Connect with us

ព័ត៌មានអន្ដរជាតិ

ការប៉ះ​ទង្គិច​គ្នា​ក្នុងពន្ធនាគារ​ នៅស្រីលង្កា៖ ​អ្នកស្លាប់កើន​ដល់ ​២៧នាក់ ក្នុង​កុបកម្មដ៏​ធំ​មិនធ្លាប់មាន​

បានផុស

នៅ

ប្រទេស​ស្រីលង្កា​បានចាប់​ផ្តើមការស៊ើបអង្កេត​នៅ​ថ្ងៃអង្គារនេះ​ ទៅលើកុបកម្ម​ក្នុងពន្ធនាគារ​ដ៏​ធំ​របស់ខ្លួន​ក្នុងរយៈពេលជាច្រើន​ឆ្នាំ ​ខណៈចំនួនអ្នកស្លាប់​ដោយសារការប៉ះទង្គិច​គ្នារវាងក្រុមឧក្រិដ្ឋជន​គ្រឿងញៀន​បានកើនឡើងដល់ ២៧នាក់។

ទី​ភ្នាក់​ងារ​សារព័ត៌មាន AFP ផ្សាយ​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០២៦ ឱ្យ​ដឹង​ថា អាជ្ញាធរ​បានរឹតបន្តឹង​សន្តិសុខ​ បន្ទាប់ពីការប៉ះទង្គិចគ្នា​កាល​ពី​ថ្ងៃចន្ទ ធ្វើឱ្យមនុស្សជាង ១០០នាក់រងរបួស​។

កងកម្លាំង​ស្រីលង្កា។ រូបភាព៖ AFP
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ស្រី​លង្កា​​ លោក Harshana Nanayakkara ​ប្រាប់សភានៅ​ថ្ងៃអង្គារថា ការស៊ើបអង្កេតព្រហ្មទណ្ឌ​បានចាប់ផ្តើមជាមួយគណៈកម្មការ​ដែល​តែងតាំងដោយរដ្ឋាភិបាល។

ប៉ូលិ​សនិយាយថា ចំនួនអ្នកស្លាប់​មាន​យ៉ាងហោចណាស់ ២៧នាក់ រួមទាំងអ្នកទោស​ម្នាក់ទៀតដែល​ស្លាប់កាលពី​យប់មិញ។ ការស៊ើបអង្កេតបឋម​បានរកឃើញថា ក្រុមចោរប្លន់​បានប៉ះទង្គិចគ្នា​នៅ​ក្នុងពន្ធនាគារនៅភាគខាងជើង​នៃរដ្ឋធានី មុន​ពេលវាយលុកលើកង​ឆ្មាំ ដោយ​រឹបអូស​អាវុធ។

លោក Nanayakkara និយាយថា អ្នកទោស​ក៏បានវាយកម្ទេចកាមេរ៉ាសុវត្ថិភាព CCTV ​ពេល​មាន​ភាពវឹកវរផងដែរ។

ដោយ​ឡែក គ្រូពេទ្យ​និយាយថា ជនរងគ្រោះចំនួន ៩៧នាក់ រួមទាំងមន្ត្រី​ពន្ធនាគារចំនួន ២៣នាក់ នៅតែស្ថិតក្នុងមន្ទីរពេទ្យ Negombo ដោយមានរបួសដោយសារគ្រាប់កាំភ្លើង ស្នាមកាត់ និងស្នាមជាំធ្ងន់ធ្ងរ​។

អ្នកទោសចំនួន ១៩នាក់​ផ្សេងទៀត​ កំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យមួយក្នុងទីក្រុង Colombo​ ។

មន្ត្រីប៉ូលិសម្នាក់​ប្រាប់ភ្នាក់​ងារ​សារព័ត៌មាន​ AFP ថា ឆ្មាំ​ចំនួន ៧នាក់ត្រូវ​បានសម្លាប់ នៅ​ពេលពួកគេព្យាយាមបំបែកកុបកម្ម​ នៅថ្ងៃចន្ទ​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម