លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Moon Jung CHOI នាយិកាប្រចាំប្រទេសនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំកម្ពុជា នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោងការកសាងសមត្ថភាព និងការបង្កើតបរិយាកាសគាំទ្រលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ក្នុងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។ ថ្លែងទៅកាន់អង្គពិធីនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានបញ្ជាក់ពីភាពសំខាន់នៃការអនុវត្តគម្រោងនាពេលនេះដែលពិតជាឆ្លើយតបទាន់ពេលវេលានឹងគោលនយោយបាយដ៏មានសារៈសំខាន់របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំរបស់ក្រសួង ក្នុងការធ្វើបរិវត្តកម្មការបណ្តុះបណ្តាលជំនាញបច្ចេកទេស...
ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ បានហក់ឡើងជាបន្តបន្ទាប់ និងជារៀងរាល់ថ្ងៃ បើគិតត្រឹមព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ ទឹកទន្លេមេគង្គក្រចេះ មានកម្ពស់ ១៥.៣១ម៉ែត្រ ខណៈដែលស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់ នៅតាមបណ្តាស្រុក ក្រុងទាំង៧ នៅទូទាំងខេត្តក្រចេះ បណ្ដាលស្រុកមួយចំនួនមានការលិចផ្លូវលំ និងស្ពាន មួយចំនួន។ ជាក់ស្ដែង នៅថ្ងៃទី១៧ ខែកក្កដា ស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់ស្រោចស្រម ក្នុងភូមិសាស្ត្រនៃខេត្តក្រចេះ ដែលបណ្ដាលឱ្យទឹកអូរ ព្រែកមួយចំនួនជន់ឡើង បង្កឱ្យមានការលិចផ្លូវលំ ស្ពានមួយចំនួន តែទោះជាយ៉ាងណា...
រដ្ឋបាលស្រុកសំឡូត អំពាវនាវពលរដ្ឋដែលរស់នៅផ្នែកខាងក្រោមតាមបណ្តាដងស្ទឹងគ្រញូង និងស្ទឹងសង្កែ ទាំងអស់ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះស្ថានភាពទឹក បើសិនជាមេឃនៅតែបន្តធ្លាក់ភ្លៀង ព្រោះបច្ចុប្បន្ននេះទាំងលំនៅដ្ឋានមួយចំនួនក៏ដូចជាផលដំណាំកសិកម្មរបស់ប្រជាពលរដ្ឋ ក៏ត្រូវបានលេចលង់ដោយអន្លើ។ រដ្ឋបាលស្រុកសំឡូត ក៏បានឱ្យដឹងថា បន្ទាប់ពីមានភ្លៀងធ្លាក់បន្តជាប់ៗគ្នា នៅតំបន់ជាប់ព្រំដែន ចំណុចក្បាលស្ទឹង ក្នុងស្រុកសំឡូត បានធ្វើឱ្យទឹកជំនន់ជន់លិចផ្លូវមួយចំនួននៅក្នុងភូមិសាស្ត្រ ភូមិអូរតាទៀក ឃុំតាតោក និងបន្តហូរធ្លាក់ចូលតាមបណ្តាអូរធំៗ ដោយឡែកស្ទឹងក្រញូងមានការហក់កើនឡើងលឿន។ ប្រភពពីមន្ត្រីរដ្ឋបាលស្រុកសំឡូត បានបញ្ជាក់ថា ចាប់តាំងពីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ក្នុងភូមិសាស្ត្រនៃស្រុកសំឡូត មានភ្លៀងធ្លាក់កម្រិតខ្ពស់ រហូតបណ្តាលឱ្យទឹកតាមបណ្តាអូរធំៗ...
លោកអភិបាលរងខត្តកោះកុង បានស្នើដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ សហការផ្តល់ព័ត៌មានអំពីទីតាំងតំបន់ដែលមានគ្រាប់មីនមិនទាន់ផ្ទុះ ដើម្បីឱ្យក្រុមការងារជំនាញចុះបោះសម្អាតជូន។ លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង លើកឡើងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ថា ប្រជាពលរដ្ឋ ជាពិសេសអតីតយុទ្ធជន ដែលបានដឹង និងស្គាល់ទីតាំងកប់គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផ្សេងៗទៀត ដែលការស្រាវជ្រាវកន្លងមក អាចមិនទាន់គ្រប់ជ្រុងជ្រោយ ឬខ្វះប្រភពផ្ដល់ព័ត៌មាន សូមផ្ដល់ព័ត៌មាន អំពីទីតាំងទាំងនោះដល់អាជ្ញាធរដែនដី និងកម្លាំងប្រតិបត្ដិករបោសសម្អាតមីន។ ក្នុងពិធីប្រកាសអស់គ្រាប់មីននៅឃុំថ្មស ស្រុកបូទុមសាគរ លោកអភិបាលរងខេត្ត...
សម្រេចបានទឹកប្រាក់ចំនួន ១៧៨ លានដុល្លារ កើនឡើងប្រមាណតែ ១ ភាគរយ...
ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ត្រូវបាន...
ដាក់ពាក្យបណ្ដឹងមកក្រសួងបាន ដើម្បីក្រសួងចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមានចំពោះជនខិលខូចទាំងនោះ...