រាជធានីភ្នំពេញ ដែលជាបេះដូងនៃប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសជាច្រើននោះ មានឱកាសការងារជាង ២ម៉ឺនកន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមឱ្យដឹងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦នេះ រាជធានីភ្នំពេញ មានឱកាសការងារសរុបចំនួន ២០,៧៧១កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើនៅក្នុងវិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម។ ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបានតាមរយៈខិតបណ្ណការងាររបស់ក្រសួងដែលបានផ្សព្វផ្សាយយ៉ាងលម្អិត។...
អាជ្ញាធរសង្កាត់ដង្កោ ចុះជួសជុលចាក់កំណាត់ផ្លូវបេតុង ឡើងវិញដែលរងការខូចខាត ប្រវែង១២ម៉ែត្រ....
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងទិវាបុណ្យរំឭកឧបការគុណសម្ដេចព្រះ...
លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានឱ្យដឹងថា ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ...
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ឱ្យរក្សាភាពស្ងប់ស្ងាត់ ការពារកិត្តិយស និង...
អង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើសិក្ខាសាលាផ្សព្វផ្សាយ ដោយបញ្ជ្រាបការយល់ដឹងបន្ថែមអំពីគោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ចាប់តាំងពីឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន្ន រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានី...