កីឡា
ស្ថិតិទាំងនេះបង្ហាញពី ព័រទុយហ្គាល់ ជោគជ័យខ្លាំង ចាប់តាំងពីមានវីរបុរស Ronaldo
ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ មានស្ថិតិជោគជ័យខ្លាំង ចាប់តាំងពីមានវត្តមានខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ខណៈកាលពីយប់មិញត្រូវនឹងយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ចន្ទ ទី ៩ ខែ មិថុនា រូបគេទើបតែជួយឱ្យក្រុមបញ្ចខែលលើកពាន UEFA Nations League ជាលើកទី ២ ក្នុងប្រវត្តិសាស្ត្រ។

ក្រុម ព័រទុយហ្គាល់ ដែលស្ថិតក្រោមការដឹកនាំរបស់លោក Roberto Martinez បានក្លាយជាម្ចាស់ពាន Nations League ២០២៤-២៥ ជាផ្លូវការ ក្រោយយកឈ្នះលើក្រុមគោជល់ អេស្ប៉ាញ នៅវគ្គបាល់ប៉េណាល់ទីកាត់សេចក្តី ១១ ម៉ែត្រក្នុងលទ្ធផល ៥-៣ បន្ទាប់ពីបញ្ចប់ ១២០ នាទីក្រុមទាំង ២ ស្មើគ្នា ២-២។
អេស្ប៉ាញ បើកការនាំមុខ ១-០ នៅនាទី ២១ ដោយកីឡាករ Martin Zubimendi ប៉ុន្តែត្រូវបាន ព័រទុយហ្គាល់ តាមស្មើ ១-១ នៅនាទីទី ២៦ ដោយកីឡាករ Nuno Mende។ ចុងវគ្គទី១ អេស្ប៉ាញ បានបើកការនាំមុខ ព័រទុយហ្គាល់ ជាថ្មី ដែលជាការស៊ុតបញ្ចូលទីដោយកីឡាករ Mikel Oyarzabal នៅនាទីទី ៤៥ ប៉ុន្តែនៅនាទីទី ៦១ ព័រទុយហ្គាល់ បានតាមស្មើ ២-២ វិញ ដែលរកបានដោយប្រធានក្រុម Ronaldo ហើយគ្រាប់បាល់នេះក៏បានបន្តរហូតដល់ចប់ការប្រកួត ១២០ នាទីពេញ។

ចំពោះជ័យជម្នះដ៏ធំធេងនេះ Ronaldo បច្ចុប្បន្នត្រូវបានគេចាត់ទុកជាវីរបុរសដ៏អស្ចារ្យបំផុតប្រចាំប្រវត្តិសាស្ត្រ ព័រទុយហ្គាល់ ដោយគាត់បាននាំក្រុមរហស្សនាមបញ្ចខែលមួយនេះ ឱ្យទទួលបានភាពជោគជ័យជាច្រើនលើឆាកអន្តរជាតិ។
លោកអ្នកដឹងទេថា ព័រទុយហ្គាល់ មុនពេលមានវត្តមាន Ronaldo នៅក្នុងក្រុម ពោលរាប់ពីឆ្នាំ ២០០៤ ថយក្រោយ ពួកគេបានឡើងដល់ជុំចុងក្រោយ ជើងឯកពិភពលោក (World Cup) បានត្រឹមតែ ៣ លើកគត់ ហើយនៅក្នុងជើងឯកអឺរ៉ុប Euro វិញ ពួកគេក៏បានឡើងដល់ជុំចុងក្រោយត្រឹមតែ ៣ លើកដែរ និងពុំដែលបានឈ្នះពានអ្វីទាល់តែសោះ។
ប៉ុន្តែចាប់តាំងពីមានវត្តមាន Ronaldo ពួកគេមិនដែលបាត់មុខពីការប្រកួតក្នុងពាន World Cup និង Euro សូម្បីម្តងឡើយ ដោយពួកគេបានឡើងទៅជុំចុងក្រោយពាន World Cup បានចំនួន ៥ ដង, ពាន Euro បានចំនួន ៦ ដង និងឈ្នះពានធំៗ ៣ ដូចជាពាន Euro ១ និងពាន Nations League ២។
គួរបញ្ជាក់ថា បន្ទាប់ពីឈ្នះពាន Nations League កាលពីយប់មិញ Ronaldo បានសាងនូវកំណត់ត្រាមួយទៀតសម្រាប់ខ្លួនឯង ដោយបានក្លាយជាកីឡាករមានវ័យចំណាស់ជាងគេបំផុតបានឈ្នះពានមួយនេះ ពោលគឺស្ថិតក្នុងវ័យ ៤០ ឆ្នាំ៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


