អាជ្ញាធរសុខាភិបាលជាតិចិនបាននិយាយនៅថ្ងៃចន្ទទី១៧ខែឧសភានេះថា ប្រទេសចិនបានរាយការណ៍អំពីការឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ២៥ករណី ពោលគឺកើនឡើងពី១៨ករណីដែលត្រូវបានកត់ត្រាកាលពីថ្ងៃអាទិត្យ។ នេះជា តួលេខឆ្លង កើនឡើងប្រចាំថ្ងៃខ្ពស់បំផុត ក្នុងរយៈពេលជាង៦សប្តាហ៍ ចុងក្រោយ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ គណៈកម្មាធិការសុខភាពជាតិបាននិយាយថា ៥ករណីក្នុងចំណោមករណីទាំងអស់ គឺជាការឆ្លងក្នុងសហគមន៍ ដែលក្នុងនោះមាន៣ករណី នៅខេត្ត Liaoning ភាគឦសាននិង ២ករណីនៅខេត្ត Anhui ភាគខាងកើត។ គួរបញ្ជាក់ថា ចំនួនសរុបនៃករណីជំងឺកូវីដ-១៩ នៅក្នុងប្រទេសចិនដីគោក គឺមាន ៩០,៨៨២ករណី ខណៈចំនួនអ្នកស្លាប់នៅតែមិនផ្លាស់ប្តូរ គឺ ៤,៦៣៦នាក់ ៕ ប្រែសម្រួលដោយ៖ Vann Vann ប្រភព៖ CNA
ក្រុមអ្នកឈូសឆាយកាប់ឆ្ការគាស់ព្រៃលិចទឹកក្នុងតំបន់អភិរក្ស...
កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ នៅវេលាម៉ោង១១និង៣០នាទី....
អ្នករស់នៅច្បារអំពៅបានសម្ដែងនូវក្តីអាណិតអាសូរដល់លោកតាម្នាក់មានវ័យរហូត៩៨ឆ្នាំហើយរស់នៅដោយសារការជួយលុយកាក់ពីប្រជាពលរដ្ឋដាក់ទានជូន បែជាស្លាប់ដោយសារកើតជំងឺកូវីដ១៩។ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី១៦ ខែឧសភា ក្នុងខ្ទមកម្សត់របស់លោកតា ស្ថិតលើសួនជាប់គល់ស្ពានព្រះមុនីវង្សចាស់ ក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ តាមសេចក្តីរាយការណ៍ពីលោក ជូ ចាន់នី ជំនួយការសាលាសង្កាត់ច្បារអំពៅទី២បានឲ្យកម្ពុជាថ្មីដឹងថា លោកតាដែលបានមរណភាពដោយជំងឺកូវីដ១៩នេះ ត្រូវបានគេស្គាល់ឈ្មោះ អ៊ុក នៅ អាយុ៩៨ឆ្នាំ មុខរបរជាអ្នកសុំទាននៅផ្សារច្បារអំពៅ។ តាមការរៀបរាប់ពីក្រុមគ្រួសារលោកតាបានប្រាប់ លោក ជូ ចាន់នី...
១. ទឹកឃ្មុំ៖ លោកអ្នកអាចសម្រាលអាការៈក្អកបានដោយលាយទឹកឃ្មុំ២ស្លាបព្រាកាហ្វេជាមួយនឹងទឹកក្ដៅឧណ្ហៗ និងអាចថែមទឹកក្រូចឆ្មារក៏បាន។ ២. ខ្ញី៖ យើងអាចធ្វើទឹកខ្ញីបានដោយដាក់ខ្ញីស្រស់២០ទៅ៤០ក្រាមទៅក្នុងទឹកក្ដៅមួយពែង និងទុកចោលមួយសន្ទុះ។ យើងក៏អាចថែមទឹកឃ្មុំ ឬទឹកក្រូចឆ្មារដែរ។ ៣. រក្សាជាតិទឹកក្នុងខ្លួន៖ សម្រាប់ទឹកក្ដៅឧណ្ហៗវិញអាចជួយសម្រួលដល់អាការៈឈឺក គ្រុនរងា និងអស់កម្លាំងផងដែរ។ ក្រៅពីទឹក យើងអាចហុតស៊ុបក្ដៅៗ តែរុក្ខជាតិ (Herbal tea) និងតែខ្មៅដែលមិនមានជាតិកាហ្វេអ៊ីន។ ៤. ផ្លែម្នាស់៖ ផ្លែម្នាស់មានអង់ហ្សីម Bromelain ដែលអាចប្រឆាំងការរលាកបាន...
កាលពីយប់រំលងអធ្រាត្រឈានចូលដល់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និងក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០កុម្ភៈ បានចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំង នៅទីតាំងម្ដុំផ្សារឯករាជ្យ១ រកឃើញប្រជាពលរដ្ឋវិជ្ជមាន ៣៩នាក់ ក្នុងចំណោមប្រជាពលរដ្ឋ ធ្វើតេស្តសរុប ៧៤៤នាក់៕ ប្រភព៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA)
សាលារាជធានីភ្នំពេញបានប្រកាសរកឃើញកម្មកររោងចក្រប្រមាណជាង៧០នាក់នៅរាជធានីភ្នំពេញឆ្លងជំងឺកូវីដ-១៩ក្នុងចំណោមអ្នកឆ្លងសរុបចំនួន១៤៤នាក់។ យោងតាមការបង្ហាញអត្ថសញ្ញាណរបស់សាលារាជធានីភ្នំពេញចេញផ្សាយនៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ក្នុងចំណោមកម្មកររោងចក្រជាង៧០នាក់នោះ បម្រើការងារនៅរោងចក្រ ឡាក់គីសាន់នី ដែលមានទីតាំងនៅខណ្ឌសែនសុខជាង២០នាក់ និងកម្មកររោងចក្រនៅភូមិដំណាក់ធំ២ និងដំណាក់ធំ៣ ខណ្ឌមានជ័យ ។ ក្រៅពីកម្មករជាង៧០នាក់នោះ ក៏មានអ្នកឆ្លងផ្សេងៗទៀតដូចជា អ្នកស្រី ណយ សំណាង អាយុ៧៤ឆ្នាំជាអ្នកសិល្បៈ បុគ្គលិកធនាគារ កម្មករសំណង់ អ្នករត់ម៉ូឌុប អ្នកដឹកជញ្ជូន អាជីវករ និងអ្នកលក់ឱសថជាដើម៕ អត្ថបទ...