ព័ត៌មានជាតិ
កម្ពុជា-KOICA អនុវត្តគម្រោងកសាងសមត្ថភាពលើវបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ក្នុងការអប់រំបច្ចេកទេស និងវិជ្ជាជីវៈ
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Moon Jung CHOI នាយិកាប្រចាំប្រទេសនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំកម្ពុជា នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោងការកសាងសមត្ថភាព និងការបង្កើតបរិយាកាសគាំទ្រលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ក្នុងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។

ថ្លែងទៅកាន់អង្គពិធីនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានបញ្ជាក់ពីភាពសំខាន់នៃការអនុវត្តគម្រោងនាពេលនេះដែលពិតជាឆ្លើយតបទាន់ពេលវេលានឹងគោលនយោយបាយដ៏មានសារៈសំខាន់របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំរបស់ក្រសួង ក្នុងការធ្វើបរិវត្តកម្មការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលជារបៀបវារៈ និងជាគោលដៅចម្បងបំផុតមួយក្នុងការជំរុញ កែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជាពីឧស្សាហកម្មអតិពលកម្មឈានទៅ ឧស្សាហកម្មផ្អែកលើជំនាញក្នុងគោលបំណងឆ្លើយតបទៅតាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្ននិងទៅអនាគត។
លោករដ្ឋមន្ត្រី បានបន្ថែមថា ដើម្បីឱ្យសិក្ខាកាម និងសិស្សនិស្សិត មានសមត្ថភាពខ្ពស់ក្នុងវិស័យបច្ចេកវិទ្យា សាលាបច្ចេកទេសដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង នឹងដាក់បញ្ចូលការសិក្សាពីបច្ចេកវិទ្យាក្នុងការបណ្តុះបណ្តាលជំនាញទាំងអស់។

ចំពោះលោករដ្ឋមន្ត្រី គម្រោងនៃកិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំកម្ពុជា ក៏ស្របទៅតាមទិសគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណនៃរាជរដ្ឋាភិបាលអាណត្តិទី៧ដែលផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្ស និងបច្ចេកវិទ្យាឌីជីថលផងដែរ។
ជាមួយគ្នានេះ លោកស្រី Moon Jung CHOI នាយិកាប្រចាំប្រទេសនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំកម្ពុជា បានប្តេជ្ញាចិត្តក្នុងការចូលរួមអនុវត្តគម្រោងដ៏មានសារៈសំខាន់នេះ ឱ្យមានភាពជោគជ័យដើម្បីឱ្យពលរដ្ឋកម្ពុជា និងពលករមានសមត្ថភាពនិងចំណេះជំនាញក្នុងវិស័យបច្ចេកវិទ្យាក្នុងគោលបំណងឆ្លើយតបទៅតាមតម្រូវការទីផ្សារដែលកំពុងត្រូវការខ្ពស់។ សម្រាប់លោកស្រី វិស័យបច្ចេកវិទ្យា បានដើរតួនាទីយ៉ាងសំខាន់បំផុតក្នុងការអភិវឌ្ឍធនធានមនុស្សដែលជាគ្រឹះក្នុងការកសាងនិងអភិវឌ្ឍសង្គមជាតិ។

យ៉ាងណាក៏ដោយ លោកស្រីប្រធានKOICA រំពឹងថាគម្រោងដែលដាក់ឱ្យអនុវត្តនាពេលនេះ នឹងក្លាយជាធាតុដ៏សំខាន់មួយបន្ថែមទៀតក្នុងការជួយជ្រោមជ្រែងទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូងឱ្យកាន់តែស្អិតរមួតបន្ថែមទៀតផងដែរ៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


