កីឡា
Messi ឡើងមកឈរ Top 3 ក្នុងបេក្ខភាពប្រជែងពាន Ballon d’Or ក្រោយ World Cup 2026 បញ្ចប់
សារព័ត៌មាន GOAL បានវាយតម្លៃខ្សែប្រយុទ្ធស្លាបរបស់ក្រុមជម្រើសជាតិ អាហ្សង់ទីន កីឡាករ Lionel Messi ឡើងមកចំណាត់ថ្នាក់កំពូលទាំង ៣ ក្នុងបេក្ខភាពប្រជែងពានរង្វាន់ Ballon d’Or 2026។

តាមការវាយតម្លៃរបស់ស្ថាប័នព័ត៌មានដ៏ធំមួយនេះ គឺខ្សែប្រយុទ្ធរបស់ Bayern Munich និងជម្រើសជាតិ អង់គ្លេស Harry Kane ឈរលេខ ១, ខ្សែប្រយុទ្ធរបស់ Barcelona និងក្រុមជម្រើសជាតិ អេស្ប៉ាញ កីឡាករ Lamine Yamal ឈរលេខ ២ និងខ្សែប្រយុទ្ធរបស់ Inter Miami និង អាហ្សង់ទីន កីឡាករ Lionel Messi ឈរលេខ ៣។
៣. Lionel Messi៖ នៅរដូវកាល ២០២៥-២០២៦ Messi បានបញ្ចូលទីសរុបចំនួន ៤៤ គ្រាប់ និងបញ្ជូន (assists) ៣០ លើក។ កីឡាករបានឈ្នះពាន MLS Cup ១ និងនាំអាហ្សង់ទីន ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ World Cup 2026។

២. Lamine Yamal៖ ទោះបីជា Yamal បានជួយឱ្យ អេស្ប៉ាញ លើកពាន World Cup 2026 ក៏ដោយ ក៏រូបគេមិនត្រូវបានចាត់ថ្នាក់ស្ថិតនៅលេខ ១ នោះដែរ ដោយសាររូបគេមានស្ថិតិនៅក្រោម Harry Kane។ នៅរដូវកាល ២០២៥-២០២៦ Yamal រកបាន ២៦ គ្រាប់ និង ២១ បញ្ជូន (assists)។ កីឡាករបានឈ្នះពាន World Cup, La Liga និង Supercopa de Espana។

១. Harry Kane៖ ខ្សែប្រយុទ្ធរបស់ជម្រើសជាតិ អង់គ្លេស រូបនេះ មានសមិទ្ធផលជាលក្ខណៈបុគ្គលយ៉ាងអស្ចារ្យកាលពីរដូវកាល ២០២៥-២០២៦ ដោយរកបាន ៧៣ គ្រាប់, ៨ បញ្ជូន (assists)។ ជាមួយគ្នានេះ បានឈ្នះពាន Bundesliga ១, DFB-Pokal និង DFL-Supercup។

គួរបញ្ជាក់ជាថ្មី ថា ការលើកឡើងខាងលើ គឺជាការវាយតម្លៃចំណាត់ថ្នាក់ដោយស្ថាប័នសារព័ត៌មាន GOAL។ យ៉ាងណា សម្រាប់កីឡាករឈ្នះជាផ្លូវការ នឹងត្រូវប្រកាសនៅថ្ងៃ ចន្ទ ទី ២៦ ខែ តុលា ឆ្នាំ ២០២៦៕
ប្រែសម្រួល៖ សេម កុសល
ប្រភព៖ GOAL
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


