សន្តិសុខសង្គម
ប្រតិបត្តិការបង្ក្រាបករណីបង្ខាំង និងជំរិតទារប្រាក់ រំដោះបានជនរងគ្រោះ៣នាក់ ខណៈជនសង្ស័យ ១១នាក់ត្រូវឃាត់ខ្លួន
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបង្ក្រាបករណីចាប់បង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់ ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១១នាក់ និងសង្គ្រោះជនរងគ្រោះបាន ៣នាក់ បន្ទាប់ពីទទួលពាក្យបណ្តឹង និងអនុវត្តប្រតិបត្តិការស្រាវជ្រាវយ៉ាងម៉ឺងម៉ាត់។

ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងពីបុរសជនជាតិវៀតណាមឈ្មោះ Phan Van Tien អាយុ ២៣ឆ្នាំ ដែលបានរាយការណ៍ថា មិត្តស្រីរបស់ខ្លួនឈ្មោះ Lam Thi Nheu អាយុ ២១ឆ្នាំ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណចាប់បង្ខាំង និងជំរិតទារប្រាក់កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ០៣និង៤០នាទី នៅចំណុចសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញបានចាប់ផ្តើមស្រាវជ្រាវភ្លាមៗ ដោយប្រើប្រាស់វិធានការនីតិវិធី និងបច្ចេកទេសជំនាញ ដើម្បីកំណត់អត្តសញ្ញាណ និងទីតាំងស្នាក់នៅរបស់ក្រុមជនសង្ស័យ។ ប្រតិបត្តិការតាមដានបានបន្តរហូតដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ២១និង២០នាទី ទើបកម្លាំងសមត្ថកិច្ចអាចចូលប្រតិបត្តិការបង្ក្រាប និងសង្គ្រោះជនរងគ្រោះបានដោយសុវត្ថិភាព។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ១១នាក់ (១០នាក់ភេទប្រុស និង ១នាក់ភេទស្រី) សុទ្ធសឹងជាជនជាតិចិន។ ការចាប់ខ្លួនបានធ្វើឡើងនៅចំណុចសង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

តាមការស្រាវជ្រាវបឋម ក្រុមជនសង្ស័យបានប្រើល្បិចណាត់ជួបជាមួយនារីរងគ្រោះក្រោមរូបភាពបម្រើសេវាផ្លូវភេទ បន្ទាប់មកធ្វើសកម្មភាពចាប់បង្ខាំង និងជំរិតទារប្រាក់ពីជនរងគ្រោះ។ សមត្ថកិច្ចក៏បានបញ្ជាក់ថា ក្រុមនេះធ្លាប់បានប្រព្រឹត្តអំពើដូចគ្នាជាច្រើនលើកមកហើយ មុនពេលត្រូវបានបង្ក្រាប។

បច្ចុប្បន្ន ជនសង្ស័យទាំងអស់កំពុងត្រូវបានសាកសួរ និងរៀបចំនីតិវិធីបន្តនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការតាមផ្លូវច្បាប់ ខណៈជនរងគ្រោះត្រូវបានសង្គ្រោះ និងផ្តល់ការថែទាំសុវត្ថិភាពតាមនីតិវិធី៕
អត្ថបទ៖ សំណាង



-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


