Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំនាញថៃព្រមានពីការខាតបង់សេដ្ឋកិច្ចរាប់ពាន់លានបាត ចំពោះ​ការ​បិទព្រំដែនជាមួយ​កម្ពុជា

បានផុស

នៅ

សភាពាណិជ្ជកម្មថៃប្រចាំខេត្តច័ន្ទបុរី ​បានសម្តែងការព្រួយបារម្ភចំពោះការបិទជាបណ្តោះអាសន្ននៃច្រកព្រំដែន​ជាមួយប្រទេសកម្ពុជា ដោយព្រមានថា វិធានការបែបនេះអាចបណ្តាលឱ្យមានការខាតបង់ផ្នែកសេដ្ឋកិច្ច «រាប់ពាន់លានបាត»។​ នេះបើតាមការចុះផ្សាយរបស់កាសែតក្នុងស្រុកថៃកាលពីថ្ងៃ ៨ មិថុនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានសភាពាណិជ្ជកម្មប្រចាំខេត្តច័ន្ទបុរី លោក Ukrit Wongthongsalee ​បាន​ចេញការព្រមានបន្ទាប់ពីអាជ្ញាធរថៃបិទច្រកព្រំដែនបានឡែម (ច្រកកំរៀង បាត់ដំបង) និងច្រកព្រំដែនបានប៉ាក់កាដ (ច្រកផ្សារព្រំ ខេត្តប៉ៃលិន) កាលពីថ្ងៃអាទិត្យ​។

លោក Ukrit បាន​គូសបញ្ជាក់ប្រាប់កាសែតថៃ ​Krungthep Turakij ​ថា ច្រកព្រំដែនបានឡែម និងបានប៉ាក់កាដ​ មានសារៈសំខាន់សម្រាប់ពាណិជ្ជកម្មនៅក្នុងខេត្តច័ន្ទបុរី។ ប្រតិបត្តិការឆ្លងកាត់ព្រំដែនភាគច្រើន ពាក់ព័ន្ធនឹងទំនិញប្រើប្រាស់ ផលិតផលកសិកម្ម និងចលនាអ្នកធ្វើដំណើរថៃ និងកម្ពុជា រួមទាំងកម្មករកម្ពុជា ដែលធ្វើការនៅក្នុងរោងចក្រកែច្នៃផ្លែឈើក្នុងស្រុកថៃ។

អ្នកជំនាញដដែលបន្តថា ការវិវត្តណាមួយ​នាពេល​អនាគត ត្រូវតែមាន​ការត្រួតពិនិត្យឱ្យដិតដល់ ព្រោះវិធានការរបស់រដ្ឋាភិបាល និងសន្តិសុខ អាចផ្លាស់ប្តូរបរិយាកាសនៅព្រំដែន។ លោក Ukrit បាន​ព្រមាន​ថា ការ​បិទ​ច្រក​ព្រំដែន​ដែល​អូសបន្លាយ​រយៈពេល​ជា​ច្រើន​ខែ ​អាច​រំខាន​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន ដោយសារ​ច្រក​ចេញចូល​ទាំងនេះ​ ជួយ​សម្រួល​ដល់​ការ​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​​ប្រចាំថ្ងៃ​រវាង​សហគមន៍​​ថៃ និង​កម្ពុជា។

ក្តីបារម្ភចម្បងមួយនោះគឺ ផលប៉ះពាល់ដល់កម្មករកម្ពុជាដែល​រួមចំណែក ៨០ ភាគរយ ​នៃកម្លាំងពលកម្ម​ក្នុងរោងចក្រកែច្នៃផ្លែឈើនៅខេត្តច័ន្ទបុរី ដែលអាចបង្កជាបញ្ហាប្រឈមសំខាន់ៗសម្រាប់រោងចក្រ។ ​

មិនមែនអ្នកជំនាញមួយ​រូបនេះទេ ដែលបារម្ភពីផលប៉ះពាល់។ ​​ខណៈមើលឃើញពីការគាំទ្រ​លើ​ការបិទច្រកព្រំដែនជាឯកតោភាគីរបស់ថៃ ដើម្បី «ការពារសន្តិសុខជាតិ» តាមការអះអាងរបស់អាជ្ញាធរថៃនោះ ​អ្នកជំនាញខ្លះបាន​លើកឡើងថា ​បញ្ហា​នេះនឹង​បង្ក​ការធ្លាក់ចុះនៃពាណិជ្ជកម្មឆ្លងដែន និងការចំណាយរបស់ប្រជាជនក្នុងតំបន់ ដែលប៉ះពាល់ខ្លាំងដល់អាជីវករថៃផងដែរ។

កាសែត The Nation របស់ថៃ បាន​ផ្សាយដោយស្រង់សម្ដីរបស់លោក Prakob Chaisongkram ដែលជា​​​ពាណិជ្ជករលក់ដុំ និងរាយនៅក្រុមហ៊ុន Yongsanguan Group ក្នុងខេត្ត អូរបុណ្យរាជធានី ដែលលើកឡើងថា ឈ្មួញ​ថៃ​បាន​ពន្យឺត​ការ​ដឹកជញ្ជូន​ទំនិញ​មក​កម្ពុជា ខណៈ​ឈ្មួញ​ខ្មែរ​ស្ទាក់ស្ទើរ​ក្នុង​ការ​ទិញ​ទំនិញ​ថៃ​ ព្រោះ​ខ្លាច​មិន​អាច​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​។​

លោកបន្តយ៉ាងដូច្នេះថា៖ «ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​ជាមួយ​កម្ពុជា​​ ​រំពឹង​ថា​នឹង​ធ្លាក់​ចុះ​យ៉ាង​ហោច​ណាស់ ១០-២០ ភាគរយ។ យ៉ាង​ណា​ក៏​ដោយ ការ​ចំណាយ​ក្នុង​តំបន់ ​បាន​ធ្លាក់​ចុះ​រួច​ហើយ»។

ចំណែកឯប្រធាន​ជាន់​ខ្ពស់​នៃសភា​ពាណិជ្ជកម្មប្រចាំខេត្ត អូរបុណ្យរាជធានី លោក Mongkol Chulthat ​វិញ បាន​និយាយថា ទាក់ទងនឹងពាណិជ្ជកម្ម សហគ្រាស​អាជីវកម្មទៅអាជីវកម្មខ្នាតធំ (B2B) ដែល​ជួញដូរទំនិញប្រើប្រាស់ ​បានរងផលប៉ះពាល់។ ឈ្មួញ​ខ្មែរ​ជាធម្មតា​ទិញ​ផលិតផល​ថៃ​សម្រាប់​លក់​បន្ត ចំណែក​ឈ្មួញ​ថៃ​ទិញ​ទំនិញ​តម្លៃ​ទាប​ៗ​ដូចជា​បន្លែ ផ្លែឈើ និង​ផលិតផល​ព្រៃឈើ​ពី​អ្នកភូមិ​នៅខ្មែរ​។ ​

កាសែត Khaosod ថៃ ឯណោះវិញ បាន​រាយការណ៍ពីភាពស្ងាត់ជ្រងំនៅ​ផ្សារមួយក្នុងតំបន់នៃខេត្ត សុរិន្ទ ជាប់ព្រំដែនកម្ពុជា ដែលនេះបង្ហាញកាន់តែច្បាស់ពីការខាតបង់នៃការបិទព្រំដែន។ ដោយ​អំពាវនាវឱ្យ​មាន​ដំណោះស្រាយផង អាជីវករថៃឈ្មោះ Wandee វ័យ ៦២ ឆ្នាំ នៅផ្សារថៃក្បែរច្រកព្រំដែន Chong Jom ខេត្ត សុរិន្ទ (អូរស្មាច់ ឧត្តរមានជ័យ) បាននិយាយថា ភាពស្ងាត់ជ្រងំបណ្ដាលមកពីអវត្តមាននៃអតិថិជនពីកម្ពុជា ក្រោយការបិទព្រំដែនរបស់ថៃ។ លោកស្រីលើកឡើងថា ជម្លោះនឹងធ្វើឱ្យ​ឈឺចាប់សម្រាប់ប្រជាជនសាមញ្ញទាំងសងខាងប៉ុណ្ណោះ។ ​

គួរគូសបញ្ជាក់ថា អ្នកជំនាញជាច្រើនបាន​មើលឃើញពីការខាតបង់ ឬរំខានផ្នែកសេដ្ឋកិច្ចចំពោះការបិទព្រំដែន ជាពិសេសសម្រាប់ភាគីថៃ ដែលមាន​អតិរេកពាណិជ្ជកម្មជាមួយ​កម្ពុជាប្រមាណ ៤,១ ប៊ីលានដុល្លារ កាលពីឆ្នាំ ២០២៤។ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បាន​បង្ហោះសារមួយកាលពីថ្ងៃសៅរ៍ ដោយស្រង់តួលេខ​ពាណិជ្ជកម្មរបស់រដ្ឋាភិបាលកម្ពុជា ថា កម្ពុជានាំចេញទៅថៃជាង ១,១ ប៊ីលាន​ដុល្លារ នៅឆ្នាំមុន ខណៈថៃនាំចូលមកវិញប្រមាណ ៥,២ ប៊ីលាន​ដុល្លារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ វិនាទី មុន

ធនាគារ ABA ពង្រឹងការប្តេជ្ញាចិត្ត ដល់គំនិតផ្តួចផ្តើមអាហារូបករណ៍របស់សមាគម AMT ក្នុងឆ្នាំ 2025

ជីវិតកម្សាន្ដ៣ នាទីutes មុន

ធ្លាប់មានរហស្សនាមជាស្ដេចតន្ត្រីល្បីល្បាញ ពេលនេះ Diddy ក្លាយជាជនជាប់់ចោទ ជួញដូរផ្លូវភេទ

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

​អ៊ុយក្រែន និង​រុស្ស៊ី​ ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​ជុំវិញ​ការ​ពន្យារ​ពេល​ផ្លាស់​ប្តូរ​អ្នក​ទោស

ព័ត៌មានជាតិ៦ នាទីutes មុន

ខេត្ត​រតនគីរី មាន​ការ​វិនិយោគ​ដាំ​ដុះ​ដំណាំ​ទុរេន​លើ​​ផ្ទៃដី​ជាង ១ ២០០ ហិកតា

ព័ត៌មានជាតិ១០ នាទីutes មុន

ក្រសួងការពារជាតិកម្ពុជា ថាសារព័ត៌មានថៃខ្លះផ្សាយព័ត៌មានមិនពិត បញ្ឆេះភ្លើងសង្គ្រាម, ប្រភពព័ត៌មានពិតគឺក្រសួងការពារជាតិកម្ពុជា-ថៃ

ព័ត៌មានជាតិ១៧ ម៉ោង មុន

នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?

ព័ត៌មានជាតិ២១ ម៉ោង មុន

ច្រកទ្វារអូរស្មាច់ ច្រកទ្វារជាំ និងច្រកទ្វារជប់គគីរខេត្តឧត្តរមានជ័យ ត្រូវថៃបិទជាឯកតោភាគី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ផ្ទុះគ្រាប់បែក២គ្រាប់ នៅកណ្តាលផ្សារ ភាគខាងត្បូងប្រទេសថៃ

ព័ត៌មានជាតិ១៩ ម៉ោង មុន

មេរៀននៅតំបន់មុំ៣៖ បញ្ញវន្តខ្មែរផ្តាំទៅកងទ័ពនៅព្រំដែន​ ត្រូវប្រុងប្រយ័ត្នខ្ពស់ មុនធ្វើចិត្តធម៌ ធ្វើចិត្តល្អជាមួយកងទ័ពថៃ

ព័ត៌មានជាតិ២០ ម៉ោង មុន

ក្រសួងអប់រំ៖ ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារផ្តល់ឱកាសការងារថ្មីដល់យុវជនជាង ១ម៉ឺនកន្លែង

Sokha Hotels

ព័ត៌មានពេញនិយម