នគរបាលតាមមូលដ្ឋាន បន្តបង្កើនការចុះត្រួតពិនិត្យទីតាំងជួលស្នាក់នៅនានា ដើម្បីតាមដានទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ...
ម្ចាស់ដីឡូត៍មួយកន្លែងនៅតាមបណ្ដោយផ្លូវបេតុងទួលពង្រជិតផ្សារសំបួរមាស ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ កំពុងប្រមូលលុយពីក្រុមអាជីវករ...
ស្រី្ដម្នាក់ត្រូវម៉ូតូមួយគ្រឿងទៀត បុកពីក្រោយដួលផ្ទប់ជាមួយប៉ាឡុងទប់ស្លាកផ្សព្វផ្សាយពាណិជ្ជកម្មស្លាប់ភ្លាមៗ...
កោះកុង ៖ ជនសង្ស័យចំនួន៨នាក់ នៅស្រុកគិរីសាគរ បន្ទាប់ពីរកឃើញថាធ្វើសកម្មភាពជួញដូរគ្រឿងញៀនខុសច្បាប់។ លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានឱ្យដឹងរសៀលថ្ងៃទី២៧ ខែមករាឆ្នាំ២០១៦ថា ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត កម្លាំងអាវុធហត្ថជំនាញដឹកនាំដោយលោកវរសេនីយ៍ឯក នួន វុត្ថា មេបញ្ជាការរងទទួលការងារនគរបាលយុត្តិធម៌និងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគិរីសាគរ ស្នាក់ការសន្តិសុខតារាសាគរ ចុះបង្ក្រាបបទល្មើសជាក់ស្តែង ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនស្ថិតនៅភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ។ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បង្ហាញទៀតថា ឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦កាលពីម៉ោង៩និង៣០នាទី គឺទី១/- ឈ្មោះ ម៉ុយ សុខន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ទី ២/- ឈ្មោះ ហុង ប៊ុនសាន់ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ទី ៣/- ឈ្មោះ ឈាន តុងឃើញ ភេទប្រុស អាយុ ១៧ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ទី ៤/- ឈ្មោះ ចាន់ ម៉ារ៉ាភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ទី ៥/- ឈ្មោះ ម៉ន តៃវ៉ាន់ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិពាមកាយ ឃុំកោះស្តេចស្រុកគិរីសាគរ ទី ៦/- ឈ្មោះ ផន នុន់ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិពាមកាយឃុំកោះស្តេច ស្រុកគិរីសាគរ ទី ៧/- ឈ្មោះ ឡោម ឡា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិពាម់កាយ ឃុំកោះស្តេច ស្រុកគិរីសាគរ និងទី ៨/- ឈ្មោះ លីម ភារិន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិពាម់កាយ ឃុំកោះស្តេច ស្រុកគិរីសាគរ។ ដោយឡែកវត្ថុតាងរឹបអូសបាន–ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ២០កញ្ចប់ (ធំ០៦ តូច១៤) ស្មើនឹង ៤២.០៩ក្រាម(ថ្លឹងទាំងសំបក)។ ម៉ូតូចំនួន ០១គ្រឿង ទូរសព្ទដៃ ចំនួន ០៤គ្រឿង។ បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕ អត្ថបទ ៖ សិរីវឌ្ឍនៈ
ជម្លោះក្នុងវង់ផឹកស៊ីបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋដទៃដោយសារតែមានអំពើហិង្សាប្រើកាំបិតនិងផ្ទុះអាវុធ បណ្ដាលឱ្យរងរបួសម្នាក់
លោកស្រីអនុសេនីយ៍ឯក ឈុំ សុភារុណ នាយរងផ្នែកចរាចរណ៍នៃអ...
ឃាត់ខ្លួនមនុស្ស៧នាក់ ករណីលួចតភ្ឋាប់បំបែកខ្សែ កាបអុបទិច Wi-Fiមិត្តហ្វូន...