កីឡា
លោក ប៉ាល់ ជីវ័ន ការហ្វឹកហាត់ត្រៀមខ្លួនលើកនេះមានពេលវេលាតិចជាងកាល ឆ្នាំ២០២៤
លោក ប៉ាល់ ជីវ័ន គ្រូបង្វឹកជម្រើសជាតិកីឡាតេក្វាន់ដូ ITF កម្ពុជាថា បើនិយាយពីពេលវេលាហ្វឹកហាត់ត្រៀមខ្លួននៅលើកនេះគឺតិចជាងអំឡុងការចេញទៅប្រកួតជើងឯកអាស៊ី លើកទី១០ នៅឯប្រទេសឥណ្ឌា ឆ្នាំ២០២៤ កន្លងទៅនោះទេ។

លោក ប៉ាល់ ជីវ័ន គ្រូបង្វឹកជម្រើសជាតិ
គ្រូបង្វឹកជម្រើសជាតិកីឡាតេក្វាន់ដូ ITF កម្ពុជា លោក ប៉ាល់ ជីវ័ន បានឲ្យដឹងថា កាលក្រុមជម្រើសជាតិកម្ពុជាចេញទៅប្រកួតជើងឯកអាស៊ី លើកទី១០ អំឡុងឆ្នាំ២០២៤ គឺមានពេលវេលាបានហ្វឹកហាត់យូរជាងឆ្នាំនេះបើប្រៀបធៀបទៅ។
យ៉ាងណានៅលើកនេះមានពេលវេលាតិចជាងមែន ប៉ុន្តែក្រុមជម្រើសជាតិមានការហ្វឹកហាត់ច្រើនម៉ៅង ច្រើនពេលជាងមុនទៅទៀត និងប្រកបដោយទឹកចិត្តមោះមុត។ កម្មវិធីហ្វឹកហាត់លើកនេះគឺច្រើនម៉ោង និងអាចនិយាយថាទ្វេដងទៅទៀត។ ការប្រកួតនៅឥណ្ឌានេះគឺរឹតតែសំខាន់ក្នុងការបន្ដដណ្ដើមមុខមាត់លើឆាកអន្តរជាតិផង និងជាការបង្ហាញសក្កដានុពលទៅដល់សហព័ន្ធអន្តរជាតិដើម្បីទទួលអទិភាព និងមានការគាំទ្រមកលើកម្ពុជាកាន់តែខ្លាំងលើការស្នើសុំសិទ្ធធ្វើជាម្ចាស់ផ្ទះការប្រកួតជើងឯកអាស៊ី លើកទី១២ ឆ្នាំ២០២៨។

ក្រុមតេក្វាន់ដូ ITF
បញ្ជាក់ដែរថា ក្រុមជម្រើសជាតិកីឡាតេក្វាន់ដូ ITF កម្ពុជា នឹងទៅចូលរួមការប្រកួតជ្រើសរើសជើងឯកអាស៊ី លើកទី១១ នៅឯប្រទេសម៉ុងហ្គោលី អំឡុងថ្ងៃទី៣ ដល់ ៩ ខែសីហា ឆ្នាំ២០២៦ ។ តាមការបញ្ជាក់ទៅលើកនេះមិនត្រឹមតែចូលរួមការប្រកួតមួយមុខនោះទេសហព័ន្ធនឹងស្នើសុំធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតជើងឯកអាស៊ី លើកទី១២ ឆ្នាំ២០២៨ ទៀតផង៕
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


