Connect with us

ជីវិតកម្សាន្ដ

ជីវិតធ្លាក់ដល់សូន្យ! អតីតចាងហ្វាងផលិតកម្មវត្តភ្នំ ត្រូវបង្ខំចិត្តដើរសុំទានចិញ្ចឹមប្រពន្ធកូនឈឺ ទាំងមានពិការភាព

បានផុស

នៅ

អតីតចាងហ្វាងផលិតកម្មវត្តភ្នំ លោក ប្រាក់ សារិន ដែលធ្លាប់មានកេរ្តិ៍ឈ្មោះក្នុងវិស័យភាពយន្តខ្មែរ ​អំឡុង​ឆ្នាំ​១៩៨៧ កំពុងជួបជីវភាពលំបាកខ្លាំង ដោយធ្លាក់ខ្លួនដើរសុំទានគេដើម្បីចិញ្ចឹមប្រពន្ធមានជំងឺប្រចាំកាយ និងកូនមានជំងឺសសៃប្រសាទ ទាំងដែលខ្លួនក៏មានពិការភាព (ពិការភ្នែក) និងមានជំងឺទឹកនោមផ្អែមប្រចាំកាយថែមទៀត។

ដំណឹងនេះបានធ្វើឱ្យសាធារណជន និងអ្នកសិល្បៈជាច្រើន មានការភ្ញាក់ផ្អើល និងអាណិតអាសូរយ៉ាងខ្លាំង ព្រោះលោក ប្រាក់ សារិន ធ្លាប់ជាបុគ្គលដែលមានចំណែកសំខាន់មួយរូបក្នុងវិស័យភាពយន្តខ្មែរ ប៉ុន្តែបច្ចុប្បន្ន ជីវិតរបស់លោកប្រែប្រួលគួរឱ្យអនិច្ចារទៅវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយ:កិច្ចសម្ភាសមួយ លោកតា ប្រាក់ សារិន បានបញ្ជាក់ថា គិតមកដល់ពេលនេះលោកបានធ្លាក់ខ្លួនពិការភ្នែករយ:ពេលច្រើនឆ្នាំមកហើយ ពោល គឺចាប់តាំងពីលោកតាទៅរស់នៅស្រុកកំណើតវិញ។ ម៉្យាងវិញទៀត លោកក៏មានជំងឺទឹកនោមផ្អែមប្រចាំកាយ ហើយត្រូវរ៉ាប់រងគ្រួសារទាំងមូល ព្រោះភរិយាមានជំងឺប្រចាំកាយ ឯកូនស្រី ក៏មានជំងឺសរសៃប្រសាទទៀត ជាហេតុធ្វើឱ្យបន្ទុកគ្រួសារកាន់តែធ្ងន់។

ជុំវិញរឿងរ៉ាវនេះ អតីតតារាសម្តែង អ្នកស្រី ចាន់ តារាទី បង្ហើបក្នុងសម្ភាសជដែរថា លោក ប្រាក់ សារិន បច្ចុប្បន្នត្រូវដើរសុំអាហារតាមវត្តអារាម ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។ ស្ថានភាពនេះ បានធ្វើឱ្យអ្នកសិល្បៈ និងសាធារណជន អំពាវនាវដល់សប្បុរសជនជួយគាំទ្រអតីតអ្នកដឹកនាំផលិតភាពយន្តរូបនេះ អាចឆ្លងកាត់គ្រាលំបាកក្នុងដំណើរជីវិតវ័យចំណាស់លោកផងដែរ។

គួរបញ្ជាក់ដែរថា កាលពី​ថ្ងៃ​ទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោកតា ប្រាក់ សា​រិ​ន រួម​ជាមួយ​បងប្អូន​សិល្បករ​សិល្ប​ការិនី​ជើង​ចាស់​ប្រមាណជាង ២០​នាក់ ក៏បាន​មក​ទទួល​អំណោយ​ពី​គ្រួសារ​សប្បុរសធម៌​មួយ ដើម្បី​សម្រាល​ការ​លំបាកលោកមួយគ្រាដែរ៕ដោយ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម