ព័ត៌មានអន្ដរជាតិ
រញ្ជួយដីកម្រិត៦.៣ រ៉ិចទ័រកក្រើករដ្ឋធានី Bogota ប្រទេសកូឡុំប៊ី
ការរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារកណ្តាលប្រទេសកូឡុំប៊ីនៅព្រឹកថ្ងៃអាទិត្យ ដោយការអង្កេតភូមិសាស្ត្រសហរដ្ឋអាមេរិកបានកត់ត្រាថា មានកម្រិត ៦.៣ រ៉ិចទ័រ ខណៈបើតាមភ្នាក់ងារភូគព្ភសាស្ត្រកូឡុំប៊ីរាយការណ៍ថា វាមានកម្រិត ៦.៥រ៉ិចទ័រ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី០៩ខែមិថុនានេះ។

ចំណុចកណ្តាលនៃការរញ្ជួយដីស្ថិតនៅជិតទីក្រុង Paratebueno ប្រហែល ១៧០ គីឡូម៉ែត្រភាគខាងកើតរដ្ឋធានី Bogota។ អ្នកស្រុកក្នុងរដ្ឋធានីមានការភ្ញាក់ផ្អើល និង ភ័យស្លន់ស្លោ ខណៈអគារញ័រ និងសំឡេងស៊ីរ៉ែន។ មនុស្សជាច្រើនបានជម្លៀសចេញដោយប្រមូលផ្តុំគ្នានៅតំបន់បើកចំហជាការប្រុងប្រយ័ត្ន។
អភិបាលក្រុង Bogota លោក Carlos Galan បានបញ្ជាក់ថា មិនមានការរងរបួសធ្ងន់ធ្ងរណាមួយកើតឡើងនោះទេដោយមានតែមនុស្សម្នាក់ត្រូវបានព្យាបាលដោយសារការថប់អារម្មណ៍អំឡុងពេលរញ្ជួយ ហើយមានតែការខូចខាតរចនាសម្ព័ន្ធតិចតួច និងការដាច់ចរន្តអគ្គិសនីមួយរយៈខ្លីប៉ុណ្ណោះត្រូវបានរាយការណ៍។
គួរបញ្ជាក់ថាប្រទេសកូឡុំប៊ី ជាពិសេសតំបន់កណ្តាលប្រទេស ងាយនឹងកើតមានការរញ្ជួយដីណាស់ ដោយការរញ្ជួយដីកាលពីឆ្នាំ១៩៩៩បានសម្លាប់មនុស្សជិត ១,២០០នាក់ ប៉ុន្តែវាជាសំណាងល្អ ដែលការរញ្ជួយដីនាពេលថ្មីៗនេះ បណ្តាលឱ្យខូចខាតតិចតួច និងមិនមានអ្នករងរបួស៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


