កីឡា
កីឡាករឆ្នើម ៥ នាក់ បានឡើងតម្លៃខ្លួនរាប់លានដុល្លារ បន្ទាប់ពីលេងល្អនៅ World Cup 2026
ការប្រកួតក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup មិនត្រឹមតែផ្តល់នូវការប្រកួតដ៏រំភើប និងបង្កើតប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាដ៏សំខាន់សម្រាប់កីឡាករវ័យក្មេងបញ្ចេញសមត្ថភាព ដើម្បីទាក់ទាញក្លិបធំៗ និងបង្កើនតម្លៃខ្លួននៅលើទីផ្សារផ្ទេរកីឡាករ។

ក្រោយ World Cup 2026 បានបញ្ចប់ជាស្ថាពរ មានកីឡាករជាច្រើនបានឡើងតម្លៃខ្លួនខ្លាំងនៅលើទីផ្សារផ្ទេរកីឡាករ ប៉ុន្តែក្នុងចំណោមនោះ មានកីឡាករ ៥ នាក់ ត្រូវបានគេមើលឃើញ បានឡើងតម្លៃខ្លួនខ្លាំងជាងគេ។
កីឡាករទី ១ គឺ ខ្សែបម្រើជម្រើសជាតិ ម៉ារ៉ុក និង Lille កីឡាករ Ayyoub Bouaddi ។ កីឡាករវ័យ ១៨ ឆ្នាំរូបនេះលេងបានយ៉ាងល្អ ជាពិសេសទល់នឹងប្រេស៊ីល និងជួយម៉ារ៉ុកឡើងដល់វគ្គ ៨ ក្រុមចុងក្រោយ World Cup 2026។ តម្លៃទីផ្សាររបស់គាត់កើនពី ៦០ លានដុល្លារ ទៅ ៩៤ លានដុល្លារ។ នេះជាចំនួនកើនឡើងខ្ពស់បំផុត ដែលបានកើនឡើងរហូតដល់ទៅ ៣៤ លានដុល្លារ។

កីឡាករបន្ទាប់ គឺខ្សែប្រយុទ្ធ Bayern Munich និងជម្រើសជាតិ បារាំង កីឡាករ Michael Olise។ Olise បង្ហាញទម្រង់លេងដ៏ល្អក្នុងនាមជាខ្សែប្រយុទ្ធស្លាប ដោយបានសហការគ្នាយ៉ាងល្អជាមួយ Kylian Mbappé និង Ousmane Dembélé។ តម្លៃរបស់គាត់នៅពេលនេះ បានកើន ២០ លានដុល្លារនៅលើទីផ្សារ ពី ១៦៨ លានដុល្លារ ទៅ ១៨៨ លានដុល្លារ។

កីឡាករស្ថិតនៅចំណាត់ថ្នាក់ទី ៣ គឺ Lamine Yamal ខ្សែប្រយុទ្ធស្លាបរបស់ Barcelona និងជម្រើសជាតិ អេស្ប៉ាញ។ ខ្សែប្រយុទ្ធវ័យ ១៩ ឆ្នាំ បានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យ រហូតជួយជ្រុំជ្រែង អេស្ប៉ាញ លើកពាន World Cup 2026 នេះ។ តម្លៃរបស់កីឡាកររូបនេះ បានកើនឡើងនៅលើទីផ្សារ ១៤ លានដុល្លារ ពី ២៦៨ លានដុល្លារ ទៅ ២៨២ លានដុល្លារ។ បច្ចុប្បន្ន Yamal បានឈរជាកីឡាករ ដែលមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតក្នុងពិភពលោក។

ក្រឡេកទៅមើលខ្សែបម្រើរបស់ Chelsea និង ជម្រើសជាតិ អាហ្សង់ទីន Enzo Fernández ក៏បានឡើងតម្លៃខ្លួនផងដែរ បន្ទាប់ពី World Cup 2026 បញ្ចប់។ ក្រោយចាប់ផ្តើមការប្រកួតមិនសូវលេចធ្លោ គាត់បានក្លាយជាកីឡាករសំខាន់ក្នុងក្រុម ហើយក៏បានជួយរកគ្រាប់បាល់ជូនក្រុមនៅក្នុងវគ្គសំខាន់ៗផងដែរ រហូតនាំក្រុមពពកសឡើងដល់វគ្គផ្តាច់ព្រ័ត្រ។ តម្លៃរបស់កីឡាកររូបនេះ បានកើនឡើងនៅលើទីផ្សារចំនួន ១៤ លានដុល្លារ ពី ១១៤ លានដុល្លារ ទៅ ១២៨ លានដុល្លារ។

ចុងក្រោយ ខ្សែប្រយុទ្ធស្លាបស្តាំរបស់ RB Leipzig និង កូដឌីវ័រ កីឡាករ Yan Diomande។ ទោះបីក្រុមជម្រើសជាតិ កូដឌីវ័រ បានធ្លាក់ពីការប្រកួតតាំងពីវគ្គ ៣២ ក្រុមក្តី ប៉ុន្តែកីឡាករវ័យ ១៩ ឆ្នាំរូបនេះបានទាក់ទាញចំណាប់អារម្មណ៍ពីក្លិបធំៗជាច្រើន ដោយសារតែល្បឿន និងជំនាញបញ្ជូនបាល់។ តម្លៃរបស់គេ បានកើននៅលើទីផ្សារ ១៤ លានដុល្លារ ពី ១០៧ លានដុល្លារ ទៅ ១២១ លានដុល្លារ (+14 លានដុល្លារ)៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ beIN Sports
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


