រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការណែនាំអោយគ្រប់រដ្ឋបាលខណ្ឌ-សង្កាត់ មន្ទីរ-អង្គភាពជំនាញជុំវិញ...
កោះកុង ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ បានបង្ហាញក្តីចងចាំជានិច្ចនូវអនុស្សាវរីយ៍ដ៏ជូរចត់កាលពី៥៩ឆ្នាំមុនរបស់សម្តេច និងសហការី គ្រាប្រទេសមានកើតសង្គ្រាមក្នុងរបបខ្មែរក្រហម។ ក្នុងដំណើរនាំយកទៀនវស្សា និងទេយ្យទានមួយចំនួនធំទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តកោះប៉ោ ស្ថិតនៅក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចពិជ័យសេនា បានរៀបរាប់ពីភាពសោកសៅថា «ខ្ញុំ នឹកឃើញនិងចងចាំជានិច្ចនូវអនុស្សាវរីយ៍ដ៏ (១៧ កក្កដា ១៩៦៥-១៧ កក្កដា ២០២៤) ដែលខ្ញុំរួមជាមួយកម្មាភិបាល...
ភ្នំពេញ ៖ មេសហជីពនៅកម្ពុជាលើកឡើងថា អង្គការសង់ត្រាល់បម្រើ បរទេសធ្វើរបាយការណ៍លើផ្នែកសិទ្ធិមនុស្ស សិទ្ធិកម្មករ និងសិទ្ធិបញ្ចេញមតិនិយាយតែពីតម្លាភាព និងគណនេយ្យភាពមិនដាច់ពីមាត់ ប៉ុន្តែបែរជាព្យាយាមគេចវេស មានលេសមិនចេះចប់ នៅពេលអាជ្ញាធរ មានសមត្ថកិច្ចពង្រឹងការអនុវត្តតម្លាភាព និងគណនេយ្យភាព លើការទទួល បានហិរញ្ញវត្ថុរបស់ខ្លួន។ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ថ្លែងថា អង្គការសង់ត្រាល់គ្មានតម្លាភាពនៅក្នុងអង្គភាពរបស់ខ្លួននោះទេ។ គ្មានតម្លាភាពត្រង់ថា នៅពេលអង្គការវិជ្ចាជីវៈហៅថាសហជីព ក៏ដូចជាកម្មករក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធស្នើឱ្យអង្គការនេះបង្ហាញគណនេយ្យភាព បង្ហាញលក្ខន្តិកៈ...
គិតត្រឹមរសៀលថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៤នេះ ជំនន់ទឹកភ្លៀងនៅខេត្តព្រះវិហារ ហាក់ធ្លាក់ចុះបណ្តើរៗហើយ តែការខូចខាតស្ពាន និងផ្លូវលំមួយចំនួន អាជ្ញាធរកំពុងតែចុះត្រួតពិនិត្យនិងរកវិធានការជួយដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋមានភាពងាយស្រួលឡើងវិញ។ អ្នកនាំពាក្យរដ្ឋបាលខេត្ត និងជាអភិបាលរងខេត្តព្រះវិហារ គឺលោកណុប វុធ្ធី បានឲ្យដឹងនៅរសៀលថ្ងៃទី១៧ ខែកក្កដា នេះថា នាប៉ុន្មានថ្ងៃនេះ ភ្លៀងធ្លាក់ជាប់ៗគ្នាបណ្ដាលឲ្យលិចផ្ទះពលរដ្ឋ ស្ពាន ថ្នល់មួយចំនួននៅក្នុងស្រុកចំនួន៣នៃខេត្តព្រះវិហារ គឺស្រុកជ័យសែន ស្រុករវៀងនិងស្រុកឆែប។តែពេលនេះទឹកបានធ្លាក់ចុះបណ្តើរៗហើយ។ លោកបញ្ជាក់ថា ដីស្រែលិចលង់អស់ប្រមាណជា៩១៣ហិចតា តែមិនទាន់ខូចខាតនោះទេ។បញ្ហាគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋគឺមិនមាននោះទេ ហើយខេត្តព្រះវិហារ ទាំងមូលក៏មិនទាន់ដល់ចំណុចប្រកាសអាសន្ននោះទេ។ លោកក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់...
ត្រីតុកកែ ដែលត្រូវបានគេដឹងថាមានជាត្រីដែលមានតម្លៃថ្លៃ......
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោកស្រីKristin Parco ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM)កម្ពុជា បានចូលជួបដើម្បីជម្រាបលានៅពេលដែលលោកស្រីនឹងបញ្ចប់បេសកកម្មនៅកម្ពុជាក្នុងពេលឆាប់ៗនេះ។ ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ភាគីទាំងពីរ បានពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលលើសមិទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងអង្គការIOM និងក្រសួងការងារកាលពីកន្លងមកអំពីវឌ្ឍនភាពស្តីពីទេសន្តរប្រវេសន៍ដែលភាគីទាំងពីរមានចក្ខុវិស័យរួមគ្នាចង់ឃើញការរីកចម្រើន និងភាពកាន់តែល្អប្រសើរនៅកម្ពុជា។ ក្នុងនោះ លោកស្រីប្រធានIOMនៅកម្ពុជា បានថ្លែងអំណរគុណលោករដ្ឋមន្ត្រីចំពោះការផ្តល់កិច្ចសហការ និងការគាំទ្រពីក្រសួងការងារ...
ថ្ងៃទី៥សីហាឆ្នាំ២០២៤ គឺជាថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ ក្នុងថ្ងៃនោះរាជធានីភ្នំពេញនឹងមានព្រឹត្តការណ៍ដ៏ធំមួយនៅកោះពេជ្រ ដោយរដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំការប្រគុំតន្ត្រីដែលមានអ្នកចូលរួមប្រមាណ១ម៉ឺននាក់ជាមួយនឹងការបាញ់កាំជ្រូចយ៉ាងគគ្រឹកគគ្រេង ដើម្បីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោនេះ។ នេះបើតាម លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លើកឡើងនៅក្នុងកិច្ចប្រជុំមួយដែលមានការចូលរួមពីកងកម្លាំងមានសមត្ថកិច្ចចំណុះឱ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី១៧ កក្កដាឆ្នាំ២០២៤នេះ។ លោកឃួង ស្រេង បានបន្តទៀតថា៖ «សម្រាប់ពេលរាត្រីថ្ងៃ០៥សីហា ដដែល យើងក៏បានត្រៀមរៀបចំជាព្រឹត្តការណ៍ដ៏ធំមួយនៅកោះពេជ្រ នោះគឺការរៀបចំការប្រគុំតន្ត្រីដែលមានអ្នកចូលរួមប្រមាណ១ម៉ឺននាក់ជាមួយនឹងការបាញ់កាំជ្រូចចំនួន២លើក នៅម៉ោង៧និង២០នាទី១លើក និងនៅម៉ោង៩និង៩នាទីមួយលើកទៀត ដើម្បីអបអរសាទរ...