ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងជំងឺកូវីដ១៩ អ្នកជំងឺកូវីដ-១៩ ចំនួន៣១៩នាក់ បន្ថែមទៀត នៅមណ្ឌលព្យាបាល កោះពេជ្រ បានជាសះស្បើយពីជំងឺ និងត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ។ បន្ទាប់ពីវិលត្រឡប់ទៅគេហដ្ឋានវិញ ពួកគាត់នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព៕ អត្ថបទ៖ Sokhom Khon
លោកស្រី ថាក់ ឡានី អតីតសមាជិកព្រឹទ្ធសភា នៃអតីតគណបក្សសមរង្ស៉ី ដែលបាននិរទេសខ្លួនទៅប្រទេសស៊ុយអែតនោះ បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ក្រោយទទួលបានការលើកលែងទោស ហើយលោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសន្ដោសប្រោសប្រណីរបស់សម្តេចតេជោ ហ៊ុន សែន ។ លោកស្រីបន្តថា ចាប់តាំងពីលោកស្រីចេញពីប្រទេសកម្ពុជា ទៅនៅប្រទេសស៊ុយអែត តាមការបំភ័យឲ្យរត់គេចរបស់មេដឹកនាំបក្សប្រឆាំង លោកស្រីបានរស់នៅម្នាក់ឯង កណ្ដោចកណ្ដែង ដូចចកនៅកណ្ដាលលំហសមុទ្រ គ្មានកោះត្រើយ...
បុគ្គលិកទូរទស្សន៍អាស៊ីអាគ្នេយ៍ និងជាអ្នកសារព័ត៌មាន លោក អ៊ុក សំអាង បានស្លាប់នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ បន្ទាប់ពីសម្រាកព្យាបាលជំងឺកូវីដ១៩។ ប្រភពពីបុគ្គលិកអាស៊ីអាគ្នេយ៍ សុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា “គ្រូពេទ្យប្រាប់ប្រពន្ធគាត់ ( អ៊ុក សំអាង) លោក អ៊ុក សំអាង អស់កូវីដហើយ តែសួតមួយចំហៀងមានលក្ខណៈធ្ងន់ធ្ងរ កាលពី៣ថ្ងៃមុនគាត់ក្រោកបានធម្មតា បន្ទាប់ពីសន្លប់កាលពីខែមុន ក្រោយមកពេទ្យប្រាប់ថាឱ្យដូរថ្នាំដើម្បីព្យាបាលបានមួយថ្ងៃស្រាប់តែគាត់សន្លប់ម្តងទៀតរយៈពេល២ថ្ងៃទើបស្លាប់”។ ប្រភពពីអតីតបុគ្គលិកបម្រើការងារនៅទូរទស្សន៍អាស៊ីអាគ្នេយ៍ បានឱ្យដឹងថា...
ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ - ប្រសិនបើអ្នកមិនទាន់ដឹងអំពី...
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានច្រានចោលការអំពាវនាវពីប្រទេសចិន ដែលឲ្យលោកដកនាវាចេញពីតំបន់មានជម្លោះនៃសមុទ្រចិនខាងត្បូង ហើយលោកនិយាយថា លោកនឹងមិនឱនក្បាលឡើយ បើទោះបីជាវាធ្វើឲ្យប៉ះពាល់ដល់មិត្តភាពរបស់លោកជាមួយទីក្រុងប៉េកាំងក៏ដោយ។ លោក Duterte បន្តថា “ខ្ញុំមិនចង់មានជម្លោះទេ ខ្ញុំមិនចង់មានបញ្ហាឡើយ ខ្ញុំគោរពជំហររបស់អ្នក ហើយអ្នកត្រូវគោរពខ្ញុំវិញ។ ប៉ុន្តែយើងនឹងមិនធ្វើសង្គ្រាមទេ។ ខ្ញុំនឹងមិនដកថយឡើយ បើទោះបីជាអ្នកសម្លាប់ខ្ញុំក៏ដោយ មិត្តភាពរបស់យើងនឹងបញ្ចប់នៅទីនេះ”។ ជាការឆ្លើយតបទៅនឹងសមយុទ្ធសមុទ្រដ៏កម្រមួយដែលធ្វើឡើងដោយហ្វីលីពីន ប្រទេសចិនបាននិយាយកាលពីខែមុនថា ហ្វីលីពីនត្រូវតែបញ្ឈប់សកម្មភាពដែលធ្វើឲ្យស្មុគស្មាញដល់ស្ថានភាពនិងជម្លោះដែលកំពុងកើនឡើង៕ ប្រែសម្រួលដោយ៖ Vann Vann ប្រភព៖ CNN
នគរបាលជាតិត្រូវទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលានូវរាល់ឧបាយកលសកម្មភាពរបស់ក្រុមឧទ្ទាមក្បត់ជាតិនិងបក្ខពួក...
ទទូចស្នើសុំយុត្តិធម៌សម្រាប់ខ្លួនឯង និងកូនប្រុសគឺព្រះតេជព្រះគុណ ឌួង ឆាយ...