សន្តិសុខធាក់កញ្ចក់រថយន្តពលរដ្ឋចតលើផ្លូវសាធារណៈ ត្រូវនគរបាលអប់រំ និងធ្វើកិច្ចសន្យា...
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបង្ក្រាប...
សមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្រ្កាបករណីគ្រឿងញៀន នៅភូមិសាស្ត្រខេត្តតាកែវ ឃាត់ខ្លួនមេក្លោងធំ ១នាក់ រួមបក្ខពួក៧នាក់ អាវុធមួយចំនួន....
ឃុំខ្លួនឧក្រិដ្ឋជនជាមេក្លោង ១៨ នាក់ ដាក់ពន្ធនាគារ...
សមត្ថកិច្ចក្រុងតាខ្មៅ ធើ្វការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យពីរនាក់ ធើ្វសកម្មភាពលួចកាត់ខែ្សភ្លើងតាមផ្លូវសាធារណៈយ៉ាងសកម្ម......
កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបន្តប្រតិបត្តិការឆ្មក់ចុះឆែកឆេរបង្ក្រាបទីតាំងមួយកន្លែងចំណុចដីឡូតិ៍ ...
យោងតាមប្រសាសន៍លោក យុិន វុធ ចៅសង្កាត់ច្បារអំពៅទី២ បានឲ្យដឹងនៅថ្ងៃទី១ខែមេសា ឆ្នាំ២០២៦នេះ ថាមាន ចោរហារយបានលួចមួលប៊ូឡុងបង្គោលភ្លើងបំភ្លឺផ្លូវ លើកំណាត់ស្ពានព្រះមុនីវង្សចាស់ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លោកចៅសង្កាត់បានបន្តថា ចំពោះអំពើចោរកម្មនេះគឺនៅពេលដែលកម្លាំងប្រជាការពារសង្កាត់បានចុះល្បាតបានឃើញនៅជើងបង្គោលភ្លើងបំភ្លឺផ្លូវបានបាត់ចំនួនគ្រាប់២តាមបង្គោលចំនួន២។ លោក យុិន វុធ បានបញ្ជាក់ថា ពេលដឹងថាមានបាត់ប៊ូឡុងតាមបង្គោលភ្លាមលោកក៏បានចាត់ឲ្យកម្លាំងយកប៊ូឡុងថ្មីទៅចាប់ដាក់តាមបង្គោលចៀសវាងបាក់រលំសង្កត់លើអ្នកធ្វើដំណើរ។ ទោះជាយ៉ាងណាក៏លោកចៅសង្កាត់នឹងចាត់កម្លាំងឲ្យឃ្លាំចាប់ក្រុមជនសង្ស័យនេះយកមកចាត់ការតាមច្បាប់។ហើយក្រុមពួកចោរនេះច្រើនជាមុខសញ្ញារដើររើសអេតចាយបន្លំលួចតែម្តង៕នរា