សន្តិសុខសង្គម
ឃុំខ្លួនឧក្រិដ្ឋជនជាមេក្លោង ១៨ នាក់ ដាក់ពន្ធនាគារ ពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
កាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៦ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ហុក ពៅ បានចេញដីការសម្រេចឃុំខ្លួនឧក្រិដ្ឋជនជាមេក្លោង ចំនួន ១៨ នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រួចបញ្ចូនសំណុំរឿងទៅបើកការស៊ើបសួរតាមនីតិវិធី។

ឧក្រិដ្ឋជនទាំង ១៨ នាក់ រួមមាន ជនជាតិចិន ១៤ នាក់ , ជនជាតិម៉ាឡេស៊ី ០២ នាក់ , ជនជាតិមីយ៉ាន់ម៉ា ០១ នាក់ (ស្រី) និង ខ្មែរ ០១ នាក់ (ស្រី)។

ជនត្រូវចោទទាំង ១៨ នាក់នេះ ត្រូវបាន លោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចធ្វើការចោទប្រកាន់ពីបទ “ឆបោកមានស្ថានទម្ងន់ទោស “(ជាក្រុមមានអង្គការចាត់តាំង) តាមមាត្រា ៣៧៧ និង ៣៨០ ចំណុច ៥ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ តាំងពីអំឡុងឆ្នាំ ២០០៣ ដល់ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៦។



គួររំលឹកថា ឧក្រិដ្ឋជនជាមេក្លោងធំ ទាំង ១៨ នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដឹកនាំបញ្ជាដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រធានគណៈបញ្ជាការ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានី បើកប្រតិបត្តិការចុះបង្ក្រាបនៅចំណុចសណ្ឋាគារ ជីនបៀនមេនឌូ ផ្លូវ ១០១៩ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
ក្រោយការបង្ក្រាប មន្ត្រីសមត្ថកិច្ចជំនាញ បានរកឃើញថា ក្រុមឧក្រិដ្ឋជនខាងលើ បានប្រើប្រាស់កម្ពុជាជាទីលួចជ្រកកោន ហើយប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពអូសទាញជនរងគ្រោះឲ្យដាក់ប្រាក់វិនិយោគក្លែងក្លាយ (Investment Scams) ដែលមានគោលដៅទៅប្រទេសម៉ាឡេស៊ី៕
អត្ថបទ ៖ សុភា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


