ជីវិតកម្សាន្ដ
លីវ ជីលី ចង្អុលបង្ហាញចំណុចដែលយល់ថា អយុត្តិធម៌សម្រាប់មនុស្សស្រី ពាក់ព័ន្ធសិទ្ធិ និងការរស់នៅក្នុងសង្គម
អតីតបវរកញ្ញា Miss Grand Cambodia 2020 កញ្ញា លីវ ជីលី បានបង្ហោះសារបង្ហាញទស្សនៈផ្ទាល់ខ្លួន ដោយលើកឡើងថា ស្ត្រីនៅតែជួបភាពអយុត្តិធម៌ និងការរិះគន់ខ្លាំងជាងបុរសក្នុងការរស់នៅប្រចាំថ្ងៃ ជាពិសេសទាក់ទងនឹងសេរីភាព ការកម្សាន្ត និងទំនាក់ទំនងស្នេហា។

តាមរយៈសារលើបណ្តាញសង្គម កញ្ញា លីវ ជីលី បានរៀបរាប់ ៧ ចំណុច ដែលកញ្ញាយល់ថា មានភាពអយុត្តិធម៌ចំពោះស្ត្រី។ ក្នុងនោះ កញ្ញាលើកឡើងថា ស្ត្រីតែងតែរងការរិះគន់ ពេលទៅកម្សាន្តនៅ Pub ទោះគ្រាន់តែរាំលេងធម្មតាក៏ដោយ ខណៈបុរសវិញមិនសូវត្រូវបានវាយតម្លៃដូចគ្នាទេ។ កញ្ញាអះអាងទៀតថា សូម្បីតែខ្លួនមិនចេះផឹកស្រា (គឺផឹកតែកូកា ទឹកសុទ្ធ) ក៏នៅតែមានពាក្យពេចន៍វាយតម្លៃបែបនេះបែបនោះ។
បន្ថែមពីនេះ កញ្ញាក៏បាននិយាយអំពីការវិនិច្ឆ័យរបស់សង្គមលើស្ត្រី ដោយការយកប្រពៃណី និងសីលធម៌មកដាក់គំនាបលើស្ត្រី ក៏ដូចជាការរិះគន់ដោយគ្មានមូលដ្ឋាន ជុំវិញសកម្មភាពកម្សាន្ត ឬការប្រើសិទ្ធសេរីភាពក្នុងការរស់នៅរបស់ស្ត្រីជាដើម។
អតីតម្ចាស់មកុដរូបនេះ បញ្ជាក់ទៀតថា ស្ត្រីសម័យថ្មីអាចរកចំណូល និងទទួលខុសត្រូវលើជីវិតខ្លួនឯងបាន ដូច្នេះគួរតែទទួលបានសិទ្ធ និងការគោរពស្មើភាពជាមួយបុរស ដោយមិនគួរត្រូវបានវាយតម្លៃខុសគ្នាតាមស្តង់ដារពីរនោះឡើយ។ កញ្ញាគូសបញ្ជាក់ទៀតថា មនុស្សបើចង់ខូច ទោះចាក់សោរប៉ុន្មានជាន់ ក៏ខូចបាន ដូច្នេះការផ្នត់គំនិតហួសសម័យកាល ដែលគ្រាន់ជាហេតុផលដើម្បីដាក់សម្ពាធលើសិទ្ធិសេរីភាពមនុស្សស្រីពុំគួរគប្បីលើសលុបពេកដែរ។
ក្រោយសារបង្ហោះនេះ មានមហាជនជាច្រើនចូលរួមបញ្ចេញមតិ។ អ្នកខ្លះបានសម្តែងការគាំទ្រ និងលើកទឹកចិត្តកញ្ញា កុំឱ្យខ្វល់នឹងការរិះគន់ ខណៈមួយចំនួនទៀតយល់ថា ការរិះគន់ខ្លះកើតចេញពីបំណងចង់ឃើញកញ្ញាកាន់តែប្រសើរ និងរក្សារូបភាពល្អក្នុងនាមជាបុគ្គលសាធារណៈអីជាដើម៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


