Connect with us

សន្តិសុខសង្គម

អុជធូបទុកចោល ឆេះផ្ទះពលរដ្ឋមួយខ្នង នៅសង្កាត់កាកាបទី១

បានផុស

នៅ

ប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់ កាលពីវេលាម៉ោង១២និង២០នាទីរសៀល ថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២៦ នៅផ្លូវបេតុង ភូមិចំការឪឡឹក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបាន ឃើញមានផ្សែងហ៊ុយយ៉ាងខ្មួលខ្មាញ់ចេញពីក្នុងបន្ទប់ជាន់ឡៅតឿ ភ្លាមនោះប្រជាពលរដ្ឋក៏បាននាំគ្នាយកទុយោទឹក និង បំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់តែផ្សែងនៅតែបន្តហ៊ុយផ្សែងកាន់តែខ្លាំង ទើបរាយការណ៍ទៅកម្លាំងសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ។ ក្រោយពីទទួលពត៌មានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏ចេញរថយន្តពន្លត់អគ្គិភ័យចំនួនមួយគ្រឿងមកបាញ់ពន្លត់ ដោយមិនរាលដាលដល់ផ្ទះជិតខាងឡើយ ដោយរងការខូចខាតទ្រព្យសម្បត្តិមួយចំនួន។

ជុំវិញគ្រោះអគ្គិភ័យខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកឃើញថា​ បណ្តាលមកពីការអុជធូបទុកចោលបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតផ្ទះល្វែង (ថ្មបេតុង)​ ទំហំ (៤ម៉ែត្រ x ១៦ម៉ែត្រ)​ ឆេះបន្ទប់ចំនួន០១​ ទំហំ​ (៤ម៉ែត្រ​ x ៤ម៉ែត្រ)​ នឹងសម្ភារៈមួយចំនួន​,​ ទូរស័ព្ទ១,​ ម៉ាស៉ីនត្រជាក់១,​ ម៉ាស៉ីនបោកខោអាវ១,​ ទូរទឹកកក១ ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ មួយគ្រឿងបាញ់ពន្លត់៕ អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម