ក្រុមការងារនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ចំនួន ៤៦.៣៣០.៥០០រៀល ជូនដល់គ្រួសារសពលោកវរសេនីយ៍ត្រី ឱម ម៉េង អឿង មេបញ្ជាការរងអាវុធហត្ថខណ្ឌបឹងកេងកង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ មន្ត្រីអាវុធហត្ថរាជធានីបានឲ្យដឹងថា ថវិកាទាំងអស់នេះ គឺបានមកពីការបរិច្ចាគដោយស្ម័គ្រចិត្ត ប្រកបដោយទឹកចិត្តសប្បុរសធម៌ របស់លោកនាយឧត្តមសេនីយ៍ លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងប្រទេស ក្នុងការចូលរួមចែករំលែកទុក្ខលំបាកគ្នាទៅវិញទៅមក៕...
អង្គការមូលនិធិកុមារកម្ពុជា (CCF) បានឧបត្ថម្ភថវិកាចំនួន១៥០០០ដុល្លា ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមកន្លងមក។
នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ នេះ រដ្ឋបាលខេត្ដកំពង់ធំបានចេញសេចក្ដីជូនដំណឹង ស្ដីពីករណីរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន៩នាក់បន្ថែម ដែល៨នាក់ មកពីរាជធានីភ្នំពេញ និងម្នាក់ទៀតមកពីខេត្តព្រះសីហនុ។ មកទល់ពេលនេះ ខេត្តកំពង់ធំបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន១០៧នាក់ ស្រី៥៥ នាក់ ជាសះស្បើយ២៤នាក់ (ស្រី១៥នាក់) និងកំពុងសម្រាកព្យាបាលចំនួន៨៣នាក់ (ស្រី៤០នាក់)៕ អត្ថបទ ៖ សុខុម
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង...
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានណែនាំដល់ប្រជាពលរដ្ឋត្រូវពាក់ម៉ាសឲ្យបានគ្រប់ៗគ្នាដើម្បីការពារពីការចម្លងជំងឺកូវីដ ១៩ដ៏កាចសាហានេះវាប្រសើរជាងពាក់ម៉ាស៊ីនដកដង្ហើមនៅកន្លែងសង្គ្រោះ បន្ទាន់ដែរ។ លោកស្រី បានក្រើនរំលឹកថា«ឃើញធ្លាក់ចុះបន្តិចហើយ តែកុំអាលអរ ត្រូវតែខិតខំជំរុញការងារការពាររបស់យើងនេះឱ្យកាន់តែខ្លាំងថែមទៀត ដើម្បីឱ្យការធ្លាក់ចុះនេះវាធ្លាក់ចុះពិតប្រាកដ ឱ្យវាធ្លាក់អស់តែម្តង។ ហើយមិនត្រឹមតែធ្លាក់អស់ទេ គឺការពារវាកុំឱ្យងើបមកវិញ អាហ្នឹងគឺសំខាន់ណាស់ ទី១ ឱ្យធ្លាក់ហើយ ទី២ កុំឱ្យវាហក់ឡើងមកវិញ»។ គួរបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ ១៩សរុបចំនួន២១៨៣៤នាក់អ្នកជាសះស្បើយចំនួន១០៧៤០នាក់និងអ្នកស្លាប់ចំនួន១៤៧នាក់៕ អត្ថបទ៖...
ការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបែបនេះ បានធ្វើឡើងតាមរយៈសារលិខិតជូនពរ ក្នុងទិវារំឭកខួបអនុស្សាវរីយ៍លើកទី៧៦ ថ្ងៃកំណើតនគរបាលជាតិ
ចាប់ខ្លួនកូនប្រសារបស់លោកឧកញ៉ា ហេង សៀ ជុំវិញរឿងជួលមនុស្សប្រុស-ស្រីថតរូបអាសអាភាសដើម្បីបំភាន់សាធារណជន...