចូលទៅក្នុងជម្លោះផ្ទាល់ជាមួយ អ៊ីរ៉ង់ ដែរទេ?
ការសម្រេចចិត្តដ៏គួរឲ្យភ្ញាក់ផ្អើលរបស់នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស លោក Andy Burnham ក្នុងការបើកភ្លើងខៀវអនុញ្ញាតឲ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពអាកាសរបស់អង់គ្លេស ដើម្បីប្រតិបត្តិការវាយប្រហារលើអ៊ីរ៉ង់ កំពុងតែរុញច្រានទីក្រុងឡុងដ៍ឲ្យខិតជិតទៅរកហានិភ័យនៃការធ្លាក់ចូលក្នុងជម្លោះយោធាដោយផ្ទាល់នៅតំបន់មជ្ឈិមបូព៌ា។

វិធានការនេះបានបង្កើតឲ្យមានការជជែកដេញដោល និងការព្រួយបារម្ភយ៉ាងខ្លាំងអំពីសន្តិសុខជាតិ ស្របពេលដែលស្ថានភាពរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ កំពុងតែឡើងកម្តៅយ៉ាងខ្លាំង ក្រោយពេលកិច្ចព្រមព្រៀងបទឈប់បាញ់បណ្តោះអាសន្នបានដួលរលំ។ នេះបើយោងតាមសារព័ត៌មាន Bloomberg។
នៅក្នុងសេចក្តីរាយការណ៍លម្អិត រដ្ឋាភិបាលអង់គ្លេសបានយល់ព្រមឲ្យកងទ័ពអាកាសអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពអាកាសសំខាន់ៗ រួមមានមូលដ្ឋានទ័ព RAF Fairford នៅក្នុងប្រទេសអង់គ្លេសផ្ទាល់ និងមូលដ្ឋានទ័ព Diego Garcia ស្ថិតនៅឯនាយសមុទ្រ ដើម្បីគាំទ្រដល់ប្រតិបត្តិការវាយប្រហារផ្លូវអាកាសទៅលើគោលដៅយោធារបស់អ៊ីរ៉ង់។
ទោះបីជា ភាគីអង់គ្លេស និងរដ្ឋបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំ ព្យាយាមពន្យល់ថា សកម្មភាពយោធានេះធ្វើឡើងក្នុងគោលបំណង «ការពារខ្លួន» និងកាត់បន្ថយការគំរាមកំហែងក៏ដោយ ប៉ុន្តែការសម្រេចចិត្តនេះបានរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់គណបក្សប្រឆាំងនៅក្នុងសភាអង់គ្លេស ដែលមើលឃើញថា នេះជាការលះបង់អធិបតេយ្យភាពជាតិ និងការទាញអង់គ្លេសឲ្យទៅធ្វើជាខែលការពារឲ្យអាមេរិកនៅក្នុងសង្គ្រាមដែលមិនមែនជារបស់ខ្លួន។
ដើមចម និងផ្ទៃរឿងនៅពីក្រោយភាពតានតឹងនេះ គឺកើតឡើងបន្ទាប់ពីអាមេរិក និងអ៊ីរ៉ង់ បានបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមកយ៉ាងខ្លាំងក្លា បន្ទាប់ពីការដួលរលំនៃបទឈប់បាញ់កាលពីមួយខែមុន។
ស្របពេលជាមួយគ្នានេះ ភាគីអ៊ីរ៉ង់តាមរយៈអ្នកនាំពាក្យក្រសួងការបរទេស ក៏បានចេញមុខព្រមានចំៗរួចជាស្រេច ទៅកាន់បណ្តាប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិកទាំងអស់ថា រាល់ការអនុញ្ញាតឲ្យអាមេរិកប្រើប្រាស់ទឹកដី ឬមូលដ្ឋានយោធាដើម្បីវាយប្រហារលើអ៊ីរ៉ង់ នឹងត្រូវចាត់ទុកថាជា «អ្នកសមគំនិតក្នុងសង្គ្រាម និងឧក្រិដ្ឋកម្មឈ្លានពាន» ដែលការណ៍នេះ ធ្វើឲ្យអង់គ្លេសប្រឈមមុខខ្ពស់នឹងការក្លាយជាគោលដៅសងសឹកពីសំណាក់ទីក្រុងតេអេរ៉ង់ ទាំងផ្នែកយោធា និងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស យល់ព្រមឲ្យអាមេរិក ប្រើមូលដ្ឋានទ័ព សម្រាប់ប្រតិបត្តិការយោធាលើអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


