Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ វិស័យឯកជនពិតជាបានចូលរួមចំណែកអភិវឌ្ឍន៍​ប្រែក្លាយមុខមាត់ខេត្តព្រះសីហនុ ឱ្យទៅជាប៉ូលសេដ្ឋកិច្ចចម្បង

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បាន​ថ្លែងថា វិស័យ​ឯកជន​ពិតជា​បាន​ចូលរួមចំណែក​អភិវឌ្ឍន៍​ប្រែក្លាយ​មុខមាត់ខេត្ត​ព្រះសីហនុ ឱ្យទៅជា​ប៉ូល​សេដ្ឋកិច្ច​ចម្បង​សម្រាប់​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ ខណៈ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ បុរី អឹម​អិ​ល ក្រុងព្រះសីហនុ ដែលមាន​ទីតាំង​ស្ថិត​នៅ​ភូមិ ៦ សង្កាត់​លេខ ​៤ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃ​សុក្រ ១៤ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព​.​ស ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី ១៩ ខែ​កក្កដា ឆ្នាំ ២០២៤។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ថ្លែង​នូវ​ការ​អបអរសាទរ និង​កោតសរសើរ​ចំពោះ​ក្រុមហ៊ុន អឹម​អិ​ល មង្គល​រៀល​ធី និង​ក្រុមហ៊ុន អ៉ី​ស​ធើ​ន​ហៅ​ស៍ រៀល​អ៉ី​ស្ទេ​ត បាន រួមគ្នា​បណ្ដាក់ទុន​វិនិយោគ​ធ្វើ​អាជីវកម្ម​លើ​លំនៅដ្ឋាន​ដ៏​ប្រណិត​នៅក្នុង​ខេត្ត​ព្រះសីហនុ ដែល​បានរួម​ចំណែក​ក្នុងការ​ជំរុញ កំណើន​សេដ្ឋកិច្ច​កម្ពុជាតាមរយៈការផ្ដល់​ចំណូល ផ្តល់ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ ដែលជា​កត្តា​ចាំបាច់​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ និងការចូលរួមចំណែក​ប្រែក្លាយ​មុខមាត់ខេត្ត​ព្រះសីហនុ ឱ្យ​ទៅ​ជា​ប៉ូល​សេដ្ឋកិច្ច​ចម្បង និងគំរូ​មួយ​របស់កម្ពុជា ក៏ដូចជា​ការប្រើប្រាស់​នូវ​សក្ដានុពល និង​ធនធាន​អំណោយផល​ដែលមានស្រាប់​ក្នុងខេត្ត​ជាប់​តំបន់​មាត់សមុទ្រ​មួយ​នេះប្រកបដោយ​ប្រសិទ្ធភាព។

តាម​ការលើកឡើង​របស់ លោក ម៉ាង ស៊ី​ណេត ក៏បាន​លើកឡើង​អំពី​វឌ្ឍនភាព និង​ការ​អភិវឌ្ឍ​ខេត្ត​ព្រះ​សីហនុ ស្របពេល​ដែល​កាលពីពេល​ថ្មីៗ នេះ រាជរដ្ឋាភិបាល​បានដាក់ចេញនូវ​កម្មវិធី​ពិសេស ជំរុញ​ការ​វិនិយោគ​ខេត្ត​ព្រះសីហនុ ឆ្នាំ ២០២៤ ក្នុង​ការ​ជួយ​ជំរុញ​លើកទឹកចិត្ត និង​ការផ្តល់​លក្ខខណ្ឌ​ងាយស្រួល​មួយចំនួនដល់​អ្នកវិនិយោគ​ដែលមានបំណង​បណ្តាក់​ទុនវិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ជួយ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ។

តាម​ការ​លើក​ឡើង​របស់ លោក យ៉ែន សុខ​លីន អគ្គនាយក​ក្រុមហ៊ុន អឹម​អិ​ល​មង្គល​រៀល​ធី នេះ​គឺជា​គម្រោង​ទី ១ ដែល​បានរួម​សហការគ្នា​រវាង​ក្រុមហ៊ុន អឹម​អិ​ល មង្គល​រៀល​ធី និង​ក្រុមហ៊ុន អ៉ី​ស​ធើ​ន​ហៅ​ស៍ រៀល​អ៉ី​ស្ទេ​ត ដែល​បាន​វិយោគ​លើ​លំនៅដ្ឋាន ដែល​រួមមាន ប្រភេទ ហ្ស​ប​ហៅ​ស៍ អឹម​វីឡា និង​អិ​ល​វីឡា ជា​ប្រភេទ​ផ្ទះ​មូល​ថ្មីស្រឡាង ដោយ​ផ្តោត​ចម្បង​លើភាពរឹងមាំ ប្រណិត​ភាព សោភណភាព ផាសុកភាព និង​ទំនើប​ស៊ីវិល័យ។

សម្តេច​កិត្តិ​បណ្ឌិត​ បាន​បន្តទៀតថា វត្តមាន និង​ទំហំ​ នៃ​ការវិនិយោគ​របស់​ក្រុមហ៊ុន​ទាំងពីរ បាន​បង្ហាញ​ពី​សក្តានុពល​របស់​ខេត្ត​ព្រះសីហនុ និង​ជំនឿ​ទុកចិត្ត​យ៉ាង​មុតមាំ​របស់​វិនិយោគិន​មក​លើ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានចាត់ទុក​វិស័យ​ឯកជន​ជា​ក្បាល​ម៉ាស៊ីន ​នៃ​កំណើនសេដ្ឋកិច្ច រួមជាមួយ​នឹង​ការលើកទឹកចិត្ត និង​ជួយសម្របសម្រួល​គ្រប់បែបយ៉ាង​ដល់​វិនិយោគិន ដែលមាន​បំណងមក​បណ្តាក់ទុន​វិនិយោគ​នៅកម្ពុជា​ប្រកបដោយ​ភាពជឿជាក់ និង​មាន​ទំនុកចិត្ត​ខ្ពស់។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ​បានស្នើ​ឲ្យ​ក្រុមហ៊ុន​ត្រូវ​ផ្តល់​សេវាកម្ម ដល់​អតិថិជន​ប្រកប​ដោយ​ការ ទទួល​ខុសត្រូវ ធានា​សោភ័ណភាព គុណភាព និង​ប្រណិត​ភាព និង​ត្រូវគោរព​ទៅតាម​លិខិត​បទដ្ឋាន​នានា ដូចជា ៖ ច្បាប់​សំណង់ និង​ច្បាប់​វិនិយោគ​របស់ ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​កាតព្វកិច្ច​បង់ពន្ធ​ដា​ឲ្យ​បាន​ត្រឹមត្រូវ។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​អំពាវនាវ​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង គ្រប់​ស្ថាប័ន ថ្នាក់ជាតិ ថ្នាក់​ក្រោម​ជាតិ ​ត្រូវ​ចូលរួម​គ្រប់​រូបភាព ក្នុងការ​គោះ​ជួង ទូង​ស្គរ​ព្រមៗ គ្នា​ នៅ​ថ្ងៃទី​ ៥ ខែសីហា ឆ្នាំ ២០២៤ សម្រាប់​ថ្ងៃ​បើក​ការដ្ឋាន​គម្រោង​ព្រែកជីក​ហ្វូណន តេ​ជោ ខាងមុខនេះ តប​តាម​ការអំពាវនាវ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ក្រោម​គំនិត​ផ្ដួចផ្ដើម​ប្រកប​ដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុម​ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​តែម្ដង៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៩ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៣៦ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៣៧ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៤៣ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម