Connect with us

ព័ត៌មានអន្ដរជាតិ

សហភាពអឺរ៉ុប​ ​កំពុង​ផ្តួច​ផ្តើម​​ឲ្យ​មានការ​ដាក់​ទណ្ឌកម្ម​លើ​​​សេដ្ឋកិច្ច​​​​រុស្ស៊ី​សម្រាប់ជុំ​ទី​២១

បានផុស

នៅ

សង្រ្គាម​រុស្ស៊ី​-អ៊ុយ​ក្រែន​ជាង​៤ឆ្នាំ​​កន្លងមក​នេះ​នៅ​តែ​មាន​សភាព​ក្តៅ​គគុកនៅ​ឡើយ​ ទោះ​បី​ជា​អត្ថបទ​សារព័ត៌មាន​មួយ​ចំនួន​ធំ​ផ្តោត​តែ​សង្រ្គាម​នៅ​អ៊ីរ៉ង់​ក៏​ដោយ​។ ​​​ប្រឈមសង្គ្រាម​​រុស្ស៊ី​និង​អ៊ុយក្រែនកាន់តែ​ក្តៅ ​​កាលពីថ្ងៃព្រហស្បតិ៍ ឯក​អគ្គរដ្ឋទូតសហភាពអឺរ៉ុប​(EU) បានឈានដល់​កិច្ចព្រមព្រៀង​នយោបាយ​លើកញ្ចប់ទណ្ឌកម្មលើក​ទី២១ ប្រឆាំងនឹង​ប្រទេស​រុស្ស៊ី។  ​នេះ​បើយោង​តាម​អ្នកការទូតសហភាពអឺរ៉ុបម្នាក់​​លើក​ឡើង និង​ចុះ​ផ្សាយ​បន្ត​ដោយ​ទី​ភ្នាក់​ងារ​សារព័ត៌មាន Reuters AFP និង France24 ។

កញ្ចប់នោះ​ ធ្លាប់​ត្រូវបានពន្យារពេលដោយការ​ជំទាស់ជាច្រើន​ពីរដ្ឋជា​សមាជិក​ ដែល​បាន​ស្នើឡើង។

លោកស្រី Ursula von der Leyen ប្រធាន​គណៈកម្មការអឺរ៉ុប។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Antonio Costa ប្រធាន​ក្រុមប្រឹក្សាអឺរ៉ុបបានបង្ហោះ​លើ​បណ្តាញ​សង្គម​ ថា៖ « កញ្ចប់​ទណ្ឌកម្មលើក​ទី ២១ របស់យើង​ ផ្តោតលើវិស័យ​ដែលមាន​ផលប៉ះពាល់​ខ្ពស់បំផុត ដូ​ចជា​ ថាមពល សេវាកម្ម​ហិរញ្ញ​វត្ថុ រូបិយប័ណ្ណ​គ្រីបតូ និងពាណិជ្ជកម្ម»។

អ្នក​ការទូតសហភាពអឺរ៉ុបពីររូប​និយាយថា៖ « កញ្ចប់នេះ​រួមមានការ​បង្កក​លើដែន​កំណត់តម្លៃប្រេងរបស់រុស្ស៊ី​រយៈពេល ១២ខែ ក៏ដូចជា​ការលើកលែងរយៈ​ពេលមួយឆ្នាំ​ អនុញ្ញាតឱ្យ​ផ្ទេរឧស្ម័នធម្មជាតិរាវ ​(LNG) របស់រុស្ស៊ីទៅកាន់​ប្រទេសទីបី ជាមួយនឹងការបន្ត​ដោយ​ស្វ័យប្រវត្តិ​»។

លោកស្រី Ursula von der Leyen ប្រធាន​គណៈកម្មការអឺរ៉ុប និយាយថា៖ « នេះ[ទណ្ឌកម្ម] នឹង​ធានាថាសង្គ្រាម​របស់រុស្ស៊ី​ មិនទទួល​បានអត្ថ​ប្រយោជន៍​ពីលើ​​ទីផ្សារទេ»។

អ្នកការទូតបន្ត​ថា ឧបសគ្គចុង​ក្រោយត្រូវបាន​យកឈ្នះ​ បន្ទាប់ពីប្រទេស​ក្រិកត្រូវ​បាន​ផ្តល់​ការ​លើកលែង​ដែល​អនុញ្ញាត​ឱ្យក្រុមហ៊ុន​ដឹកជញ្ជូនមួយ​របស់ខ្លួន​បន្ត​ដឹក​ជញ្ជូនឧស្ម័ន​ធម្មជាតិ​រាវ​របស់រុស្ស៊ី​ពីតំបន់​អាកទិក។

អ្នកការទូត​សហភាពអឺរ៉ុបបន្ថែម​ថា៖ « រដ្ឋជាសមាជិក​បាន​បង្ហាញសាមគ្គីភាព​ជាមួយប្រទេសក្រិក ហើយ​រំពឹង​ថាប្រទេស​ក្រិក​នឹង​ធ្វើដូចគ្នាជាមួយប្រទេសដទៃទៀត​នាពេលអនាគត»។

ឯកអគ្គរដ្ឋ​ទូតមកពីរដ្ឋជា​សមាជិកចំនួន២៧ របស់​សហភាពអឺរ៉ុប​ បាន​ប្រណាំង​ប្រជែងគ្នា​ចុះហត្ថលេខាលើកិច្ចព្រមព្រៀង​មួយ​ ដើម្បីចាក់​សោរ​តម្លៃលើការនាំចេញ​ប្រេងឆៅរបស់រុស្ស៊ី​នៅត្រឹម ៤៤ដុល្លារ​ មុនថ្ងៃ​ផុត​កំណត់ដែល​អាចធ្វើឱ្យ​វា​លោតឡើងបន្ត​​។​

កញ្ចប់ថ្មីនេះ​ក៏ផ្តោតលើវិស័យ​ហិរញ្ញវត្ថុ និងរូបិយប័ណ្ណគ្រីបតូរបស់​ទីក្រុងមូស្គូ​ផងដែរ៕

ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម