ព័ត៌មានជាតិ
លោក រ៉ូ ប៊ីនណៃ៖ រាជរដ្ឋាភិបាលនីតិកាលទី៧ បន្តការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋនៅកម្ពុជា
លោក រ៉ូ ប៊ីនណៃ សមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមមគ្គុទេ្ទសក៍ដឹកនាំប្រកបដោយភាពស្វាហាប់ និងពោពេញដោយបញ្ញាញាណរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋ នៅកម្ពុជា ក្នុងនោះការប្រយុទ្ធប្រឆាំងទារុណកម្មក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ អនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល និងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស។

លោកបានបន្តថា ក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ ព្រះរាជាណាចក្រកម្ពុជា បានចូលជារដ្ឋភាគីនៃលិខិតតុបករណ៍អន្តរជាតិស្តីពីសិទ្ធិមនុស្សសំខាន់ៗចំនួន០៨ ក្នុងចំណោម ០៩ ហើយបានបង្កើតយន្តការជាច្រើនដើម្បីអនុវត្តយ៉ាងខ្ចាប់ខ្ជួន។ ជាក់ស្តែងរាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មដែលមានឯករាជ្យភាពក្នុងការបំពេញមុខងារ ដើម្បីធ្វើជាសេនាធិការលើការងារប្រយុទ្ធប្រឆាំងទារុណកម្ម។ ទាំងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈយ៉ាងមោះមុតក្នុងការគោរព ការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ព្រមទាំងបានបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងពេញលេញ ក្នុងនាមជារដ្ឋភាគី នៃអនុសញ្ញាប្រឆាំងទារុណកម្មរបស់អង្គការសហប្រជាជាតិ ក៏ដូចជាលិខិតតុបករណ៍អន្តរជាតិនានាដែលកម្ពុជាបានផ្តល់សច្ចាប័ន។

លោកបានបន្ថែមថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ត្រូវបានប្រគល់តួនាទី និងភារកិច្ចជាច្រើន ក្នុងនោះ គឺការចុះផ្សព្វផ្សាយអប់រំ ចុះស៊ើបអង្កេតករណីជាក់ស្តែង និងចុះត្រួតពិនិត្យជាទៀងទាត់តាមបណ្តាពន្ធនាគារ កន្លែងឃាត់ខ្លួនរបស់នគរបាលយុត្តិធម៌ និងកន្លែងដកហូតសេរីភាពផ្សេងទៀតទូទាំងប្រទេស សំដៅបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្មគ្រប់ទម្រង់ ដើម្បីពង្រឹងកិច្ចការពារជនទាំងឡាយដែលត្រូវបានដកហូតសេរីភាពឱ្យរួចផុតពីទារុណកម្ម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ជាតិ និងលិខិតបទដ្ឋានអន្តរជាតិ ជាធរមាន។

លោក រ៉ូ ប៊ីនណៃ លើកឡើងបែបនេះ ក្នុងឱកាសដែលលោកអអញ្ជើញ ប្រកាសបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយស្តីពីមូលដ្ឋានគ្រឹះនៃគោលការណ៍សិទ្ធិមនុស្សសម្រាប់មន្រ្តីអនុវត្តច្បាប់ និងតួនាទីភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នៅខេត្តកែប នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នេះ។
ក្នុងឱកាសនោះ លោក រ៉ូ ប៊ីនណៃ បានផ្តាំផ្ញើឱ្យសិក្ខាកាមទាំងអស់ខិតខំយកចិត្តទុកដាក់ក្រេបយកចំណេះដឹងពីវគ្គអប់រំផ្សព្វផ្សាយនេះ ហើយទៅចែករំលែកបន្តដល់មន្រ្តីថ្នាក់ក្រោម ដើម្បីជាប្រយោជន៍ក្នុងការបំពេញការងារប្រចាំថ្ងៃប្រកបដោយប្រសិទ្ធភាពខ្ពស់ ជូនរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។

ជាមួយគ្នានោះ លោកបានថ្លែងកោតសរសើរដល់អាជ្ញាធរពាក់ព័ន្ធដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរប្រកបដោយការទទួលខុសត្រូវខ្ពស់នាពេលកន្លងមក ដែលជាការចូលរួមចំណែកលើកមុខមាត់រាជរដ្ឋាភិបាលលើឆាកអន្តរជាតិ ក្នុងវិស័យសិទ្ធិមនុស្ស។
សូមបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយនេះ ត្រូវបានសហការរៀបចំឡើងដោយគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងរដ្ឋបាលខេត្តកែប ក្រោមអធិបតីភាពរបស់លោក នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដោយមានការអញ្ជើញចូលរួមពីលោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប
តំណាងមកពីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកអភិបាលរងខេត្ត តំណាងមកពី សាលាដំបូង តំណាងអយ្យការអមសាលាដំបូងខេត្ត ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត ពន្ធនាគារ និងអាជ្ញាធរពាក់ព័ន្ធចំណុះរដ្ឋបាលខេត្តកែបសរុបចំនួនជាង១០០ នាក់។

គោលបំណងនៃវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ គឺដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អលើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម សំដៅលើកកម្ពស់ការយល់ដឹង និងសមត្ថភាពរបស់អាជ្ញាធរមានសមត្ថកិច្ច និងតួអង្គពាក់ព័ន្ធនានា ដើម្បីពង្រឹងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ គោរពសិទ្ធិមនុស្ស និងគ្មានទារុណកម្ម ក្រោមតំបូលសន្តិភាពនៃកម្ពុជា៕
អត្ថបទ៖ សំណាង



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


