ព័ត៌មានជាតិ
អភិបាលរងខេត្តកោះកុង ស្នើឱ្យផ្តល់ព័ត៌មានពីតំបន់ដែលមានគ្រាប់មីន ដើម្បីបោះសម្អាត
លោកអភិបាលរងខត្តកោះកុង បានស្នើដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ សហការផ្តល់ព័ត៌មានអំពីទីតាំងតំបន់ដែលមានគ្រាប់មីនមិនទាន់ផ្ទុះ ដើម្បីឱ្យក្រុមការងារជំនាញចុះបោះសម្អាតជូន។

លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង លើកឡើងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ថា ប្រជាពលរដ្ឋ ជាពិសេសអតីតយុទ្ធជន ដែលបានដឹង និងស្គាល់ទីតាំងកប់គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផ្សេងៗទៀត ដែលការស្រាវជ្រាវកន្លងមក អាចមិនទាន់គ្រប់ជ្រុងជ្រោយ ឬខ្វះប្រភពផ្ដល់ព័ត៌មាន សូមផ្ដល់ព័ត៌មាន អំពីទីតាំងទាំងនោះដល់អាជ្ញាធរដែនដី និងកម្លាំងប្រតិបត្ដិករបោសសម្អាតមីន។
ក្នុងពិធីប្រកាសអស់គ្រាប់មីននៅឃុំថ្មស ស្រុកបូទុមសាគរ លោកអភិបាលរងខេត្ត បានរំលេចទៀតថា ក្រោយការទទួលបានព័ត៌មានច្បាស់លាស់រួចរាល់ហើយ នឹងក្រុមការងារជំនាញរៀបចំផែនការស្រាវជ្រាវ ផ្ទៀងផ្ទាត់ទិន្នន័យ និងរៀបចំផែនការធ្វើការបោសសម្អាតឱ្យបានទាន់ពេលវេលា។

ទន្ទឹមនោះ លោក ស្រេង ហុង ក៏ជឿជាក់យ៉ាងមុតមាំថា អាជ្ញាធរមីន ប្រតិបត្តិករបោសសម្អាតមីន និងអង្គភាពពាក់ព័ន្ធ នឹងនៅតែបន្តជួយឧបត្ថម្ភគាំទ្រដល់ខេត្តកោះកុងលើវិស័យនេះជាបន្តទៀត ដើម្បីដោះស្រាយនូវបញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
នៅថ្ងៃនេះ អាជ្ញាធរមីន រដ្ឋបាលខេត្ត និងដៃគូអភិវឌ្ឍន៍ បានប្រកាសថា ភូមិតាំកន់ ភូមិព្រលាន ភូមិចំការលើ និងភូមិថ្មស ក្នុងភូមិសាស្រ្តស្រុកបូទុមសាគរ ខេត្តកោះកុង គឺ អស់គ្រាប់មីនហើយ បន្ទាប់ពីកងកម្លាំងជំនាញចុះបោះសម្អាត។

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ក៏បានចាត់ទុកថា ថ្ងៃនេះជា ថ្ងៃប្រវត្តិសាស្ត្រសម្រាប់ភូមិទាំង៤នៃស្រុកបូទុមសាគរដែលទទួលបានជោគជ័យ ប្រកបដោយមោទកភាព ក្នុងការកម្ចាត់ឃាតករលាក់មុខ ដែលបានលាក់ខ្លួនកប់ក្នុងដីជាង៤០ឆ្នាំ ហើយ ព្រមទាំងបានសម្លាប់អាយុជីវិតរបស់ប្រជាពលរដ្ឋ ធ្វើឱ្យធ្លាក់ខ្លួនពិការ ក្លាយខ្លួនជាស្ត្រីមេម៉ាយ កុមារកំព្រា ដោយសារតែមរតកសង្គ្រាមដែលបាន បន្សល់ទុក គឺគ្រាប់មីននេះឯង។
សម្រាប់លោក ទេព កល្យាណ អគ្គលេខាធិការរងអាជ្ញាធរមីន ក៏សូមចូលរួមបង្ហាញភាពត្រេកអររីករាយជាមួយប្រជាពលរដ្ឋរស់នៅភូមិទាំង៤របស់ស្រុកបូទុមសាគរដែលអស់គ្រាប់មីន ហើយចាប់ពីថ្ងៃនេះតទៅ ពួកគាត់អាចរស់នៅបង្កបង្កើនផលស្រែចំការទៅតាមតម្រូវការប្រកបដោយទំនុកចិត្ត និងសុវត្ថិភាព។ ដូច្នេះលោក ស្នើសូមពលរដ្ឋកុំមានការភ័យខ្លាចរឿងគ្រាប់មីនបន្តទៅទៀត។

តំណាងអាជ្ញាធរមីន លោក ទេព កល្យាណ អះអាងថា តាំងពីឆ្នាំ១៩៩២ មកទល់សព្វថ្ងៃ សម្តេចតេជោ យកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពពលរដ្ឋលើសកម្មភាពបោះសម្អាតគ្រាប់មីន ក្រោមមូលបទ “ផ្តល់ដីមានសុវត្ថិភាព បង្កើតស្នាម ញញឹម” និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានគាំទ្រពេញទំហឹងផ្នែកថវិកាដល់សកម្មភាពដោះមីននៅក្នុងខេត្តកោះកុង ក្នុងគោលដៅចម្បងដាក់ពង្រាយកម្លាំងប្រតិបត្តិករចុះប្រិតបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

តាមការសិក្សាស្រាវជ្រាវរបស់អាជ្ញាធរមីន បង្ហាញថា សម័យសង្រ្គាមជាង៣ទស្សវត្សន៍នេះ ដែលទៅមានចន្លោះពី៤ទៅ៦លានគ្រាប់មានទូទាំងប្រទេស ដោយស្មើប្រមាណ២.៧០លានតោន។ ជាក់ស្តែង២១ឆ្នាំមកនេះ ក្រុមការងារបានបោះសម្អាតគ្រាប់មីនតាំងពីឆ្នាំ១៩៩២រហូតមកដល់ចុងឆ្នាំ២០២៣បានជាង៣ពាន់គីឡូម៉ែត្រការ៉េ ដោយនៅសេសសល់ផ្ទៃដីសរុប៤៦៨គីឡូម៉ែត្រការ៉េ ភាគច្រើននៅខេត្តជាប់ព្រំដែនថៃ៕
អត្ថបទ៖សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១៣ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស